ភាគទី២១
ស្ដាប់មើលទៅវាដូចជាលឿនពេកដែលសុខៗក៏ទៅសួរគេបែបនេះតែមានឬដែលប្រុសសង្ហារលំដាប់ខ្ញុំនេះចេះចំណាយពេលចែចង់ស្រីលើសពី១ម៉ោង?
"អ្នកនាងម៉េងមានសង្សារឬនៅ?"
"ចាស៎?"នោះហើយនាងឡើងភាំងតែម្ដងប្រហែលរំភើបហើយនឹងដែលត្រូវអ្នកប្រុសច្បងនៃត្រកូលអេលីហ្វាសែនសង្ហារមកញ៉ែអញ្ចឹង?
ជឿជាក់ជ្រុល//
"ខ្ញុំថាខ្ញុំនិយាយលឺច្បាស់សួរសមហើយ!"ខ្ញុំញាក់ចិញ្ចើមម្ខាងដាក់នាងធ្វើចរិតប្រុសព្រានទាក់ទាញស្រីៗហើយអានឹងគឺជាស្ទាយញ៉ែស្រីរបស់ខ្ញុំនោះឯងហើយក៏មិនធ្លាប់ភ្លាត់ដែរ។
"សំណួរនេះវាមិនពាក់ព័ន្ធអ្វីនឹងរឿងដែលយើងនិយាយគ្នាសោះខ្ញុំថាលោកហ្វាន់បែបយល់ច្រឡំហើយ!"ម៉ូហ្គែនតបរួចក៏ប្រែទឹកមុខមកជាមាំវិញលែងញញឹមស្រស់ដូចមុនគឺនាងមិនចូលចិត្តមនុស្សប្រុសដែលជាព្រាននារីឃើញស្រីស្អាតមិនបានបែបនេះទេម្យ៉ាងទៀតនាងជាមនុស្សច្បាស់លាស់នឹងរឿងការងារណាស់មិនយកពេលផ្ទាល់ខ្លួនមកឡូកឡំឡើយ។
"មិនច្រឡំទេគឺពេលនេះយើងកំពុងណាត់ជួបនឹងណា៎? គឺមិនឃើញខុសអីត្រង់ណាផងនឹង?"កំលោះហ្វាន់និយាយទាំងលើកចិញ្ចើមម្ខាងនាងក្រមុំ។
"លោកហ្វាន់យល់ច្រឡំធំហើយនាងខ្ញុំមកព្រោះតែការងារលោកខ្លួនឯងក៏អញ្ចឹងដែរដូច្នេះហើយសូមលោកបញ្ឃប់ការគិតបែបនោះទៀតទៅ អស់កិច្ចការហើយ !បើអញ្ចឹងនាងខ្ញុំសូមលាទៅមុនហើយ!"ចប់សម្ដីម៉ូហ្គែនក៏ក្រោកឡើងនឹងបម្រុងចាកចេញតែក៏ត្រូវស៊ាវហ្វាន់ស្ទុះមកបាំងមុខជាប់។
"មុននឹងលាសុំលេខទូរស័ព្ទមួយសិនមក!"
"លោកហ្វាន់!!!!!!!!!"
ភូមិគ្រឹះដូរិកសេនឌ្រ័រ
ខណៈពេលនេះសមាជិកគ្រួសារគឺនៅជុំគ្នាដោយសារតែអាកុងកោះហៅមកប្រជុំជាបន្ទាន់នោះឯង។
សូម្បីតែខ្ញុំ(អូនចាន់)ឥលូវនឹងក៏ត្រូវក្លាយខ្លួនជាសមាជិកក្នុងផ្ទះដែលមានប្រជុំលើកណាគឺមិនដែលរំលងខ្ញុំទេមានកិត្តិយសឱ្យរាល់តែលើកនឹង ហុហុ//
"យើងហៅមកជុំគ្នាបែបនេះគឺដើម្បីចង់និយាយរឿងសំខាន់មួយ!"អាកុងដាច់ចិត្តនិយាយបន្ទាប់ពីស្ងាត់អស់ជាង១៥នាទី។
សំខាន់ទៀតហើយ//
"សំខាន់អីក៏ឆាប់និយាយមកអាកុងខ្ញុំមានណាត់ជាមួយនឹង នីងនីងផងណា៎!"អ៊ីលុននិយាយឡើងដោយបង្ហាញអាការះធុញទ្រាន់ឱ្យឃើញដល់កំពូល។
អឺពេលខ្លះក៏លួចជ្រេញអនាគតប្អូនថ្លៃដែរមួយថ្ងៃៗលឺតែណាត់គ្នាឱ្យរហូតគិតទៅក្មេងៗនេះពិបាកយល់ដល់ហើយផ្អែមផ្អែមស្អីណាស់ណាក៏មិនដឹងដែរ! ឆឹស...អេតែក៏លួចមានអារម្មណ៍ដូចកំពុងជាន់កែងខ្លួនឯងដែរវើយ។
"ចុះលឺប្រញាប់ទៅណាសង្សារលឺគេមិនរត់ទៅក្រៅភពទេបើចាំត្រឹមតែកន្លះម៉ោងមិនបានឱ្យវាដឹងទៅ!"អនាគតម៉ាក់ក្មេកចេញវាចាហើយ។
"ហុះ! អ្នកម៉ាក់ម៉េចក៏និយាយបែបនឹងបើអូននីងលឺឈឺបេះដូងងាប់ហើយ ថ្ងៃនេះខ្ញុំខំតែងខ្លួនឡើងសង្ហារដើម្បីណាត់គ្នាទៅមើលស្វាផងណា៎?"កំលោះតូចឆ្លើយរបៀបញិកញ៉ក់ដាក់ម៉ាក់ឃើញហើយក៏ជ្រេញ...
អៃអៃអៃ ឈប់សិនណាត់មើលស្វា???
ស្វានេះណា???
"ស្អីរបស់លឺហា៎អាធីតូចមើលស្វា? ហ៊ើយ~ហួចលឺទៅនឹកឃើញយ៉ាងម៉េចបានមកណាត់គ្នាទៅមើលស្វា?"អ្នកម៉ាក់ក៏ហួសចិត្តមិនស្ទើរដែរនមើលទៅ។
"អុញ! គឺRomanticសឹងអីទៅហើយណាម៉ាក់!"អឺក៏មនុស្សវាជួបស្នេហ៍ពិតនៅក្នុងព្រៃគ្រោះថ្នាក់ហើយក៏ផ្ដើមចេញពីសត្វព្រៃសាហាវៗដែរអញ្ចឹងហើយទើបចង់រំលឹកភាពផ្អែមល្ហែមចងរឹតចំណងស្នេហ៍ឱ្យល្អូកល្អើនដោយការណាត់គ្នាទៅមើលសត្វនោះអី។
អ្នកមិនយល់នៅតែមិនយល់ ហុហុ//
"Romanticឆ្កួតឡប់ស្អីក៏មិនមិនដឹងដែរមើលស្វានេះណាមិនឃើញឡូយត្រង់ណាទេរាល់ថ្ងៃនេះក៏ឃើញតែមុខស្វាឡើងសាំទៅហើយ!"
"អាវ...ស្វានៅឯណាម៉េចក៏ខ្ញុំមិនដែលឃើញ?បើម៉ាក់ឃើញម៉េចក៏មិនព្រមប្រាប់ខ្ញុំផងនឹងបានខ្ញុំនាំអូននីងមកមើលនៅផ្ទះយើងតែម្ដងវាស្រួលជាង!"
"លឺទៅឆ្លុះកញ្ចក់ទៅឃើញហើយថាស្វាវានៅត្រង់ណា?"
"ឆ្លុះកញ្ចក់? ហ៊ើយ~នេះម៉ាក់ចង់បន្លំជេរថាខ្ញុំមុខដូចស្វាហេស៎? មិនបានទេមិនទទួលយកទេនេះខ្ញុំអ៊ីលុនប្រុសស្អាតប្រចាំចក្រវាលផងណាម៉ាក់មកថាមុខដូចស្វាមិនបានទេ ខ្ញុំនឹងគាំងបេះដូងមិនខាន!"
"តែអ៊ួមើលលឺមិនឃើញស្អាតទេ និយាយកាពិត!"
អូយ៎!! ចុកជំនួសអ៊ីលុនណាម៉ាក់ក្មេក//
"ហ៊ឺ~ខ្ញុំមិនសុខចិត្តទេ!"អ៊ីលុនចាប់ផ្ដើមពេបមាត់បង្ហាញកាយវិការចង់យំដាក់អ្នកម៉ាក់មើលចរិតទៅមិនបាច់បញ្ជាក់ក៏គេដឹងដែរថាជាកូនពៅ។
"បានហើយៗ! ឈប់ទៅបានហើយសូមមេត្តាមកស្ដាប់យើងអធិប្បាយបានទេ?"អាកុងលូកមាត់ហើយ ហ៊ើយ! តាមពិតទៅខ្ញុំក៏អាណិតអាកុងដែរពេលខ្លះគាត់ក៏ឈឺក្បាលជាមួយសមាជិកគ្រួសារដែលចម្លែកៗបែបនេះ។
លើកលែងតែខ្ញុំ//
នៅមិនទាន់ចូលជាសមាជិកពេញលេញទេ//
តែក៏ចម្លែកតិចៗដែរ ព្រោះធ្លាប់ចង់ដុតភូមិគ្រឹះដោយការបញ្ចេញថ្វីដៃលើកដំបូងបើអ៊ីបូមកមិនទាន់។
(រំលឹកដល់អតីតហើយក៏ស្ទើតែស្រក់ទឹកមាត់ហុះ)
"អាកុងនិយាយមកចុះ!"អ៊ីបូនិយាយឡើងទឹកមុខនាយមិនបានសើចមិនបានញញឹមឬបង្ហាញអាការ:ធុញទ្រាន់អីបន្តិចឡើយខុសពីពេលនៅជាមួយខ្ញុំដាច់។
"យើងលឺថាឯងមានគម្រោងចង់ទៅសមុទ្រ?"
"បាទ៎! មែនហើយរឿងនេះខ្ញុំបាននិយាយប្រាប់ម៉ាក់ដែរ!"
"អឹម! ដូចដែលយើងនិយាយអញ្ចឹងឥលូវនេះប្រទេសចិនក៏មិនមានសុវត្ថិភាពសម្រាប់ពួកឯងដែរក្រៅពីក្នុងផ្ទះនេះ ប៉ុន្តែយើងយល់គ្រប់គ្នាគឺមិនអាចឃុំឃាំងខ្លួនឯងឱ្យនៅតែក្នុងផ្ទះបានឡើយយ៉ាងណាក៏ត្រូវចេញក្រៅខ្លះដូច្នេះហើយជម្រើសដែលល្អបំផុតជិះកប៉ាល់ផ្ទាល់ខ្លួនទៅយើងនឹងបញ្ជូនកូនចៅទៅការពារបន្ថែម!"អាកុងនិយាយយ៉ាងមឿងម៉ាត់រហូតធ្វើឱ្យគ្រប់គ្នាស្ងាត់ហើយខណ:នោះខ្ញុំក៏សម្រេចចិត្តលូកមាត់។
"អាកុងបញ្ជូនកូនចៅទៅប៉ុន្មាននាក់?"មិនចម្លែកទេន៎ដែលខ្ញុំសួរបែបនឹងគឺមនុស្សវាចង់ដឹងនឹងណាសង្ឃឹមថាមិនបាននិយាយអីខុសទៅចុះ។
"ហ៊ឹម! ប្រហែលជា...២០០នាក់!"
"២...២០០?"អូហ៍! លោកម្ចាស់ថ្លើមថ្លៃពួកយើងទៅលេងសមុទ្រណាមិនមែនទៅធ្វើសង្រ្គាមលោកលើកទី៣ទេហើយបើជ្រុលជាយកមនុស្សទៅច្រើនយ៉ាងនឹងទៅហើយម៉េចក៏មិនប្រមូលទាំងប័ក្សទៅតែម្ដងទៅ? ហ៊ឺ!!ហើយធ្វើម៉េចនឹងអាចមានពេលវេលាផ្ទាល់ខ្លួនតែពីនាក់បានទៅមើលទៅវាអត់ផ្អែមផ្ហែមសោះហើយនៀក។
"ឬមិនអញ្ចឹងលើសនឹង!"អាកុងបន្ត។
អូយ៎...មានលើសនឹងទៀត?
សុំខ្យល់គ៎សន្លប់លើទ្រូងគូរដណ្ដឹងសិន!
"អាកុងខ្ញុំថាមិនបាច់ឱ្យមនុស្សទៅច្រើនពេកទេត្រឹម២០នាក់គឺគ្រប់គ្រាន់ហើយម្យ៉ាងទៀតខ្ញុំមានគម្រោងទៅសាងសម្ពន្ធ័ភាពនឹងធ្វើអី្វៗជាច្រើនតែពីរនាក់ចាន់ៗមិនចង់ឱ្យមានអ្នករញ៉សរញ៉ៃ"វ៉ាយយ! សាងសម្ព័ន្ធភាព? ធ្វើអ្វីៗតែពីរនាក់? យៃយ!! អាលោកប្រុសឆ្កួតកែពាក្យភ្លាមគ្រប់គ្នាយល់ច្រឡំអស់ឥលូវហើយឱ្យលឿនឡើងខ្ញុំខ្មាសឡើងចង់ជ្រែកដីហើយណា។
"ហាស៎?"គ្រប់គ្នាហាក់ដូចជាភ្ញាក់ផ្អើលណាស់ទើបម្នាក់ៗចំហ៎មាត់ធ្លុងបែបនេះ។
"គឺចង់បានន័យដល់នៅតែពីរនាក់ចំណាយពេលជាមួយគ្នាស្ទួចត្រី ថតរូប អីអញ្ចឹងៗទៅណា កុំគិតវែងឆ្ងាយអី!"ខ្ញុំប្រញាប់រហ័សលូកមាត់មិនអញ្ចឹងច្បាស់ជាបានអៀនងាប់នៅត្រង់នេះមិនខានទេបើចាំឱ្យលោកគូរដណ្ដឹងវាចាបន្តនោះ។
"មិនអីទេទោះពួកឯងចង់ធ្វើលើសនោះក៏មិនមាននរណាថាអីដែរយើងគ្រាន់ផ្អើលតិចប៉ុណ្ណោះ!"អាកុងប្រែទឹកមុខមកជាធម្មតាវិញហើយក៏និយាយតបនឹងខ្ញុំវិញ។
បក់ ក្តាំង!!
ធ្វើស្អីលើសនោះ?
អញ្ចឹងបានន័យថាគាត់ដឹងអំពីសម្ព័ន្ធរវាងខ្ញុំនិងអ៊ីបូហើយថាវាសុីជម្រៅដល់កម្រិតណានោះ អាយយយ ងាប់ហើយ//
"មែនហើយបងថ្លៃតាមសប្បាយ!"អ៊ីលុនយល់ស្រប។
អូយ៎ ខ្ញុំគួរតែធ្វើជាសន្លប់//
"ចុះដែលប៉ាហៅមកប្រជុំមានតែប៉ុណ្ណឹងទេហ៎?"អ្នកម៉ាក់សួរហើយអាកុងក៏ងាកមកតប។
"នៅ! អាទិត្យនេះគ្រូបង្វឹកប្រចាំប័ក្សនឹងត្រឡប់មកពីរអាមេរិកវិញដូច្នេះយើងចង់មកផ្តល់ដំណឹងអោយអ៊ីលុនត្រៀមខ្លួនហាត់ឱ្យហើយ!"
"អត់ទេ!!! ខ្ញុំមិនហាត់ទេអាកុង!!!!"សម្រែកអ្នកប្រុសពៅបន្លឺឡើងទៀតហើយលោកម្ចាស់សម្លេងឡើងស្រួយដូចស្រីកោតតែចេះមកក្លាយជាអ្នកប្រុសប្រុសពៅត្រកូលម៉ាហ្វៀល្បីលំដាប់ប្រទេសទៅកើត?
"ត្រូវតែហាត់ឯងហាមគេចទៀត មិនអញ្ចឹងដឹងគ្នាជាមួយយើងមិនខានហើយឯងក៏ដូចគ្នាដែរ!"អាកុងនិយាយយ៉ាងដាច់ខាតដាក់អ៊ីលុនហើយក៏បាញ់គោលដៅមករកខ្ញុំម្ដង។
"ខ្ញុំនឹង?"ខ្ញុំលើកដៃចង្អុលមុខខ្លួនឯងយ៉ាងឡេឡឺ។
"អឺត្រូវហើយឯងនឹង!"
"អាកុងខ្ញុំបាននិយាយច្បាស់ហើយថា..."អុីបូប្រញាប់លូកមាត់តែភ្លាមៗក៏ត្រូវអាកុងជ្រួញចិញ្ចើមដាក់យ៉ាងមិនពេញចិត្តដែលមកកាត់សម្ដីមនុស្សចាស់។
"ឈប់!យើងនិយាយមិនទាន់ចប់ ឯងស្ងៀមសិនទៅ! ស៊ាវចាន់យើងគ្រាន់តែប្រាប់ឯងប៉ុណ្ណោះបើឯងចាប់អារម្មណ៍ចង់មកហាត់ក៏មកបានបើមិនចង់ក៏មិនអីតែដែលយើងប្រាប់នេះក្រែងលោថាឯងអាចប្ដូរចិត្តវិញតែប៉ុណ្ណឹង!"អាកុងបកស្រាយហើយខ្ញុំក៏ងក់ក្បាល។
"ប៉ុន្តែបើហាត់ចេះវិជ្ជាការពារខ្លួនខ្លះក៏ល្អដែរ! វាស្រេចតែលើចិត្តឯងទេ!"សម្ដីអាកុងបញ្ជាក់ម្ដងទៀតស្ដាប់មើលទៅគាត់ក៏ដូចជាចង់ឱ្យខ្ញុំហាត់ដែរណានិយាយតាមត្រង់ទៅបើចេះក៏ល្អមែននឹង! វាគ្រាន់តែខ្ញុំនេះវាមិនទាន់ត្រៀមខ្លួនឈឺសាច់នៅឡើយទើបបដិសេដ។
"មិនអីទេអាកុង ពេលនេះខ្ញុំគិតថាខ្ញុំមិនចាប់អារម្មណ៍ទេ!"
"ហ៊ឹម ស្រេចចិត្តយើងមានរឿងតែប៉ុណ្ណឹងទេអញ្ជើញពួកឯងទៅណាក៏ទៅចុះលែងឃាត់ហើយ!"ចប់សម្ដីអាកុងដកដង្ហើមធំមុននឹងក្រោកឡើងហើយកាន់ឈើច្រត់ដើរចេញទៅបាត់។
"ដល់ម៉ោងល្មម នីងនីងប្រហែលចាំនៅផ្ទះហើយ ម៉ាក់អញ្ចឹងខ្ញុំទៅយកសង្សារខ្ញុំហើយជម្រាបលា!"អ៊ីលុនប្រញាប់ស្រវេស្រវាមើលនាឡិការួចក៏និយាយលាអ្នកម៉ាក់មុននឹងចេញទៅ។
"អឺតែយើងសូមផ្ដល់យោបល់ លើកក្រោយគួរតែនាំសង្សារឯងទៅលេងភពអង្គារទៅវា Rom antic ជាងនេះ!"
"ទុកឱ្យបងប្រុសនាំបងថ្លៃទៅចុះខ្ញុំមិនចង់ទៅទេអូននីងមិនចូលចិត្តពួកអេលាន លាសិនហើយ Bye bye my fam ily"
អៃអៃ ហើយចុះយកខ្ញុំនិងអ៊ីបូទៅពាក់ពន្ធ័ដែរធ្វើអី?
ហួចចុះទៅភពអង្គារនឹងវា Romantic
ត្រង់ណាទៅម៉ែក្មេកកកកកក???????To be Continued♥️
Author: Lîñ Gukki ✨
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️