កំពូលគូស្នេហ៍!

277 11 0
                                    

ភាគទី២២
                        
បន្ទាប់ពីនិយាយសាច់ការសាច់កាប់ជាមួយអាកុងរួច ខ្ញុំនិងអ៊ីបូក៏ឡើងឡានសំដៅទៅកាន់ទីតាំងកំណត់ទុក។
          មកដល់កប៉ាល់//
            វ៉ាវ...ខ្យល់អាកាសបរិសុទ្ធទឹកសមុទ្រឡើងថ្លាយ៉ង់មើលឃើញដល់បាតទេសភាពត្រជាក់ភ្នែកស្ងប់ស្ងាត់ពិសេសសម្រាប់គូស្នេហ៍មកដើរលេង
បើមិនទាស់ត្រង់មានពួកឆ្អឹងទទឹងក៎ដល់ទៅរាប់រយនាក់
          "ស្អាតណាស់!"ខ្ញុំឧទានឡើងម្នាក់ឯងទាំងក្តីរំភើបនឹងរីករាយនិយាយឱ្យត្រង់ទៅខ្ញុំខានមកលេងសមុទ្រយូរហើយបើរាប់ចាប់ពីរៀនចប់មកដល់ពេលនេះ។
          "តោះឆាប់ឡើងទៅ!"អ៊ីបូងាកមកនិយាយជាមួយគូរដណ្ដឹងមុននិងទាញដៃគេឱ្យឡើងលើកប៉ាល់។
           "បង...មើលនោះទៅស្អាតដល់ហើយ!"
           "បើអូនចូលចិត្តបងនឹងឧស្សាហ៍នាំមកលេង!"
           "ពិតណា?"
          "ពិត!"
          "អូខេ ស្លាញ់បងជាងគេ! ជុប!"ខ្ញុំជំទើតជើងងើយមុខថើបថ្ពាល់គេមួយខ្សឺតជាការដឹងគុណហើយគេក៏ញញឹមយ៉ាងស្រទន់ដាក់ខ្ញុំមុននិងអោបចង្កេះខ្ញុំពីក្រោយជាប់។
រួចកប៉ាល់ក៏ចេញដំណើរទៅ។
(ទីតានិចSeason2)
      ក្រុមហ៊ុន អេលីហ្វា
ក្រឡេកមកមើលខាងលោកប្រុសហ្វាន់ឯនេះវិញក៏ត្រឡប់មកដល់ក្រុមហ៊ុនដោយសុវត្ថិភាព។
           "ឆ្នាស់នោះឆ្នាស់ ចាំមើលណាស់តែញ៉ែមិនបានយើងមិនមែនស៊ាវហ្វាន់ទេវើយ!"នាយកំលោះមួម៉ៅតែម្នាក់ឯងក្រោយនឹកឃើញដល់ហេតុការណ៍នៅក្នុងហាងអារហារជប៉ុនព្រឹកមិញនេះបន្ទាប់ពីសុំលេខគេមិនឱ្យហើយវិសតែនឹងត្រូវស៊ីកំភ្លៀងទៀតផង។
           ផាំង!!!!
សម្លេងធាក់ទ្វារលាន់ឡើងមួយទំហឹងធ្វើឱ្យស៊ាវហ្វាន់វិសតែលោតពីកៅអីដោយសារតែរន្ទះជើងរបស់ប្អូនស្រីសំណព្វចិត្ត។
          "អាបងហ្វាន់!!!!"ស៊ាវលីនចូលមកដល់ក្នុងបន្ទប់ធ្វើការបងប្រុសទាំងទឹកមុខក្រញីក្រញូវក្រញ៉ាងដៃក្រញ៉ាងជើងពេញរហូតធ្វើឱ្យអ្នកជាបងឈឺក្បាលវិលមុខភ្លែត។
          "ចូលមកស្រួលៗមិនចេះទេហីយ៉ាងម៉េចបើសិនបាក់ទ្វារទៅអ្នកណាចេញសង?"ស៊ាវហ្វាន់ស្រែកស្ដីឱ្យប្អូនស្រីផាំងៗតែនាងក្រមុំមិនខ្ចីឈឺក្បាល។
           "បន្ទប់អ្នកណាអ្នកនឹងដោះស្រាយទៅ មិនពាក់ព័ន្ធនឹងខ្ញុំ!"ស៊ាវលីនឆ្លើយឱ្យតែរួចពីមាត់រួចក៏ដាក់គូទអង្គុយចុះមកលើសាឡុងមិនបាច់មានអ្នកអញ្ជើញ។
           "ហើយវាថីឯង? ប្រក្រៀវកាច់ស្អីទៀតហើយ?"
           "ឈ្លោះគ្នាជាមួយបងដេន(គូរដណ្ដឹង)!"នាងតូចឆ្លើយរួចក៏ងាកទៅសម្លក់បង្អួចតាមតែចិត្តខឹង។
          "អឺ...ហើយឈ្លោះរឿងស្អី?"
          "ខ្ញុំចង់ញាំការ៉េមបងដេនមិនអោយញាំហើយខ្ញុំក៏សុំគាត់ផ្តាច់ពាក្យទៅឥលូវមិនឃើញមកតាមលួងសោះ!"
          "ស្អី? គ្រាន់រឿងស៊ីសុំគេផ្តាច់ពាក្យ? លោកម្ចាស់ប្អូន ឯងយកស្អីមកគិត?"
          "មិនដឹងទេ តាមចិត្តខឹងអ្នកណាទៅដឹងថាគេមិនលួង!"
         "ចុះគេមានតេមកអត់?!
          "ខ្ញុំប្លុកលេខគេចោលហើយ!"
         "ចុះមានឆាតមកទេ?"
         "ឆាតក៏ប្លុកដែរ!"
         "ចុះFacebook?"
         "ប្លុកដូចគ្នា!"
         "ចុះline?"
         "ដូចគ្នា!"
         "អញ្ចឹង telegram ig ឬស្អីៗទៀត?"
          "អឺ គ្មានសល់!"
         "ស្លាប់ហើយ! ចុះបើឯងប្លុកគេចោលទាំងអស់គ្រប់ច្រកឱ្យគេលួងឯងតាមណា?"
        "អឺមែនតើ!"
         "ហ៊ើយ យើងហត់!"
          "បងមកហត់ស្អីខ្ញុំទេដែលហត់មកពីក្រៅក្តៅចង់ឆេះទម្រាំឡើងមកដល់លើបន្ទប់បងក៏ហត់ចង់ធ្លាក់អណ្ដាតនៅចំណាយកម្លាំងធាក់ទ្វារបងទៀតគិតទៅអ្នកណាហត់ជាង!"ស៊ាវលីនតបទៅនាយវិញមិនឱ្យបាត់មួយម៉ាត់ធ្វើឱ្យអ្នកជាបងក្រពុលមុខភ្លាម។
          "អរគុណទេវតាទៅដែលឯងកើតមកជាប្អូនស្រីបើជាប្អូនប្រុសវិញហើយហក់ខ្លេ-ឯងបាត់ទៅហើយ!"
          "ឆឹស៎...ធ្វើមើលតែមិនដែលវាយគ្នាទៅកើតលោកបង!"
          "បានហើយកុំមកឌឺឱ្យតែមានរឿងដឹងតែមករកយើងហើយឯងទុកយើងជាស្អី អ្នកណែនាំហ៎?"
          "អត់ទេ ទុកបងជាកន្លែងបន្ធូរអារម្មណ៍!!"
          "ស៊ាវលីន!!!"
          "ស្អីបង និយាយការពិតមិនបានហី!"
           "មើលទៅបើយើងមិនចាត់ការឯងទេ គឺមិនសមជាស៊ាវហ្វាន់ឡើយ!"
           "ចង់ធ្វើអី? ហាស៎ យ៉ាច!!!!!"សង្រ្គាមបោចសក់ច្របាច់ក៎ក៏ចាប់ផ្តើមកើតឡើងម្ដងទៀតក្នុងការិយាល័យអ្នកប្រុសហ្វាន់។
សួនសត្វ//
អ្នកប្រុសតូចនៃត្រកូលដូរិកសេនឌ្រ័របាននាំសង្សារបណ្ដូលចិត្តគឺអ្នកនាងនីងនីងចេញមកទស្សនាសួនសត្វហើយខណ:នេះនាក់ទាំងពីរក៏កំពុងបោះចេកអោយស្វាមួយហ្វូងផងដែរ។
          "អូនអោយវាឱ្យអស់ទៅហើយយើងទៅខាងនោះម្ដង!"អ៊ីលុនងាកមកប្រាប់សង្សាររួចនាងក្រមុំក៏ហុចចេកដែលនៅសល់អោយសត្វស្វាទាំងអស់។
           "Ok តោះអាលឹប!"
           "នែ៎!"
           "អូ!! ច្រឡំៗ ប្រុសស្អាត!"
           "តោះអូនសម្លាញ់!"
           "ចាស៎!"ចប់ការសន្ទនានាក់ទាំងពីរក៏ដើរតាំងៗចេញទៅរកទ្រុងខ្លា។
           "ប្រុសស្អាតបងមើលខ្លានោះទៅធំសម្បើមណាស់!"
           "បងថាអានៅក្នុងព្រៃកាលយើងជួបដូចធំជាងនឹង!"
            "អញ្ចេះទៅល្អទេ បងលោតចូលទ្រុងនឹងទៅចាំអូនថត!"នីងនីងនិយាយចប់ក៏ងាកមកស្ញេញដាក់សង្សារតែអ៊ីលុនមិនស្ញេញជាមួយទេ។
          "បើលោតចូលទៅមិនត្រូវវាហែកស៊ីទេហ៎?'
          "មិនហែកទេ ខ្លាគេចិញ្ចឹមស្លូតៗសឹងងាប់!"
          "អូនដឹងមកពីណា?"
          "មើលតុក្កតាជាមួយក្មួយ ឃើញក្នុងនឹងខ្លានឹងឡើងគួរឱ្យស្រលាញ់!"
         "Ok ចឹងបងលោតហើយ!"
"ចា៎ៗៗ!! អូនត្រៀមកាមមេរ៉ា!"និយាយគ្នារួចរាល់ហើយអ៊ីលុនក៏ប្រុងប្រៀបនឹងលោតឯនីងៗក៏លើកកាមមេរ៉ាដែលពាក់ជាប់នឹងក៎មកថតខណ:នោះស្រាប់តែសន្តិសុខដែលយាមនៅទីនោះស្រែកវ៉ាស។
          "ហេ៎...ប្អូនកើតស្អីបើថាចង់សម្លាប់ខ្លួនណាស់ក៏មិនគួរមកឱ្យខ្លាស៊ីដែរទៅលោតទឹកទៅងាប់នៅនឹងនាំមានរឿងឈឺក្បាលបិទសួនសត្វអត់អំពើឥលូវហើយ!"លោកអ៊ំសន្តិសុខនិយាយចប់អ៊ីលុនដែលនៅលើរបងនោះក៏ស្រែកសួរវិញ។
          "ទេអ៊ំហា៎ ក្រែងខ្លាចិញ្ចឹមនឹងស្លូតហេស៎?"
          "អ្នកណាប្រាប់? ខ្លាចិញ្ចឹមវាស្គាល់តែម្ចាស់ទេ!"ចប់សម្ដីលោកអ៊ំអ៊ីលុនក៏ហក់ចុះមកវិញវិសតែផ្កាប់មុខ។
           "ហ៊ើយ~អូនបោកបង!"
          "អត់ទេណា៎ក្នុងតុក្កតាខ្លាចិញ្ចឹមស្លូតមែន!"
          "តែអានេះខ្លាមែនទែនណាក្មួយស្រី!"
         "អា៎...ហិហិសូមទោសអូនអត់ដឹង!"
         "ហ៊ូ~វិសផុតពូជ!"អ៊ីលុនដកដង្ហើមធំយកដៃរឹតទ្រូងតិចៗ។
          "អញ្ចឹងពួកយើងលាហើយ អឺប្រុសស្អាតហា៎យើងទៅណាបន្ត?"
           "ទៅរំលឹកអតីតកាលហែលទឹកជាប្រណាំងជាមួយក្រពើ ដូច្នេះយើងទៅបឹងក្រពើម្ដង!!"អ៊ីលុនតប។
          "គេព័ទ្ធសំណាញ់ហើយបងចង់ចុះហែលម៉េច?"
         "ឆ្កួតអ្នកថាចុះ? គ្រាន់តែទៅមើល!"
         "អញ្ចឹងហ៎?"
         "បាទ! អ្នកនាង!"
         "ហេហេ! ស្អីទេអាលឹប!"
         "ទៀត!!"
        "មាត់នឹងចេះតែច្រឡំរហូត!"
        "ឆឹសស!! តោះទៅ!"រួចគូរស្នេហ៍ទាំងពីរក៏ធ្វើដំណើរទៅទស្សនាបឹងក្រពើបន្ត។

To be Continued♥️
Author: Lîñ Gukki ✨

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now