ជជីករកហេតុផល!

265 7 0
                                    

ភាគទី២៩
                                   

មិនមែនខ្ញុំមិនដឹងឡើយថាហ្វីហ្សាកំពុងលាក់បាំងអ្វីម្យ៉ាងពីខ្ញុំប៉ុន្តែខ្ញុំមិនអាចធ្វើអីបានក្រៅពីព្យាយាមសួរនាងដដែលៗ។

ក្នុងខណ:ពេលនេះខ្ញុំមិននៅសល់ការចងចាំអ្វីឡើយ ខ្ញុំមិនដឹងឡើយថានរណាជានរណា ហើយអ្នកណានិយាយកុហកឬអ្នកណានិយាយការពិត ដូច្នេះខ្ញុំមិនអាចទុកចិត្តអ្នកណាបានឡើយក្រៅពីខ្លួនឯងម្នាក់គត់។
         "ហ្វីហ្សា អាណាលិ!"ខ្ញុំហៅឈ្មោះពេញរបស់នាងដោយសម្លេងគំហកធ្វើឱ្យនាងភ័យឡើងស្លេកមុខ។
ខ្ញុំដឹងថាធ្វើបែបនេះវាគ្មានប្រយោជន៍ឡើយ ក្រៅពីធ្វើឱ្យនាងកាន់តែប្រយ័ត្នលើសដើម ដូច្នេះពេលនេះគឺមានតែសម្រួលអារម្មណ៍។
         "អូន...អូនមិនដឹងទេ!"
          "ណាស់ហើយ៎! ពួកយើងទៅវិញ!"ខ្ញុំដកដង្ហើមធំរួចងាកមកអង្គុយត្រង់ខ្លួនវិញមុននឹងបញ្ជាអ្នកបើកឡានឱ្យចេញទៅ។
ក្រឡេកមកមើលខាងកំលោះតូចស៊ាវចាន់ខណ:នេះនាយតូចនឹងដ្រេបានចាត់ការកូន   ចៅហ្វីហ្សាឡើងរាបរួចរាល់ហើយ។
          "ហ៊ូ!"ចាន់ទន់ជើងអង្គុយមកលើដីមិនចាំយូរញើសក៏ហូរឡើងជោគថ្ងាសព្រោះតែវាយ3ទល់នឹង1មុននេះ ហើយពួកនោះក៏មិនអន់ដែរទើបចំណាយកម្លាំងច្រើនសឹងតែយោងអាត្មាមិនរួចទៅហើយ។
          "អ្នកប្រុស!"កំលោះដ្រេ រត់មករកអ្នកប្រុសរបស់ខ្លួនភ្លាមដោយខ្លួននាយផ្ទាល់ក៏មានសភាពមិនចាញ់គ្នានឹងចាន់ដែរ។
          "ខ្ញុំមិនអីទេ!"
          "បងថ្លៃ! បងថ្លៃ!"អ៊ីលុនស្រែកពីចំណាយមុននឹងរត់មករកស៊ាវចាន់លឿនដូចព្យុះចំណែកនីង នីងក៏រត់មកតាមក្រោយ។
           "អ៊ីលាន់!"ស៊ាវចាន់ហៅឈ្មោះប្អូនថ្លៃទាំងអស់កម្លាំងនឹងព្យាយាមក្រោកឈរ។
           "ហ៊ូយ៎! ដំណាក់កាលនេះហើយនៅមកហៅឈ្មោះគ្នាខុសទៀតបង! ហើយនេះម៉េចហើយ?"អ៊ីលុនជួយគ្រាអនាគតបងថ្លៃរួចក៏ឈ្លាតថាឱ្យបន្តិចបន្តួចរឿងហៅឈ្មោះនេះដល់ថ្នាក់នៅជាមួយគ្នាស្និតស្នាលឡើង1ឆ្នាំហើយនៅហៅឈ្មោះមិនត្រូវទៀត។
           "គឺរួចរាល់ហើយ!"កំលោះតូចឆ្លើយរួចក៏ស្ញេញដាក់ប្អូនថ្លៃយ៉ាងគួរសម។
          "ហឹស! ស្ដាយដល់ហើយមកមិនទាន់ ស្ទះចរាចរណ៍ពេក!"នាយពោលឡើងទាំងអារម្មណ៍ស្ដាយតិចតួច និយាយឱ្យចំទៅតាំងពីចេះវាយគ្នាមកដូចជាញៀននឹងការវាយគ្នាដល់ហើយអ៊ីលុន។
           "ហើយឯងដឹងបានយ៉ាងម៉េច?"
           "គឺខ្ញុំcallប្រាប់!"នីងនីងលើកដៃស្រែកឡើងភ្លែតបន្ទាប់ពីលឺសំនួរព្រោះនាងជាអ្នកប្រាប់អ៊ីលុនថាចាន់កំពុងមានរឿងត្រូវគេព្រួតវាយសឹងតែដាច់ខ្យល់ហើយ។
អូននីងពន្លើសច្បាស់ក្រឡែត///
          "ហ៊ើយ~យើងគ្មានអារម្មណ៍សើចទេកញ្ញាប្អូនថ្លៃ!"ស៊ាវចាន់ក្រវីក្បាលដកដង្ហើមធំមុននឹងទប់លំនឹងឈរដោយខ្លួនឯង។
          "មែនហើយចុះនេះមានអីកើតឡើង? ហេតុអីទើបបងមានរឿង?"
          "ទៅផ្ទះសិនទៅ! ចាំដល់ផ្ទះចាំប្រាប់"
           "អញ្ចឹងក៏បាន!"
ភូមិគ្រឹះ ដូរិកសេនឌ្រ័រ
ឡានសេរីទំនើបពីរគ្រឿងម៉ាកRolls Royce Cullinan និងម៉ាកlamborghini urus ពណ៍ខ្មៅធ្វើដំណើរលូនចូលមកកាន់ភូមិគ្រឹះដ៏សែនធំប្រៀបដូចជាសេតវិមានស្ដេចយឺតៗចូលចតត្រង់ចំណតរថយន្តនៃភូមិគ្រឹះ។
បន្ទាប់ពីបានត្រឡប់មកកាន់ភូមិគ្រឹះវិញស៊ាវចាន់និងដ្រេក៏បំបែកគ្នាទៅសម្អាតខ្លួនព្រោះថាខ្លួនឡើងប្រលាក់ប្រឡូកអស់ហើយដោយសារតែវាយគ្នាមុននេះ។
           ១ម៉ោងក្រោយមក!
សមាជិកគ្រួសារត្រកូលដូរិកសេនឌ្រ័រក៏មកជុំគ្នាម្ដងទៀតរួមទាំងដ្រេនិងនីងនីងក៏មកចូលរួមដែរ។
          "ខ្ញុំបានជួបនឹងអ៊ីបូ!"ពាក្យសម្ដីខ្លីៗចេញពីមាត់របស់ស៊ាវចាន់ធ្វើឱ្យអាកុងអ្នកម៉ាក់នឹងអ៊ីលុនភ្ញាក់ផ្អើលជាខ្លាំង។
          "លឺនិយាយពិតហេស៎?"អ្នកម៉ាក់ស្ទុះមកចាប់ដៃអនាគតកូនប្រសារអង្រួនតិចៗសួរម្ដងទៀតនាយតូចក៏ងក់ក្បាលផ្ទក់ៗដាក់។
           "ចុះឯណាគេ?"អាកុងរហ័សសួរយ៉ាងលឿនទាំងអាការះស្លន់ស្លោមើលទៅគាត់ដូចជាចង់ជួបចៅប្រុសណាស់។
           "គាត់មិនស្គាល់ខ្ញុំទេ!"ស៊ាវចាន់តបទាំងសម្លេងស្រងូតស្រងាត់ទឹកមុខស្រពោនភ្លាមៗធ្វើឱ្យអាកុងក្រោកឈរក្រេស។
           "ថាម៉េច?"អាកុងស្រែកមួយវ៉ាសផ្អើលអស់មួយផ្ទះសម្លឹងមុខគាត់ព្រាត។
           "អាកុងៗ! អង្គុយសិនមកខ្លួនចាស់ហើយចង់ងើបៗចង់អង្គុយៗវវ! ក្រិចឆ្អឹង ក្រិចសរសៃរអស់!"អ៊ីលុនចាប់ដៃអាកុងតិចៗប្រាប់ឱ្យគាត់អង្គុយចុះតែមើលទៅគាត់អត់ខ្វល់។
         "ម៉េចក៏វាមិនចាំឯង?"
         "ខ្ញុំក៏មិនដឹង!"
           "..."ស្ងាត់ជ្រៀប!
           "អេៗ! ខ្ញុំនឹកឃើញហើយ!"ឆ្លៀតពេលដែលគ្រប់គ្នាកំពុងតែស្ងាត់នីងៗក៏ស្រែកឡើង។
           "អូនសម្លាញ់នៅឱ្យស្ងៀមទៅ!"អ៊ីលុនលួចខ្សឹបសង្សារតិចៗព្រោះនាងនិយាយច្រើនណាស់ហើយភាគច្រើនសុទ្ធតែជារឿងអត់ប្រយោជន៍ខ្លាចក្រែងតែអាកុងមិនពេញចិត្ត។
         "អូនមានសិទ្ធិបញ្ចេញមតិយោបល់បងកុំមកចេះ!"
            "និយាយមក!"អាកុងនិយាយឡើងភ្លាមៗនីងៗក៏មិនចាំយូរប្រញាប់តបទៅវិញតែម្ដង។
            "វាអាចទៅរួចដែលបងធំបាត់បង់ការចងចាំ ព្រោះគ្រោះថ្នាក់កាលពីលើកមុននោះបង្ករឡើងពីការផ្ទុះគ្រាប់បែកបងធំអាចជាប៉ះទង្វិចត្រង់ក្បាលក៏ថាបាន!"យោបល់របស់នីងៗធ្វើឱ្យគ្រប់គ្នាគិត។
          "មែនហើយ! វាអាចទៅរួច!"អាកុងងក់ក្បាលយល់ស្រប។
          "បើសិនជាបែបនេះពិតមែន គឺវីវហើយ! ព្រោះពេលនេះគាត់នៅជាមួយស្រីបារាំងនោះនាងអាចផ្លុំត្រចៀកគាត់បានគ្រប់ពេល"ស៊ាវចាន់ភ្ញាក់ខ្លួនមួយវឹបស្រែកឡើងមួយវ៉ាសធ្វើឱ្យអ្នកម៉ាក់ភ្ញាក់ព្រើត។
ព្រលឹងបួនដប់ចូលមកវិញ ផាំងៗ//
           "ស្រីបារាំង?"
           "ឯងចង់និយាយពីអ្នកណា?"
           "គឺនាងបារាំងដែលជាដៃគូជំនួញរបស់អាកុងនឹងណា កាលពី១ឆ្នាំមុននោះនាងនឹងឈ្មោះស្អីទេធ្លាប់លឺអ៊ីបូហៅស្អីគេហ្វី~ហ្វី~ហ្វីសូ~ហ្វីស្អីទេនៀក?"
          "គឺហ្វីហ្សាបងថ្លៃ! ហ្វីសូនឹងសាប៊ូបោកខោអាវទេ!"អ៊ីលុនតបភ្លែតក៏មិនភ្លេចនិយាយខ្សឹបដាក់ចាន់ដែរ។
          "ចុះអ្នកណាទៅចាំ! ឈ្មោះនាងនោះមិនសំខាន់សម្រាប់ខ្ញុំផង!"កំលោះតូចពេបមាត់ឆ្លើយយ៉ាងរំភើយ។
         "ខ្ញុំចាំបានខ្ញុំធ្លាប់ជួបនាង2-3ដងដែរកាលពីមុន!"អ៊ីលុននិយាយបន្ត។
          "ហ្វីហ្សា? អរយើងចាំហើយ! នាងជាកូនស្រីរបស់អាណាលិដៃគូជំនួញរបស់យើង"អាកុងសញ្ចឹងគិតមួយសន្ទុះមុននឹងនិយាយឡើង។
           "មែនហើយអាណាលិក៏ធ្លាប់ប្រាប់យើងថាកូនស្រីគេចូលចិត្តអ៊ីបូណាស់នាងបានឃើញគេប៉ុន្មានលើកក្នុងព័ត៍មានទំព័រមុខហើយក៏ចង់ជួបផ្ទាល់ទើបអាណាលិបញ្ជូននាងមកជំនួសនៅថ្ងៃនោះ!"
          "ឆឹស៎! មិនមើលរបស់គេរបស់ឯងមែន!"
           "ចុះឯងធ្លាប់ទៅមានរឿងអីជាមួយគេឬអត់?"អាកុងងាកមកសួរចៅប្រសារដោយក្ដីសង្ស័យ។
             "គឺធ្លាប់ទះបានពីរកំភ្លៀង!"
            "អញ្ចឹងតើ!"
           "អញ្ចឹងយ៉ាងម៉េចអាកុង?"
           "គេអាចជាគុំគួនឯង ហើយគេក៏អាចជាអ្នកជួយអ៊ីបូទើបបានជាមិនព្រមលែងអ៊ីបូឱ្យមករកឯងវិញនោះអី?"
           "បាទ៎! ខ្ញុំក៏គិតថាអញ្ចឹង!"ស៊ាវចាន់ងក់ក្បាលយល់ស្រប។
           "អឺ...ថាទៅមួយឆ្នាំហើយដែលគេនៅជាមួយគ្នាចុះគេធ្លាប់មានស្អីនឹងគ្នាឬអត់? កូនអ៊ួបាត់ការចងចាំផងតិចនាងនឹងស៊ីគ្រឿងខ្ទេចខ្ទីអស់ហើយដឹង?"អ្នកម៉ាក់លូកមាត់ចូលមកភ្លែត ថែមទាំងធ្វើកាយវិការឡើងរស់រវើកទៀត។
អូយ៎ម៉ែក្មេកម៉េចក៏នាំខ្ញុំអោយភ័យតាមហាស៎//
          "ហ៊ើយ~ចៅប្រុសយើងមិនល្ងង់ដល់ថ្នាក់នឹងទេ!"
           "តែវាបាត់បង់ការចងចាំណាប៉ា?"
          "យើងជឿជាក់លើសញ្ជាតិញ្ញាណម៉ាហ្វៀរបស់គេវើយ! មិនមែនភ្លីភ្លើឱ្យអ្នកណាបង្វិលក្បាលបានតាមតែចិត្តគេនេះជាអ៊ីបូដូរិកសេនឌ្រ័រឈាមជ័ររបស់យើងណា៎!"អាកុងតវ៉ារហូតដល់អ្នកម៉ាក់ស្ងាត់មាត់។
           "ចាស៎ៗ...លោកប៉ាឈ្នះ!"អ្នកម៉ាក់លើកទង់សរចុះចាញ់។
           "ហើយអាកុងពេលណាទើបព្រមអង្គុយចុះ?"អ៊ីលុនងាកមកសួរខ្វាចទាំងទឹកមុខនឿយ។
          "អឺ...ក្រោកមិញជាប់ចង្កេះជួយទាញយើងបន្តិចមក!"
          "ពុទ្ធោ! ម្ង៉ៃហើយម៉េចក៏មិនប្រាប់!"

To be Continued♥️
Author: Lîñ Gukki ✨

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now