ភាគទី២៣
នេះជារយៈពេលកន្លះថ្ងៃហើយណា៎ដែលយើងទាំងពីរនៅជាមួយគ្នាលើកប៉ាល់បែបនេះមើលទេសភាពជាមួយគ្នាពិតជាមានក្ដីសុខខ្លាំងណាស់។
ឌាំង!!!
សម្លេងលាន់លឺខ្លាំងៗឡើងរញ្ជួយកប៉ាល់។
"អាយ៎...!!"ខ្ញុំភ្ញាក់ក្រញ៉ាងភ័យស្ទើរតែលួសប្រពឹងហោះទៅស៊ីព្រលិតបានបួនដប់ដុំទៅហើយលោកម្ចាស់ថ្លើមថ្លៃតើមានរឿងអីកើតឡើងទៅ។
"កុំខ្លាច!"អ៊ីបូគាត់អោបខ្ញុំជាប់ទឹកមុខមាំទាំណាស់ហាក់ដូចជាគាត់បានដឹងរឿងអីចឹង ហើយខ្ញុំក៏មានប្រផ្នូលថារឿងនោះវាមិនមែនជារឿងល្អនោះឡើយ។
"អ្នកប្រុស! អ្នកប្រុស!"អង់រក្សម្នាក់រត់ឆ្លេឆ្លាមករកនាយកំលោះទាំងក្នុងដៃមានកាន់កាំភ្លើងជាប់។
"មានរឿងអីកើតឡើង?"អ៊ីបូចាប់ផ្ដើមសួរឡើង។
"មានគេបាញ់កាំភ្លើងគ្រាប់ធំមកកាន់កប៉ាល់របស់យើងស្ថានការមិនស្រួលឡើយអ្នកប្រុសគួរតែចាកចេញពីកប៉ាល់ជាបន្ទាន់!"នាយអង់រក្សតបឡើងញាប់មាត់ស្អេកធ្វើឱ្យខ្ញុំដឹងថារឿងនោះវាគឺជារឿងមហាអាក្រក់ដែលកើតឡើងជាលើកទី២បន្ទាប់ពីរឿងនៅប្រទេសជប៉ុន។
ផុងៗ// ផុង//
សម្លេងកាំភ្លើងបន្លឺឡើង។
"អ្នកប្រុសឆាប់រត់ទៅ!"អង់រក្សស្រែកប្រាប់ម្ដងទៀតតែអ៊ីបូដូចជាមិនខ្វល់ឡើយនាយបែរជាងាកមកចាប់អារម្មណ៍នឹងចាន់។
"អូនសម្លាញ់ត្រឡប់ទៅមុនបងទៅ បងនឹងទៅតាមក្រោយថ្ងៃនេះបងត្រូវចាត់ការជាមួយពួកវាឱ្យរួចរាល់!"អ៊ីបូចាប់ស្មាទាំងសងខាងរបស់គូរដណ្ដឹងជាប់រួចនិយាយប្រាប់គេដោយទឹកមុខប្រាកដប្រជាធ្វើឱ្យកំលោះតូចស៊ាវចាន់ក្រវីក្បាលតតាក់ទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះដោយមិនដឹងខ្លួន។
"អត់ទេ...វាគ្រោះថ្នាក់ណាស់បងទៅជាមួយអូនទៅ!"
"មិនបានទេ! បងត្រូវចាត់ការរឿងរ៉ាវទាំងអស់ក្នុងថ្ងៃនេះមិនចឹងទេពួកវាច្បាស់ជាមិនព្រមឈប់រញ៉េរញ៉ៃនឹងពួកយើងឡើយ!"
"ហ្អឹក~បង~ប៉ុន្តែ"
"បានហើយមកតាមបង!"អ៊ីបូមិនចាំឱ្យនាយតូចនិយាយចប់ឡើយទើបប្រញាប់អូសដៃគេចេញទៅតម្រង់ទៅកាន់ក្រោមកប៉ាល់ដោយមានអូប័រជំនួយរងចាំជាស្រេច។
ខ្ញុំមិនអាចប្រកែកបានទេហើយក៏មិនអាចឈ្នះកម្លាំងគាត់ដែរខ្ញុំមិនចង់ឱ្យគាត់ប្រថុយគ្រោះថ្នាក់ទេ ប៉ុន្តែខ្ញុំគ្មានសមត្ថភាពឃាត់គាត់បានទើបចុងក្រោយបានត្រឹមតែត្រូវគាត់អូសយកមកដាក់នៅក្នុងអូប័រជំនួយបានសម្រេចដោយសុវត្ថិភាពក្រោមសម្លេងកាំភ្លើងបន្លឺឡើងឥតឈប់។
"បងកុំអី!"ខ្ញុំស្រវាចាប់ដៃគាត់ជាការអង្វរក៎លើកចុងក្រោយទឹកភ្នែកក៏ហូរកាន់តែខ្លាំងសង្ឃឹមថាគាត់និងចិត្តទន់។
"ចាំបងណា៎ បងទៅត្រឡប់ទៅរកអូន! ឆាប់បើកចេញទៅ!"អ៊ីបូលូកដៃមកជូតទឹកភ្នែកឱ្យមនុស្សជាទីស្រលាញ់រួចផ្តែផ្តាំឱ្យគេរងចាំដោយសម្លេងស្រទន់មុននិងស្រែកបញ្ជារអង់រក្សឱ្យបើកអូប័រចេញទៅ។
"បាទ៎!!"
"អ៊ីបូ!!!"
"អ្នកប្រុស! គ្នាយើងទប់ទល់លែងរួចហើយវាមានគ្នាច្រើនខ្លាំងណាស់!"អង់រក្សរត់មកប្រាប់នាយម្ដងទៀតភ្លាមៗនាយក៏ប្រែទឹកមុខមកជាមាំមួយរំពេចមុននិងដកកាំភ្លើងពីចង្កេះខោខាងក្រោយយកមកកាន់ដើរតម្រង់ឡើងមកលើកប៉ាល់បង្ហាញភាពជាតោកំណាចឱ្យសត្រូវបានភ្លឺភ្នែក។
"ពួកអាឆ្កែលប់ខាំថ្ងៃនេះត្រូវតែជម្រះបញ្ជី!"សម្លេងក្រហឹមដើមក៎ដ៏កំណាចរបស់អ៊ីបូបន្លឺឡើងផ្អើលសព្វកប៉ាល់ថ្នាក់សូម្បីតែកូនចៅក៏ញញើតនឹងនាយដែរ។
"ត្រៀមអាវុធ!"នាយចេញបញ្ជារត្រៀមអាវុធកូនចៅក៏រហ័សឡើងមកតម្រង់ជួរជាខ្សែព័ទ្ធជុំវិញកប៉ាល់មុននិងលើកកាំភ្លើងឡើងត្រៀម។
"បាញ់!!"
ផាំងៗៗៗៗៗ///
ចប់សម្ដីរបស់នាយសម្លេងបាញ់ប្រហារក៏បន្លឺឡើងខ្ទរផ្ទៃទឹក។
ភូមិគ្រឹះ ដូរិកសេនឌ្រ័រ
ដំណឹងរបស់ចៅច្បងដែលត្រូវបានពួកសត្រូវវាយប្រហារក៏លេចលឺដល់ត្រចៀករបស់អាកុង។
"ត្រៀមកម្លាំងទៅជួយអ៊ីបូជាបន្ទាន់!"អាកុងដាក់បញ្ជារដោយទឹកមុខមាំធ្វើឱ្យប្រធានទាំងប្រាំរហ័សងក់ក្បាលទទួលនឹងចាត់ចែងបញ្ជូនកូនចៅទៅបន្ថែម។
"ប៉ា...គួរតែធ្វើម៉េចទៀតទៅអ៊ួភ័យណាស់!"អ្នកម៉ាក់សួរនាំអាកុងដោយទឹកមុខព្រួយបារម្ភបំផុត។
"លឺកុំអាលស្លន់ស្លោរអីពេលនេះយើងបញ្ជូនមនុស្សទៅជួយគេហើយ ចុះលឺមានប្រាប់រឿងនេះទៅអាលាន់ហើយនៅ!"អាកុងសួរ។
"ប្រាប់ហើយប៉ាមុននេះបន្តិចអាធីតូចកំពុងតែត្រឡប់មកវិញ!"
"ចុះគ្រួសារអេលីហ្វាលឺមានប្រាប់គេទេ?"
"នៅទេប៉ា...អ៊ួចាំប៉ាអនុញ្ញាតសិន!"
"លឺប្រាប់ឱ្យពួកគេមកទីនេះសិនមកការពារសុវត្ថិភាពហើយចាំយើងជាអ្នកប្រាប់គេដោយខ្លួនឯង!"
"ចាស៎ប៉ា!"
ក្រឡេកមកមើលស៊ាវចាន់ ខណៈនេះនាយតូចដែលនៅលើអូប័រនៅតែមិនទាន់បាត់យំនៅឡើយក្នុងចិត្តចេះតែមានអារម្មណ៍មិនស្រួលជានិច្ចចេះតែបារម្ភពីគូរដណ្ដឹងប្លែក។
"ល្មមឈប់យំបានហើយគិតយំដល់ងាប់ហេស៎?"ខណៈដែលស្ងប់ស្ងាត់ទៅជាងកន្លះម៉ោងលឺតែសម្លេងដង្ហក់នឹងសម្កេងទឹករលកអ្នកបើកអូប័រក៏និយាយឡើងតែវាជាពាក្យដែលមិនគួរនិយាយទៅវិញ។
"ឯងនិយាយស្អីឯង?"ស៊ាវចាន់ចងចិញ្ចើមសម្លឹងមើលផែនខ្នងរបស់អ្នកឈរនៅពីមុខដោយអារម្មណ៍មិនស្រួល។
បើសិនជាគេជាកូនចៅអ៊ីបូក៏មិនគួរណាហ៊ានប្រើសម្ដីបែបនេះដាក់គេដែរព្រោះកូនចៅគ្រប់គ្នាសុទ្ធតែដឹងថាគេជាអ្នកណាហើយត្រូវជាស្អីនឹងអ៊ីបូ លើកលែងតែអាម្នាក់នេះមិនមែនជាមនុស្សរបស់នាយ។
"ជិតងាប់ហើយនៅភ្លើទៀតអាល្អិត!"បុរសមាឌធំងាកមុខមកញញឹមយ៉ាងកំណាចដាក់ចាន់ដោយនាយបានបកស្រោមមុខកូនចៅអ៊ីបូក្រវែងចោលទៅក្នុងទឹកនៅចំពោះមុខចាន់។
ហើយនេះបញ្ជាក់ថា...គេជាសត្រូវបន្លំខ្លួន...
"ឯង...ឯង!"ស៊ាវចាន់បើកភ្នែកធំៗលើកដៃចង្អុលមុខនាយមាឌធំឡើងញ័រទទ្រើកមុននិងងាកក្រោយរកផ្លូវគេចតែមិនផុតព្រោះមានកាណូតពីទៀតដែលជាគ្នាតែមួយជាមួយក្រុមសត្រូវបើកតាមកកិតគ្នាហាក់ដូចជាត្រៀមចាប់ខ្លួនគេរួចជាស្រេច។
"ដល់ពេលសប្បាយហើយ! ហាសហា៎!"
"អត់ទេ...អ៊ីបូមកជួយអូនផង!"
កន្លងទៅ១ម៉ោងក្រោយមក//
សង្រ្គាមបាញ់ប្រហារលើផ្ទៃទឹកក៏បញ្ចប់ដោយខាងអ៊ីបូគឺជាអ្នកឈ្នះមិនសមហេតុផលគឺពួកសត្រូវដែលមានគ្នាច្រើនសន្ធឹកបែរជាដកថយទាំងដែលកំពុងមានប្រៀបជាងនិងប្ដូរទិសដៅចេញទៅបាត់ភ្លាមៗធ្វើឱ្យនាយឆ្ងល់ជាខ្លាំង។
"ម៉េចក៏ក្លាយជាបែបនេះ?"នាយសួរខ្លួនឯងទាំងមិនយល់ភ្លាមនោះកូនចៅក៏រត់ចូលមកយ៉ាងត្រហេបត្រហបបែកញើសជោគថ្ងាស។
"វីរវហើយអ្នកប្រុស!"
"មានរឿងអី?"
"ក្រុមជំនួយរបស់យើងទើបតែមកដល់មុននេះបន្តិចទេចំណែកអាមុននោះគឺជាពួកក្លែងបន្លំ!"ចប់សេចក្ដីរាយការណ៍ធ្វើឱ្យអ៊ីបូបើកភ្នែកធំៗនឹងយល់គ្រប់យ៉ាងដោយមិនចាំបាច់គិតច្រើន។
តាមពិតទៅពួកវាបានរៀបចំគម្រោងការចាប់ចាន់ទៅរួចហើយដោយបង្កររឿងឱ្យកប៉ាល់ចលាចលរួចហើយក៏បន្លំខ្លួនមកធ្វើជាក្រុមជំនួយដើម្បីមកទទួលពួកគេ ព្រោះបើមានរឿងអីទាយាទស្នងតំណែងច្បាស់ជាភៀសខ្លួនមកមុនគេមិនខានហើយអាកាលដែលនាយបណ្ដោយឱ្យចាន់ទៅតែម្នាក់ឯងកាន់តែធ្វើឱ្យពួកវាមានឱកាសច្រើនឡើងសម្រាប់ចាត់ការអនាគតប្រពន្ធរបស់ទាយាទដូចនាយចំណែកកាលដែលពួកវាព្រមដកថយគឺព្រោះតែការងារបានសម្រេចព្រោះកន្លងមកពួកវាគ្រាន់តែបាញ់ពន្យាពេលឱ្យគ្នាវាធ្វើកិច្ចការនេះតែប៉ុណ្ណោះ។
"ស៊ាវចាន់?"នាយកំលោះហៅឈ្មោះគូរដណ្ដឹងសឹងតែមិនលឺក្រោយដឹងការពិតអ្វីៗវាក៏ហួសពេលទៅហើយកន្លងទៅ១ម៉ោងហើយមិនដឹងថាចាន់ត្រូវពួកវាយកទៅណាឡើយ។
"ទេ...យើងមិនព្រមឱ្យមានរឿងអីកើតឡើងលើចាន់ទេ!កម្លាំងជំនួយត្រៀមចេញដំណើរ!"នាយស្រែកបញ្ជារបណ្ដើររត់បណ្តើរហក់ចូលមកក្នុងកាណូតរួចក៏បើកចេញទៅយ៉ាងលឿនស្លេវតាមរកស៊ាវចាន់។
ខណ:ដែលនាយជិះវិលចុះវិលឡើងពេញផ្ទៃទឹកតាមរកមនុស្សរបស់ខ្លួនក៏ជាពេលតែមួយដែលក្រុមសត្រូវបើកអូប័រចេញពីជ្រុងម្ខាងថែមទាំងក្រឡេកមកស្រែកបញ្ឈឺនាយទៀតផង។
"កុំភ្លេចទៅប្រមូលផេះអនាគតរបស់ឯងផង! ហាសហា៎!"
"អាចង្រៃ៎!! មែនហើយចាន់!"អ៊ីបូខឹងសឹងតែស្ទុះទៅចាត់ការពួកវាទៅហើយប៉ុន្តែនាយក៏នឹកឃើញចាន់ នាយមិនអាចពន្យាពេលទៀតបានទេទើបប្រញាប់បញ្ជារឱ្យកូនចៅបើកកាណូតទៅកាន់ច្រកដែលពួកវាចេញមកហើយក៏បានឃើញកប៉ាល់មួយនៅត្រង់នោះដែលវាមានសភាពចាស់គួរសម។
"ឈប់ត្រង់នេះ...ចាន់គេច្បាស់ជានៅក្នុងនេះមិនខាន!"ចប់សម្ដីនាយក៏សម្រុកចូលទៅក្នុងកប៉ាល់មិនរារែក។
លើកប៉ាល់//
ខណៈនេះរាងតូចស៊ាវចាន់ត្រូវបានពួកវាបំពាក់គ្រាប់បែកជាប់នឹងក៎ទៅហើយធ្វើអ្វីក៏មិនកើត។
"ហ្អឹក~ហ្អឹក~ហ៊ឺ~"នាយតូចសម្រូតខ្លួនអង្គុយចុះលើកដៃអោបកាយដែលញ័រទទ្រើកទឹកភ្នែកក៏ហូរប្រដេញគ្នាស្រក់ចុះពីផែនថ្ពាល់ឥតដាច់។
"ខ្ញុំ...ខ្ញុំខ្លាចណាស់~ហ្អឹក~អ្អឹក~ខ្ញុំខ្លាចចច!"នាយតូចគិតតែពីយំបិទភ្នែកអោនមុខចុះទាំងភ័យខ្លាចខណ:ពេលនេះគេពិតជាខ្លាចខ្លាំងណាស់។
"ចាន់ៗ~ចាន់ៗ?"សម្លេងមនុស្សម្នាក់ដែលធ្លាប់ស្គាល់បន្លឺឡើងខណៈដែលនាយតូចចាប់ផ្ដើមងើយមុខឡើងសម្លឹងមើលគេ។
ខណ:នោះហើយដែលខ្សែភ្នែកនាក់ទាំងពីរប្រសព្វភ្នែកគ្នា។
"បូ?~ហ្អឹក~បង~ហ៊ឺ~"នាយតូចឃើញនាយក៏កាន់តែយំខ្លាំងឡើងអារម្មណ៍ភ័យខ្លាចកាន់តែខិតចូលជិត។
"អូន??"នាយសម្លឹងមើលទៅកាន់រាងកាយតូចល្អិតដែលកំពុងអង្គុយយំញ័រខ្លួនតតាក់ខណ:ដែលនៅត្រង់ក៎មានបំពាក់ទៅដោយគ្រាប់បែកដែលលោតនាទីសល់ត្រឹមតែ៥នាទីទៀតប៉ុណ្ណោះ។
"ហ្អឹក~អ៊ីបូ~ហ៊ឺ~"នាយតូចកាន់តែយំខណ:សម្លេងលោតនាទីរបស់គ្រាប់បែកបន្លឺឡើងកាន់តែខ្លាំង។
"ចាន់!"នាយម៉ាហ្វៀខំប្រឹងខាំមាត់ទប់ទឹកភ្នែកមិនឱ្យស្រក់ខណ:បេះដូងឈឺស្ទើរតែប្រេះបែកនៅពេលឃើញសភាពគូរដណ្ដឹងក្លាយជាបែបនេះ។
"កុំខ្លាច~កុំខ្លាចអីបងនៅទីនេះហើយ"នាយស្រវាស្ទុះចូលមកអោបគូរដណ្ដឹងណែនដៃដោយក្ដីឈឺចាប់នាយពិតជាពិបាកភ្នែកខ្លាំងណាស់ចិត្តក៏អាណិតគូរដណ្ដឹងជាពន់ពេកគេមិនធ្លាប់ឆ្លងកាត់រឿងបែបនេះឡើយគេប្រាកដជាភ័យខ្លាចខ្លាំងណាស់។
"ហ្អឹកៗ~វាៗ~វាជិតផ្ទុះហើយ~ខ្ញុំច្បាស់ជាស្លាប់ហ៊ឺ!!!"
"ទេ~អត់ទេអូននិងមិនកើតអីឡើយចាន់!! អូនត្រូវជឿបងណា៎! ចាន់ជឿបង! បងនិងជួយអូន! បងសន្យាហើយថាការពារអូន!!"អ៊ីបូក្រសោបមុខតូចច្រមិចឱ្យសម្លឹងចំភ្នែកនាយនិងនិយាយខ្លាំងៗទៅកាន់គេដោយភាពប្រាកដប្រជានិងមឿងម៉ាត់រហូតធ្វើឱ្យរាងតូចឈប់ស្រែកយំនិងសង្ងំស្ងៀមសម្លឹងនាយទាំងទឹកភ្នែកហូរយ៉ាងស្ងៀមស្ងាត់។
"ចាន់កុំខ្លាច! មានបងនៅទីនេះបងមិនឱ្យអូនកើតអីឡើយ! ឆ្លើយនិងបងមក ចាន់អូនជឿបងទេ?"
"..."
"ចាន់?"
"អូន...អូនជឿបង!"នាយតូចតបទៅនាយទាំងទឹកភ្នែកហូរមិនដាច់។
អ៊ីបូញញឹមខណ:ដែលបានលឺដូច្នេះហើយទើបនាយសម្រេចចិត្តងាកមកចាប់ខ្សែក្រវាត់គ្រាប់បែកដែលជាប់និងក៎នាយតូចវិញម្ដង។
"បងនិងជួយអូន!"To be Continued♥️
Author: Lîñ Gukki ✨
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️