គ្រប់យ៉ាងត្រឡប់មកវិញ!

371 10 0
                                    

ភាគទី៣២
                                

ទីបំផុតគាត់ចាំខ្ញុំបានហើយ លះបង់លើកនេះមិនអត់ប្រយោជន៍ឡើយពិតជាល្អណាស់។
ក្រោយបញ្ចប់សង្រ្គាមស្នេហ៍ដ៏រោលរាលរួចខ្ញុំក៏គេងលក់ក្នុងរង្វង់ដៃរបស់គាត់ដោយមានគាត់អោបជាប់ផ្ដល់ភាពកក់ក្ដៅដែលខ្ញុំតែងតែទន្ទឹងរងចាំ។
         "ចាន់?"អ៊ីបូហៅឈ្មោះនាយតូចស្រាលៗទាំងស្នាមញញឹមនាយពិតជាអាចចងចាំមុខមាត់នឹងពាក្យសម្ដីផ្អែមល្ហែមទាំងអស់ពិតមែននាយអាចពិសោធន៍បានហើយថាចាន់គឺជាគូរដណ្ដឹងរបស់នាយពិតមែនប៉ុន្តែរឿងរ៉ាវផ្សេងៗទៀតនាយនៅមិនទាន់ចងចាំឡើងវិញ100%ទេ។
កន្លងទៅយូរប៉ុណ្ណាហើយក៏មិនដឹងដែលខ្ញុំលង់លក់ហើយនៅពេលភ្ញាក់ដឹងខ្លួនម្ដងទៀតគឺខ្ញុំស្ថិតនៅលើពូកជាមួយគាត់។
         "អ៊ីបូ!"ខ្ញុំញញឹមលាយទឹកភ្នែកលើកដៃឡើងស្ទាបអង្អែលផ្ទៃមុខរបស់គាត់ ពិតជារំភើបដែលនេះមិនមែនគ្រាន់តែជាសុបិនតែវាជាការពិត។
         "ហ៊ឹម?"នាយម៉ាហ្វៀជ្រួញចិញ្ចើមបន្ទាប់ទទួលបានការំខានពីដំណេកមុននឹងបើកភ្នឺកឡើង។
          "បង!"
           "ចាន់ៗ!"អ៊ីបូហៅឈ្មោះខ្ញុំដូចកាលពីមុនថែមទាំងញញឹមដាក់ខ្ញុំធ្វើឱ្យខ្ញុំកាន់តែចង់យំលើសដើម វាយូរប៉ុណ្ណាហើយដែលខានឃើញស្នាមញញឹមបង្កប់ទៅដោយក្ដីស្រលាញ់មួយនេះ?
          "យំធ្វើអី?"នាយប្រញាប់លើកដៃមកជូតទឹកភ្នែកឱ្យគូរដណ្ដឹងមុននឹងសួរឡើងរួចក៏ស្រវាទាញចង្កេះតូចច្រឡឹងមកអោបណែនដៃ។

          "គឺរំភើប! ដែលបងចាំអូនបាន!"
          "ចាំបានយូរហើយតើ គ្រាន់តែមិនប្រាកដក្នុងចិត្ត!"នាយកំលោះញញឹមខិលឡើងមកភ្លែតមុននឹងអោនមកថើបទ្រូងរបស់ចាន់មួយខ្សឺត។
          "បានហើយ! ឥលូវបងគិតយ៉ាងម៉េច?"
          "យ៉ាងម៉េច?"អ៊ីបូជ្រួញចិញ្ចើមសម្លឹងមុខខ្ញុំធ្វើដូចមិនយល់ពិតជាគួរឱ្យខ្នាញ់ណាស់។
           "រឿង នាងបារាំងសេះនោះ!"ខ្ញុំឆ្លើយទាំងគំរោះគំរើយឱ្យតែរំលឹកដល់នាងនោះតែងតែក្ដៅចិត្ត។
           "ហ្វីហ្សានោះហ៎? ហឹស៎! អូនកុំបារម្ភអ្នកដែលហ៊ានបោកប្រាស់បងបែបនេះបងប្រាកដជាចាត់ការ!"
           "អូននឹងចាំមើល!"ខ្ញុំងាកមកញាក់ចិញ្ចើមដាក់គាត់យ៉ាងឈ្លើយព្រោះក៏ចង់ដឹងដែរថាគាត់ធ្វើបានដូចមាត់ឬអត់។
បន្ទាប់ពីសម្អាតខ្លួនរួចរាល់ខ្ញុំនឹងគាត់ក៏កាន់ដៃគ្នាចុះមកខាងក្រោម ខណៈពេលដែលអាកុង ម៉ាក់ក្មេក នឹងអ៊ីលុន ក៏នៅជុំគ្នាស្រាប់។
            "អ៊ី...បូ?"អាកុងបើកភ្នែកធំសម្លឹងមកពួកយើងជាពិសេសគឺដៃដែលកាន់ជាប់គ្នាមិនរបេះរបស់យើងតែម្ដង។
          "អុញ!"អ៊ីលុនបង្ហាញទឹកមុខឆ្ងល់មកច្បាស់ៗប្រហែលវ៉ល់ខ្លាំងហើយមើលទៅនោះ។
         "សួរស្តីអ្នកទាំងអស់គ្នាខ្ញុំត្រឡប់មកវិញហើយ!"អ៊ីបូនិយាយឡើងធ្វើឱ្យគ្រប់គ្នាចំហ៎មាត់ធ្លុងប្រហែលគិតថាខ្ញុំធ្វើការបានសម្រេចហើយទេដឹង។
តាមពិតចង់រំលោភគេតែគេរំលោភបានមុន//
         ហុហុហុ ខ្មាស//
          "នេះមានរឿងអី? បងប្រុសបងចាំបានវិញហើយហេស៎?"អ៊ីលុនងាកមកសួរភ្លែតមិនចាំយូរខណ:ដែលអ៊ីបូបម្រុងនឹងឆ្លើយទៅហើយស្រាប់តែ។
         "ខ្ញុំមកដល់-ហឿក!"នីងនីងដើរចូលមកយ៉ាងលឿនតែក៏ស្រាប់តែអកសឺភ្លឹបព្រោះតែឃើញអ៊ីបូឈរនៅចំពោះមុខនាងក្រមុំភាំងមួយសន្ទុះមុនឹងស្រវាទាញថូផ្កាក្បែរយកមកកាន់មុននឹង...
          "ផែនការទី២ ប្រតិបត្តិការ!"
          "អូននីងកុំ-"
ផូស៎! ប្រាវ!!!!!
            "ហ៊ើយ???? អ៊ីបូ!!!!!!!"គ្រប់គ្នាស្រែកឡើងផ្អើលខណ:ដែលនីងៗយកថូមកវាយក្បាលនាយកំលោះឡើងបែកថូចំណែកមនុស្សក៏ដួលសន្លប់បាត់មាត់ឈឹងតែម្ដងឈាមក៏ចាប់ផ្ដើមហូរចេញមក ព្រោះតែនាងវាយបកភ្លាមៗហើយនាយក៏មិននឹកស្មានថានាងនឹងមកវាយបែបនេះទើបមិនបានត្រៀមខ្លួនទប់ទល់ត្រូវមកឈរឱ្យនាងវាយដល់សន្លប់។
           "ខ្ញុំ...ខ្ញុំ...ខ្ញុំ"
           "យកគេទៅពេទ្យនៅចាំស្អីទៀត!"អាកុងស្រែកឡើងមួយវ៉ាសគ្រប់គ្នាក៏ប្រញាប់នាំនាយទៅដាក់ឡានភ្លែតដើម្បីនាំទៅកាន់មន្ទីរពេទ្យ។មន្ទីរពេទ្យធំជាងគេប្រចាំតំបន់//
បន្ទាប់ពីរងរបួសរួចស្កេនខួរក្បាលរួចរាល់ពេទ្យក៏អនុញ្ញាតឱ្យសាច់ញាតិចូលមកមើលអ្នកជំងឺ។
           "អ្ហឹក~អ្ហឹក~សូមទោសខ្ញុំអត់មានបំណងធ្វើបាបបងធំទេ~អ្ហឹក~ខ្ញុំគ្រាន់តែធ្វើតាមផែនការដែលបានពិភាក្សាគ្នាប៉ុណ្ណោះ!"នីងៗនៅឈរដណ្ដឺតដណ្ដត់ទឹកភ្នែកទឹកសម្បោរអត់បាត់ដោយសារតែភ័យ។
          "មិនអីទេៗ វាមិនមែនកំហុសលឺទាំងស្រុងយ៉ាងណានេះជាគំនិតរបស់អ៊ួដែរ!"មែនហើយតាមពិតទៅនាក់ទាំងបួនបានរៀបចំផែនការពីទី១គឺឱ្យចាន់ចាប់រំលោភអ៊ីបូហើយទី២គឺត្រូវយករបស់ណាក៏បានឱ្យតែរឹងល្មមមកវាយក្បាលនាយឱ្យសន្លប់នោះការចងចាំនាយអាចនឹងត្រឡប់មកវិញ តែយ៉ាងណាវាគ្រាន់តែជាការរំពឹកទុកមិនបានប្រាកដប្រជាឡើយថាវាពិតជាបានផល។
          "ណាស់ហើយ រងចាំឱ្យអ៊ីបូដឹងខ្លួនសិនទៅចាំគិតទៅហើយឯងល្មមឈប់យំទៅថ្លង់ណាស់!"អាកុងងាកមកនិយាយជាមួយគ្រប់គ្នារួចក៏មិនភ្លេចប្រាប់ឱ្យនីងៗឈប់យំ។
          "ចាស៎~"នាងក្រមុំឆ្លើយមាត់តែនៅដង្ហក់ខ្យល់មិនព្រមបាត់ដដែលធ្វើឱ្យអាកុងក្រវីក្បាលលែងនិយាយតែម្ដង។
         "អឹក!"សម្លេងក្រហឹមបន្លឺឡើងពីលើគ្រែអ្នកជំងឺធ្វើឱ្យគ្រប់គ្នាប្រញាប់ងាកមកមើលសឹងតែបាក់ក៎ជាពិសេសគឺស៊ាវចាន់ដែលនៅឈរកៀកនឹងគ្រែជាងគេនោះតែម្ដង។
           "អ្អា~ឈឺក្បាលណាស់!"អ៊ីបូក្រោកអង្គុយព្រមទាំងយកដៃទប់ក្បាលដោយអាការះឈឺខ្ទោកៗ។
            "បង...បងយ៉ាងម៉េចហើយ?"ស៊ាវចាន់រហ័សមកសួរនាំនាយមុនគេតែម្ដង។
            "ឈឺក្បាល!"
            "បងចាំខ្ញុំបានទេ?"សំណួររបស់ចាន់លើកនេះធ្វើឱ្យគ្រប់គ្នាចាំផ្ទៀងត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់តែម្ដង។
            "រឿងអីចាំមិនបាន? អូនជាគូរដណ្ដឹងរបស់បងមិនអញ្ចឹងហេស៎?"នាយចងចិញ្ចើមតបទាំងមិនសូវយល់។
             "អូន...អូនចង់បានន័យថាបង...បងចាំរឿងគ្រប់យ៉ាងបានហើយមែនទេ?"ចាន់នឹងគ្រប់គ្នាព្យាយាមដកដង្ហើមចាំស្ដាប់ចម្លើយរបស់នាយទាំងបុកពោះ។
             "រឿងគ្រប់យ៉ាង? រឿង...រឿង?"
            "បងគឺ..."
            "មែនហើយបងចាំបានគ្រប់យ៉ាង!"សម្ដីរបស់នាយធ្វើឱ្យគ្រប់គ្នាដកដង្ហើមបន្តទៀតទាំងធូរទ្រូងជាទីបំផុតហើយក៏សប្បាយចិត្តជាទីបំផុត។
           "អស្ចារ្យណាស់ ជ័យយោ!"អ៊ីលុនស្រែកហ៊ោយ៉ាងសប្បាយមុននឹងហក់មកអោបនីងៗពេញដៃឯនាងល្អិតក៏ឈប់យំហើយស្ញេញយ៉ាងរីករាយ។
            "ត្រូវអរគុណឯងហើយនាងល្អិត បើមិនបាននាងវាយទេខ្ញុំប្រហែលនៅឡេឡឺយូរជាងនេះទៀត!"អ៊ីបូនៅមិនភ្លេចរំលឹកគុណនីងៗដែលធ្វើឱ្យគ្រប់គ្នាចាប់ផ្ដើមផ្ទុះសំណើចចំណែកសាម៊ីខ្លួនមុខក្រហមងាំងតែម្ដង។
            "ចាស៎ កុំគួរសមអី!"
             "ហាសហា!"
            "ចៅប្រុសរបស់យើងត្រឡប់មកវិញហើយ!"អាកុងញញឹមពង្រាយបង្ហាញថាសប្បាយចិត្តជាខ្លាំងបន្ទាប់រឿងមួយនេះត្រូវជាដោះស្រាយចៅប្រុសពិតជាចងចាំឡើងវិញមិនអត់ប្រយោជន៍ឡើយ។
           "នែ៎ អ៊ីបូហើយលឺគិតធ្វើម៉េចបន្ត?"
           "មិនធ្វើអីច្រើនទេម៉ាក់ គ្រាន់តែចាត់ការស្រីបោកប្រាស់ម្នាក់នោះសិន!"ចម្លើយរបស់នាយធ្វើឱ្យគ្រប់គ្នាស្ងាត់មាត់មានតែចាន់ម្នាក់គត់ដែរញញឹមនឹងជឿជាក់កាន់តែខ្លាំងមកលើនាយ។
សណ្ឋាគារL
   ម៉ោង7យប់!
ក្រាក!!
នាងក្រមុំហ្វីហ្សាបើកចូលមកក្នុងបន្ទប់យ៉ាងរំភើយមុននឹងប្រទាក់ភ្នែកនឹងរាងកាយបុរសជាទីស្រលាញ់អង្គុយចាំនៅលើគ្រែទាំងទឹកមុខមាំ។
ដោយសារតែនាយប្ដូរពីបង់រុំក្បាលមកជាបង់ស្អិតតូចៗជំនួសទើបនាងមិនចាប់អារម្មណ៍ឡើយថាក្បាលនាយមានរបួស។
          "សួរស្តីដាលីង!"ហ្វីហ្សាញញឹមញញែមដើរចូលមកក្បែរៗនាយរួចក៏ហក់មកអោបក៎នាយជាប់។
            "បាត់ទៅណាពេញមួយថ្ងៃ?"សំនួររបស់នាយធ្វើឱ្យនាងញញឹមគិតថានាយនឹកទើបនិយាយបេះបួយ។
             "បងឥលូវចេះខ្វល់ពីអូនទៀតន៎?"
            "មិនខ្វល់ម៉េចនឹងបានទៅ បើខ្ញុំអង្គុយរងចាំចាត់ការស្រីបោកប្រាស់រាប់ម៉ោងទៅហើយ?"ប្រយោគរបស់នាងធ្វើឱ្យហ្វីហ្សាភ្ញាក់ព្រើតមុននឹងស្ទុះងើបចេញពីនាយភ្លែត។
           "បងនិយាយអី?"
            "ការចងចាំគ្រប់យ៉ាងរបស់ខ្ញុំបានត្រឡប់មកវិញហើយ! រឿងអ្វីដែលនាងលាក់បាំងនិងកុហកខ្ញុំនាងក៏គួរតែដឹងខ្លួនឯងច្បាស់!"អ៊ីបូមិននិយាយតែមាត់នាយក្រោកឈរយឺតមុននឹងដកកាំភ្លើងឡើងមក។
            "លោក...លោកកុំផ្ដេសផ្ដាសណា៎!"ហ្វីហ្សាភ័យឡើងបែកញើសប៉ុនៗគ្រាប់ពោតនាងមិនដែលគិតឡើយថាអ៊ីបូនឹងប្រែមកជាសាហាវដល់ថ្នាក់នេះ។
            "តាមពិតទៅខ្ញុំគួរតែសម្លាប់នាងចោល! ប៉ុន្តែខ្ញុំនឹងមិនធ្វើបែបនោះឡើយហ្វីហ្សា!"ចប់សម្ដីនាយក៏ក្រវាត់កាំភ្លើងចោល។
           "ត្រឡប់ទៅបារាំងផ្តាំប្រាប់ប៉ារបស់នាងទៅថា ក្រុមហ៊ុន The Grand Group ដកប៉ារបស់នាងនិងនាងចេញ!"សម្ដីរបស់នាយធ្វើឱ្យហ្វីហ្សាបើកភ្នែកធំៗបើសិនជានាយពិតជាដកពិតមែនលោកប៉ានាងច្បាស់ជារលំរលាយមិនខានព្រោះរាល់ថ្ងៃនេះលុយដែលនាងនឹងប៉ារបស់នាងមាន80%គឺបានមកពីក្រុមហ៊ុនមួយនេះឯង។
            "អត់ទេៗ! កុំអីលោកកុំធ្វើបែបនេះ!"
             "ដោយសារតែខ្ញុំយល់ដល់គុណបុណ្យដែលនាងធ្លាប់ជួយជីវិតខ្ញុំ ដូច្នេះជ្រើសរើសទៅចុះរវាងចាកចេញពីចិនហើយដើរចេញពីក្រុមហ៊ុនខ្ញុំទៅដោយសុវត្ថិភាពនឹងមិនត្រឡប់មកវិញជារាងរហូត ឬមួយ ស្លាប់ទាំងសាកសពមិនស្អាតនៅទីនេះ នាងក៏គួរតែដឹងថាខ្ញុំជាអ្នកណា? បើខ្ញុំចង់សម្លាប់អ្នកណាម្នាក់តើមានប៉ូលិសពីណាហ៊ានមកក្អកជាមួយទេ? គិតមើលទៅស្រីល្អ!"ចប់សម្ដីនាយក៏បញ្ចេញស្នាមញញឹមរបស់សាតានចេញមកតើវាល្អប៉ុណ្ណាទៅហើយដែលគេមិនធ្វើបាបនាងនោះ?នេះចាត់ទុកថាគេប្រណីនាងណាស់ទៅហើយ។
            "អ្ហឹក!"ហ្វីហ្សាបានត្រឹមតែភាំងមុននឹងទន់ជង្គង់អង្គុយមកលើឥដ្ឋធ្វើអ្វីលែងត្រូវបើនៅក៏ស្លាប់ត្រឡប់ទៅវិញទាំងមិនសល់អ្វីលោកប៉ាច្បាស់ជាសម្លាប់នាងមិនខាន។
            "ធ្វើ...ធ្វើយ៉ាងម៉េចទៅ?"
នេះគឺជាផ្លូវដែលនាងខ្លួនឯងជាអ្នកជ្រើសរើសដើរ ដូច្នេះនាងក៏គួរតែហ៊ានទទួលយកលទ្ធផលរបស់នាងដូចគ្នា។
ជម្រើសចុងក្រោយនាងមានតែចាកចេញពីប្រទេសចិននឹងមិនត្រឡប់មកវិញជារាងរហូតតែប៉ុណ្ណោះ បើមិនធ្វើបែបនេះជីវិតនាងក៏មិនអាចរក្សាបានទៀតដូចដែលអ៊ីបូបានប្រាប់អញ្ចឹង។

To be Continued♥️
Author: Lîñ Gukki ✨

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now