ប្រទេសជប៉ុន៚

678 30 2
                                    

ភាគទី០៥     

ដូចដែលដឹងស្រាប់ហើយខ្ញុំប្រាកដជាគ្មានសិទ្ធប្រកែកឡើយទើបចុងក្រោយត្រូវអូសមកដល់ព្រលានយន្តហោះ។

តែវាអត់ចម្លែកទេប្រសិនបើខ្ញុំចង់ខលរកម៉ាក់ដើម្បីសួរនាំគាត់ខ្លះៗថាគាត់មានពាក់ពន្ធ័ដឹងក្នុងរឿងមួយនេះឬអត់ហើយចម្លើយនោះគឺ..

(អឺទៅៗណាកូន~យូរៗម្ដងកូនបានដើរលេងថែមទាំងទៅជាមួយមនុស្សប្រុសដែលមានទាំងព្រមបែបនេះវាជារឿងល្អតើ!!)

(ម៉ាក់មកធ្វើបែបនឹងបានយ៉ាងម៉េចបើចង់អោយខ្ញុំទៅក៏មិនឃើញចាំបាច់លាក់បាំងគ្នាដែរនេះសូម្បីខោអាវក៏មិនបានយកមកជាមួយផង!!)

(អ្នកណាថា? វ៉ាលីកូនម៉ាក់អោយគេយកទៅព្រលានយន្តហោះតាំងពីមួយម៉ោងមុនមិនជឿកូនទៅសួរអនាគតប្ដីកូនទៅមើល?)

(ម៉ាក់!!!!!!!!!!!!!!!!)
(បានហើយម៉ាក់រវល់ដើរលេងអោយសប្បាយណា៎កូនសម្លាញ់!)

យ៉ាងម៉េចដែរ?នេះហើយគឺកំពូលព្រះមាតារបស់ខ្ញុំលេងមួយក្បាច់នេះហើយសឹងតែធ្វើអោយខ្ញុំដាច់ផ្ងារតែម្ដងចុះឯណាថាអាណិតកូននោះ?(;´༎ຶٹ༎ຶ')                        

ហើយក្នុងខណៈពេលនេះខ្ញុំក៏ស្ថិតនៅលើយន្តហោះរបស់លោកម្ចាស់គូដណ្ដឹងបានសម្រេចហើយដែរ។

ជឿទេយន្តហោះធំចង់បាប៉ុនភ្នំ(បោក)មកជិះតែពីរនាក់(អត់រាប់អ្នកបើកនិងអ្នកបម្រើអាហារ)ពិតជាស្វីតខ្លាំងណាស់លោកម្ចាស់ថ្លើមថ្លៃ។

"ឃ្លានទេ?"អុីបូចាប់ផ្ដើមសួរឡើងខណ:យន្តហោះចេញដំណើរហើយនោះ។

"អត់ទេ៎ ចេញពីផ្ទះចូលក្រុមហ៊ុនទើបតែញាំហើយក៏ដេកលក់ភ្ញាក់ពីដេកក៏នៅក្នុងឡានរួចមកជិះយន្តហោះហើយចង់អោយខ្ញុំញាំដើម្បីអោយដេកទៀតមែនទេភ្ញាក់ឡើងលើកនេះនឹងបានទៅដល់ណាទៀតទៅ? បែបចង់អូសចូលសណ្ឋាគារនៅប្រទេសណាមួយហើយមើលទៅនោះ?"ខ្ញុំចាប់ផ្តើមនិយាយឌឺដងបំណងចង់អោយគេខឹងអឺអោយវាខឹងខ្លះទៅនិងបានយល់អារម្មណ៍គ្នាខ្លះផងមិនមែនចេះខឹងតែឯងឯណា?
ខ្ញុំក៏ខឹងដែរវើយយ//

"តាមពិតទៅមិនគិតដល់ថ្នាក់នេះទេ តែថាធ្វើអញ្ចឹងក៏ល្អម្យ៉ាងដែរអរគុណដែលផ្ដល់គំនិតអោយបងណា៎គូដណ្ដឹងដ៏គួរអោយស្រលាញ់"នាយមិននិយាយតែមាត់ទេនៅឈ្លាតលូកដៃមកចាប់ទាញថ្ពាល់ដ៏ទន់រលីបរលោងរបស់ស៊ាវចាន់ចុះឡើងមិនឈប់ទៀត។

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now