ការចងចាំស្រពិចស្រពិល!

261 7 0
                                    

ភាគទី២៨
                                 

រយៈពេលមួយឆ្នាំហើយទីបំផុត ខ្ញុំក៏បានជួបគេពិតមែនបានជួបពិតមែនវាមិនមែនជាសុបិនឡើយតែជាការពិត។

           "អ៊ី..អ៊ីបូ?"ខ្ញុំបើកភ្នែកធំៗបន្ទាប់ពីបានឃើញយ៉ាងច្បាស់នូវមុខមាត់របស់បុរសចំពោះមុខនេះ។
          "..."នាយមិនបាននិយាយអ្វីឡើយក្រៅពីនៅស្ងៀមជាមួយទឹកមុខងឿងឆ្ងល់សម្លឹងមកចាន់។
រាងកាយតូចចាប់ផ្ដើមញ័រទទ្រើក ព្យាយាមទប់ទឹកភ្នែកដោយក្ដីរំភើបមិនបាត់រួចស្ទុះមកចាប់អោបរាងកាយធំមាំរបស់បុរសចំពោះមុខមិនចាំយូរ។
          "ទីបំផុតអូនរកបងឃើញហើយ!...ហ្អឹក...អូននឹកបងណាស់...ហ្អឹក..ហ្អឹក...នឹកណាស់...តើបងបាត់ទៅណាបើបងនៅរស់ហេតុអីមិនបង្ហាញខ្លួន?អ្ហឹក...ដឹងដែរទេថាគ្រប់គ្នាបារម្ភប៉ុណ្ណាហាស៎?...អ្ហឹក..."ខ្ញុំហក់ទៅអោបគាត់ហើយយំរៀបរាប់ប្រាប់គាត់ទៅតាមអារម្មណ៍របស់ខ្ញុំ ខ្ញុំចង់ប្រាប់ថាខ្ញុំសប្បាយចិត្តណាស់ដែលរកគាត់ឃើញបែបនេះ។
            "បងហេតុអីមិនតប?"ខ្ញុំដាច់ចិត្តព្រលែងគាត់ពីការអោបហើយសម្លឹងមុខគាត់ទាំងដៃនៅតោងក៎គាត់នៅឡើយភ្លាមៗគាត់បែរជាដកខ្លួនថយក្រោយចេញពីខ្ញុំពីរជំហាន ខ្ញុំចងចិញ្ចើមសម្លឹងមុខគាត់ទាំងមិនយល់ ខណ:នោះហើយដែលគាត់ហើបបបូរមាត់តបនឹងខ្ញុំ។
            "ឯង? ជាអ្នកណា?"
            "..."ខ្ញុំគាំងនឹងកន្លែងនូវពាក្យសម្ដីប៉ុន្មានម៉ាត់ដែលចេញពីមាត់របស់គាត់សឹងតែធ្វើឱ្យបេះដូងខ្ញុំឈប់លោតនឹងមានអារម្មណ៍ថាវាចុកអួលណែនថប់ពេញទ្រូងមុននឹងព្រលែងទឹកភ្នែកដែលខំប្រឹងទប់ឱ្យស្រក់ចុះមកតាមសម្រួល។
             "បង...បងមិនចាំខ្ញុំទេហេស៎?"ខ្ញុំព្យាយាមសួរទៅគាត់ម្ដងទៀតទាំងទឹកភ្នែកកំពុងប្រដេញគ្នាស្រក់តែមើលទៅខ្សែភ្នែកគាត់គឺមិនបង្ហាញអារម្មណ៍អ្វីឡើយ។
            "ទេ៎! ខ្ញុំនឹងឯងធ្លាប់ស្គាល់គ្នាហេស៎?"ពាក្យសម្ដីតែប៉ុន្មានម៉ាត់តែវាប្រៀបដូចជាកាំបិតដែលហក់មកបុកទំលុះទ្រូងរបស់ខ្ញុំវាឈឺ...ឈឺស្ទើរតែស្ពឹក។
            "អ៊ីបូ! ពួកគេធ្វើបាបអូន!"ហ្វីហ្សាឃើញឱកាសល្អខណៈដែលគ្រប់គ្នាកំពុងភាំងក៏ស្រវាក្រោកឡើងទាំងឈឺឆ្កៀបៗត្រង់ពោះនៅឡើយប្រឹងត្រដរមកអោបដៃអ៊ីបូជាប់ នៅឆ្លៀតញញឹមឌឺមកចាន់ទៀត។
           "នាក់ទាំងពីរជាអ្នកណា មានរឿងអីជាមួយយសង្សារខ្ញុំ?"សំនួររបស់នាយមិនមាននរណាឆ្លើយ ព្រោះអ្នកឆ្លើយកំពុងតែគាំងធ្វើឱ្យនាយមួម៉ៅតែម្ដងសម្ដីរបស់នាយជាខ្យល់ហោះកាត់ត្រចៀកឬទើបគ្មាននរណាអើពើ?
             "ខ្ញុំសួរមិនលឺទេហេស៎?"នាយសង្កត់សម្លេងសួរម្ដងទៀតភ្លាមៗនីងៗក៏ទប់លែងបាន។
            "បងធំ...នេះខ្ញុំនីងៗសង្សារអ៊ីលុនប្អូនប្រុសបងហើយនេះគឺបងចាន់គូរដណ្ដឹងរបស់បងណា៎! ហើយ មីបារាំងសេះនេះស្អីដែរ បងមានបងចាន់ហើយបងមកលួចលាក់ស្រីបានយ៉ាងម៉េច?បងមានសិទ្ធិអីធ្វើបែបនេះដាក់បងចាន់ហាស៎?"នាងតូចនីងៗខឹងជំនួសបងថ្លៃទើបស្រែកជេរនាយក្តែងៗរហូតដល់នាយក៏ភាំងមួយសន្ទុះដែរ។
            "គូរដណ្ដឹង?"នាយចងចិញ្ចើមសម្លឹងមើលមុខចាន់ម្ដងទៀតខណ:បេះដូងលោតកន្ត្ត្រាក់មួយវឹបភ្លែត! ភ្លាមៗហ្វីហ្សាក៏រហ័សទាញដៃនាយឱ្យងាកមករកមិនឱ្យសម្លឹងមុខចាន់។
             "កុំទៅស្ដាប់អីណាហាន់នី! ពួកនេះគ្រាន់តែចង់បំបែកបំបាក់យើងប៉ុណ្ណោះឯង! តោះពួកយើងទៅវិញទៅ!"ចប់សម្ដីហ្វីហ្សាក៏បម្រុងនឹងទាញនាយចេញទៅតែចាន់ក៏រហ័សមកចាប់ដៃនាយជាប់មុន។
           "បងចង់ទៅណាទៀត? ពួកយើងតាមរកបងយូរហើយណា៎អ៊ីបូ!"ខ្ញុំតាំងស្មារតីបានភ្លាមក៏ស្ទុះមកចាប់ដៃគាត់ភ្លាមមិនថាគាត់ចាំឬមិនចាំខ្ញុំទេខ្ញុំមិនអាចលែងគាត់ទៅទាំងបែបនេះ។
             "ឯង?"
            "អូន! គឺស៊ាវចាន់ អេលីហ្វា គូរដណ្ដឹងរបស់បងពួកយើងភ្ជាប់ពាក្យរួចហើយបើបងមិនជឿមើលចិញ្ជៀនលើដៃអូននេះនឹងនៅលើដៃរបស់បងទៅ!"សម្ដីរបស់ខ្ញុំធ្វើឱ្យគាត់រហ័សក្រឡេកមកមើលតាមដែរប្រាប់។
          "វាគ្រាន់តែចិញ្ជៀនប៉ុណ្ណោះ មិនអាចបញ្ជាក់ស្អីទេ!"
          "អាច!ព្រោះវាជាចិញ្ជៀនដែលមានតែមួយគូគត់នៅលើលោកនេះចិញ្ជៀនដែលអាកុងផ្ដល់ឱ្យបងនឹងអូននៅថ្ងៃភ្ជាប់ពាក្យព្រោះចិញ្ជៀននេះមានលក្ខណៈពិសេសបើពាក់វាហើយទោះប្រឹងដោះដល់ស្លាប់ក៏មិនចេញដែរលុះត្រាតែក្នុងចំណោមពួកយើងទាំងពីមានម្នាក់ត្រូវស្លាប់ទើបចិញ្ជៀននេះអាចដោះចេញពីដៃបានព្រោះវាភ្ជាប់ជាមួយចរន្តសសៃរឈាមដែលរត់ទៅកាន់បេះដូង!"ខ្ញុំមិនដឹងនោះទេថាគាត់ជឿឬមិនជឿប៉ុន្តែវាជាការពិតដែលអាកុងបានប្រាប់ខ្ញុំ។
អ៊ីបូចាប់ផ្តើមជ្រួញចិញ្ចើមកាន់តែខ្លាំងភ្នែកក៏សម្លឹងមើលមុខចាន់យ៉ាងយូរអាការះឈឺក្បាលក៏ចាប់ផ្ដើមឡើងភ្លែត។
          "អា៎...អូយ៎!!"
         "បង...បងកើតអី!"
          "កុំមកចេះ! ពួកឯង!"ហ្វីហ្សាក្រវាសដៃខ្ញុំចេញមួយទំហឹងមុននឹងស្រែកហៅពួកឈុតខ្មៅជាង10នាក់ចូលមករកហើយពួកនោះក៏សំដៅមករកពួកយើង។
          "កុំឱ្យវាតាមមកឱ្យសោះ!"ចប់សម្ដីនាងក៏ប្រញាប់គ្រាអ៊ីបូចេញទៅយ៉ាងលឿនមិនចាំយូរ។
          "ឆាប់ចេញពីផ្លូវយើង!"ខ្ញុំសម្លឹងពួកមាឌធំមួយសន្ទុះមុននឹងនិយាយឡើងតែមើលទៅពួកវាអត់ញញើតទេ។
           "បងដាក់ហ្មងទៅ ចាំខ្ញុំបិតគូទ!"នីងៗផ្ដល់យោបល់។
"អ្នកប្រុស!"នាយដ្រេរត់ចូលមកចំពេលល្មមដែលស៊ាវចាន់ប្រុងប្រៀបប្រយុទ្ធ។
           "មកក៏ល្អហើយ កម្ដៅសាច់ដុំឯងបន្តិចទៅ!"ខ្ញុំនិយាយតែប៉ុណ្ណឹងដ្រេក៏ញញឹម រួចក៏ស្ទុះហក់ទៅរកពួកនោះតែម្ដង។
និយាយឱ្យចំដ្រេនេះក៏មាឌធំឌាំងខ្លាំងណាស់ថែមទាំងថ្វីដៃមិនធម្មតាទៀតផងគេអាចផ្តួលដៃគូប្រយុទ្ធ1ទល់10បានត្រឹមតែរយ:ពេលខ្លី ដូច្នេះទើបអាកុងទុកចិត្តឱ្យគេមកជាមួយតាមការពារខ្ញុំ។
        ដឹប! ដឹប!
(ហើយឆាកប្រយុទ្ធមុខផ្សារទំនើបក៏ចាប់ផ្ដើមឡើង)
ក្នុងឡាន
ក្រឡេកមកមើលនាយកំលោះម៉ាហ្វៀដែលកំពុងតែមានអាការះឈឺក្បាលជាខ្លាំងនេះ ខួរក្បាលនាយចាប់ផ្ដើមចាប់រូបភាពស្រពិចស្រពិលមកហើយ បន្ទាប់ពីបានសម្លឹងចំៗផ្ទៃមុខរបស់ចាន់។
          "អា៎~ឈឺណាស់!"
            "បង~បង~ទៅរួចទេ?"ហ្វីហ្សាព្យាយាមចូលមកកៀកនឹងនាយ។
           "ឈឺក្បាលអា៎~ចាន់~"អ៊ីបូលើកដៃខ្ទប់ក្បាលដោយការឈឺចាប់ជាពន់ពេកមាត់ក៏និយាយឈ្មោះគូរដណ្ដឹងចេញមកដោយមិនដឹងខ្លួននាយចាប់ផ្ដើមលឺឈ្មោះចាន់ៗពេញខួរក្បាលហើយ។
            "មិនមែនចាន់ទេ! តែជាហ្វីហ្សា! អ៊ីបូបងត្រូវតែចងចាំតែឈ្មោះហ្វីហ្សាម្នាក់ប៉ុណ្ណោះមិនមែនចាន់ទេ!"ហ្វីហ្សាហាក់ដូចជាបាត់បង់ម្ចាស់ការស្រែកឡូឡាទាញកន្រ្តាក់នាយមួយទំហឹង។
           "អា~នាងធ្វើស្អី?"អ៊ីបូខាំមាត់ទប់អាការ:ឈឺក្បាលរួចក៏ចាប់ដៃនាងទាំងសងខាងជាប់។
           "អូន~អូន!"
           "កុំមកឆ្កួតដាក់ខ្ញុំ~ខ្ញុំកំពុងឈឺក្បាលតើយល់ទេ?"
          "អ៊ីបូ?"
          "ខ្ញុំមិនយល់ទេថាខ្ញុំនឹងនាងក្លាយជាសង្សាគ្នាបានយ៉ាងម៉េចព្រោះរយ:ពេលមួយឆ្នាំមកនេះខ្ញុំក៏នឹកមិនឃើញថាខ្ញុំនឹងនាងធ្លាប់ស្រលាញ់ឬស្និតស្នាលគ្នាសោះឡើយ! ផ្ទុយទៅវិញបេះដូងខ្ញុំបែរជានឹកគិតដល់អ្នកផ្សេង អ្នកដែលខ្ញុំមិនដឹងសោះថាជាអ្នកណា ហើយថ្ងៃនេះគ្រាន់តែខ្ញុំឈានជើងចេញពីកោះមកកាន់ទីក្រុងនេះខ្ញុំបែរជាជួបមនុស្សចម្លែកដល់ទៅពីរនាក់ នៅមកប្រាប់ថាជាគូរដណ្ដឹងនឹងគ្នាទៀត? ហ្វីហ្សាឆ្លើយប្រាប់កាពិតមកខ្ញុំ តើវាមានរឿងស្អីកើតឡើងចំពោះខ្ញុំ?"អ៊ីបូចាប់ផ្ដើមសួររកការពិតដោយក្ដីសង្ស័យហ្វីហ្សាធ្វើអីលែងត្រូវភ្លាមៗនាងក៏ភ្ញាក់ខ្លួនព្រើតថាមុននេះនាងធ្វើហួសហេតុពេក។
         "អត់ទេ...គឺ...គឺអូន!"
         "អូនស្អី? នាងកំពុងលាក់បាំងស្អីនឹងខ្ញុំមែនទេ?"
          "អត់ទេ...អត់ទេ!"
          "ហ្វីហ្សា អាណាលិ!"

To be Continued♥️
Author: Lîñ Gukki ✨

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now