ភាគទី០៧
យូរប៉ុណ្ណាហើយក៏មិនដឹងដែរខ្ញុំមានអារម្មណ៍ថាថប់ដង្ហើមណាស់ពិបាកដកដង្ហើមពិបាកកម្រើកខ្លួនចាំបានថាមុននេះមានការផ្ទុះគ្រាប់បែកមានការបាញ់គ្នាហើយក៏មានព្យុះ ឬមួយខ្ញុំស្លាប់ហើយ?
ខ្ញុំត្រូវស្លាប់យ៉ាងកណ្ដោចកណ្ដែងនៅក្នុងលំហព្រិលទឹកកកនេះមែនហេស៎? អត់ទេមិនអាចទេខ្ញុំត្រូវតែរស់នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់បានធ្វើ ។
"អុឹក!!"ខ្ញុំព្យាយាមប្រឹងមួយកម្លាំងដែលនៅសល់រហូតក្បាលបានផុសចេញពីគំនរព្រិលដែលកប់នោះរួចប្រឹងរកដង្ហើមដកយ៉ាងញាប់។
"ខ្ញុំ..ខ្ញុំនៅមិនទាន់ស្លាប់ទេ!!"ខ្ញុំសម្លឹងមើលផ្ទៃមេឃដែលពេលនេះចាប់ផ្ដើមងងឹតរួចភ្លាមនោះខួរក្បាលក៏នឹកឃើញរឿងមួយឡើងមក។
"អុីបូ?? មែនហើយអុីបូ បងនៅឯណា៎?? អុីបូៗៗ"ខ្ញុំប្រញាប់ស្រវេស្រវាកើបព្រិលចេញពីរាងកាយហើយងើបដើររកមើលនិងស្រែកហៅគេ។
"ហុឺ~អុីបូបងនៅឯណា៎?~អ្អឹក~អ្អឹក~បងឆាប់ចេញមកបងទុកខ្ញុំចោលបែបនេះមិនបានទេណា៎ ខ្ញុំមិនស្គាល់អ្នកណានៅទីនេះទេ! អ្ហឹក បងត្រូវយកខ្ញុំទៅចិនវិញសិនបងមិនអាចស្លាប់ទាំងចឹងទេ! អ្ហឹក!! លឺទេមនុស្សចង្រៃ៎បងត្រូវនៅជាមួយខ្ញុំសិន~បងមើលមេឃទៅងងឹតយ៉ាងនេះខ្ញុំខ្លាចខ្មោចណាស់ដឹងទេ?អ្ហឹក~អាគូដណ្ដឹងហេងស៊យបងនៅឯណាហាមបងស្លាប់លឺដែរទេ?ហុឺៗ"ខ្ញុំស្រែកយំបណ្ដើរជេរគេបណ្ដើរដើររកបណ្ដើរគេបណ្ដើររហូតដល់ហត់ហើយមកឈរយំម្នាក់ឯងកណ្ដាលវាលព្រិលធ្លាក់។
"អុឹក..ជួយ!!"
"ហាស៎? សម្លេងស្អី?"ខ្ញុំរវល់តែយំស្ងាត់ៗស្រាប់តែបានលឺសម្លេងមនុស្សប្រាប់អោយជួយនេះអត់មានឃើញអ្នកណានៅម្ដុំនេះទេណា៎ ឬមួយខ្មោចលងទេដឹង?"ជួយខ្ញុំ!!"សម្លេងលឺកាន់តែកៀកហើយណាខ្ញុំក្រឡេកមើលឆ្វេងមើលស្ដាំនៅតែមិនឃើញមនុស្សចុះអ្នកណាមកសុំអោយជួយវើយ?
តិចខ្មោចលង???
ចុះខ្មោចស្អីមកលងខុសរបៀប
នេះមនុស្សកំពុងតែខូចចិត្តផងវើយយ//"ជួយ!!"
"អត់ទេណា៎ បងខ្មោចអើយកុំមកលងអីហុឺ~ហុឺខ្ញុំគ្រាន់តែជាក្មេងប្រុសដែលសុភាពរាបសារស្លូតបូតម្នាក់ប៉ុណ្ណោះមិនដែលសាងបាបអីទេកុំមកលងខ្ញុំអីណា៎ នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ផាំងៗ ឈីវៗ ចេញទៅៗ"ខ្ញុំប្រញាប់បិទភ្នែកសូត្រធម៍រួចដេញខ្មោចចេញស្រាប់តែបានលឺសម្លេងខ្មោចស្រែកតែម្ដង។
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️