ភាគទី២៦
ពេលវេលានៃការហាត់រៀនមួយនេះវាមិនមែនជារឿងងាយស្រួលឡើយ វាថែមទាំងលើសពីការរំពឹងទុកទៀតផង។
"បង...បងថ្លៃ...បងទៅរួចទេ?"អ៊ីលុនហើបមាត់សួរទៅកាន់ស៊ាវចាន់ទាំងដង្ហក់ញើសជោគមុខនិងខ្លួនក្រោយពីស្ពាយថ្មរត់ជុំវិញភូមិគ្រឹះជិត៣០ជុំជាមួយអនាគតបងថ្លៃរួចវាស្មើនឹង60កន្រ្តកនៃថ្មទាំងអស់ហើយ។
"ទៅ...ទៅ...រ-រួច"ស៊ាវចាន់តបទៅនាយសឹងតែមិនលឺសម្លេងទៅហើយតាំងពីតូចមកត្រូវគេថ្នមដូចពេជ្រខ្លួនមិនដែលធ្វើការមិនដែលធ្វើអ្វីបន្តិចឡើយប៉ុន្តែមកមើលពេលនេះចុះ។
"បង...បើទៅមិនរួចឈ-"
"ស្ងាត់ទៅ!"ស៊ាវចាន់និយាយចប់ក៏ប្រឹងរត់បន្តទៀតលែងខ្វល់ពីការបារម្ភរបស់អ្នកម្ខាងទៀត។
"ហ្ហម...!"អ៊ីលុនបានត្រឹមតែដកដង្ហើមធំរួចរត់តាមកៀកៗពីក្រោយទៅតែប៉ុណ្ណោះ។
២ម៉ោងបានកន្លងផុត!
ក្រន្តកថ្មនៃជុំចុងក្រោយក៏មកដល់ស៊ាវចាន់ខំប្រឹងខាំមាត់អូសជើងដែលស្ពឹកស្រពន់មកកាន់គោលដៅភ្នែកចាប់ផ្ដើមស្រវាំងកម្លាំងចាប់ផ្ដើមខ្សោយៗទៅ។
"ហ៊ូ~ហ៊ូ"អ៊ីលុនដកដង្ហើមសឹងតែមិនដល់គ្នាខណ:ដែលនាយក៏ធ្លាប់ហាត់រៀនមកច្រើនគួរសមនៅតែទ្រាំមិនចង់បានហើយនៅយឺតជាងបងថ្លៃទៀត។
"ខ្ញុំ~ខ្ញុំត្រូវតែធ្វើបាន!"ស៊ាវចាន់និយាយប្រាប់ខ្លួនឯងឱ្យចាំរួចខំប្រឹងបោះជំហានមកមុខរហូតទាល់តែដល់គោលដៅតែម្ដងមុននិង។
ព្រូស!
រាងកាយតូចច្រឡឹងខ្លួនប្រាណជោគទៅដោយញើសអស់ជំហ៎ដួលក្រាំងទៅលើដីនៅចំពោះមុខលោកគ្រូនឹងអ៊ីលុន។
"បង...ហ៊ូ...បងថ្លៃ!"អ៊ីលុនបោះកន្រ្តកថ្មចោលរួចប្រញាប់ស្ទុះមកជួយលើករាងកាយស៊ាវចាន់ភ្លាមៗ។
"ពួកឯងធ្វើបានល្អណាស់!"
"ល្អស្អីលោកមិនឃើញបងថ្លៃជិតដាច់ខ្យល់ទេហ៎?"អ៊ីលុនងាកមកស្រែកដាក់លោកគ្រូវ៉ាសដោយសារតែខឹងវាមិនដែលម៉ែអាណាមកហាត់លើកដំបូងឱ្យគេស្ពាយថ្មទាំងកន្រ្តកហើយនៅរត់ជុំវិញភូមិគ្រឹះទៀតមិនបើកភ្នែកមើលមាឌម្នាក់ៗទេហេស៎ មិនមែនកីឡាកាសទេវើយ។
"នៅគឺជាការសាកល្បង!"លោកគ្រូតបធម្មតាហាក់ដូចជាមិនខ្វល់ខ្វាយសម្ដីនាយ។
"លោកដឹងទេថានេះជាអ្នកណា? គាត់គឺជាគូរដណ្ដឹងរបស់បងប្រុសវើយ!"អ៊ីលុនខ្នាញ់នឹងភាពក្រអើតក្រទមរបស់លោកគ្រូពេកទើបប្រាប់បែបនេះ។
លោកគ្រូលឺហើយក៏មិនបានព្រឺជាមួយបែរជាតបទៅអ៊ីលុនវិញទាំងមិនរអាមាត់។
"មិនថាគេជាអ្នកណាឡើយ ខណៈពេលនេះគេជាកូនសិស្សដែលនៅក្រោមបញ្ជាខ្ញុំរួមទាំងឯងដែរ បើសិនរឿងតូចប៉ុណ្ណឹងធ្វើមិនបាន តទៅមុខនឹងក្លាយជាអ្នកខ្លាំងបានយ៉ាងម៉េច? ហើយបើឯងមិនឯកភាពក៏ មិនបាច់មកហាត់ទេ!"ចប់សម្ដីលោកគ្រូក៏ដើរចេញទៅបាត់ទុកឱ្យអ៊ីលុនតាមសម្លក់សឹងតែលានភ្នែកចេញមកក្រៅ។
"ហឹស៎! ចាំមើលបងអញមកវិញអញប្ដឹងបងអញហើយ!"
លោកគ្រូចេញទៅផុតមួយសន្ទុះក្រុមគ្រូពេទ្យប្រចាំត្រកូលក៏ចូលមកថែមទាំងមានគ្រែយកមកសែងស៊ាវចាន់ផងដែរ។
ថ្ងៃថ្មីចូលមកដល់!
ឆ្លងផុតដំណាក់កាលសាកល្បងថ្ងៃនេះខ្ញុំនឹងអ៊ីលុនក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការហាត់រៀនពិតប្រាកដមួយ។
"ពួកឯងឆ្លងផុតដំណាក់កាលសាកល្បងហើយ! ដូច្នេះថ្ងៃនេះយើងនឹងបង្រៀនពួកឯងអំពីក្បាច់រហ័សទប់ រហ័សគេច!"លោកគ្រូនិយាយចប់ក៏ដើរទៅរកក្ដារវាយ ពីដែលនៅទន្ទឹមគ្នា វាដូចជារូបរាងមនុស្សប៉ុន្តែធ្វើអំពីឈើថែមទាំងមានឈើវែងៗលានចេញមកពីរាងកាយនោះផងដែរ។
"មើលមកយើង! ហើយចាំឱ្យច្បាស់យើងបង្រៀនតែម្ដងទេរួចពួកឯងត្រូវតែប្រតិបត្តិ!"សម្ដីលោកគ្រូដូចជាវេទមន្តធ្វើឱ្យពួកយើងយកចិត្តទុកដាក់សម្លឹងមិនហ៊ានព្រិចភ្នែកឡើយ។
"យ៉ាក!"ក្បាច់គេចរបស់លោកគ្រូគឺរហ័សណាស់មនុស្សឈើដែលដើមឡើយនៅស្ងៀមនោះស្រាប់តែមានចលនាហើយឈើដែលលានចេញមកនោះម្ដងចេញពីខាងក្រោយរួចក៏ប្ដូរមកជាខាងលើបើសិនជាគេចមិនទាន់ធនាម៉ាពកក្បាលហើមប៉ុនឆ្នាំងមិនខាន។
គាត់មិនត្រឹមតែពូកែគេចទេថែមទាំងពូកែទប់លំនឹងខ្លួនទៀតផងតែមួយភ្លែតខ្ញុំឃើញគាត់បង្វិលខ្លួនជិត២០ដងទៅហើយបើជាខ្ញុំច្បាស់ជាវិលមុខដួលផ្កាប់មុខប្រាកដណាស់តែគាត់វិញនៅតែអាចឈរនឹងហើយពេលខ្លះក៏អាចទប់ជាមួយកម្លាំងនៃការបំបុករបស់មនុស្សឈើទៀត ឡូយមែនទែន។
"ហ៊ាក!"កន្លះម៉ោងកន្លងផុត ការបង្ហាញក៏បញ្ចប់។
"(>0<)"នេះបាទទឹកមុខរបស់ពួកយើង។
"យ៉ាងម៉េច? ចាំបានទេ?"ហូ៎ នៅមានមុខមកសួរទៀតលោកគ្រូបើចាំបានគឺ
អច្ឆរិយៈហើយណា៎។
"បានតិច...តួច!"ខ្ញុំឆ្លើយទាំងរដាក់រដុបហើយញឹមៗទាំងមិនសូវសម។
"គ្មានអីផងងាយៗ!"អ៊ីលុនឆ្លើយមកភ្លែតថែមទាំងធ្វើមុខឌឺលោកគ្រូទៀតផង។
មានប្រផ្នូលមិនល្អសោះអាប្អូន//
"ល្អបើអញ្ចឹងឯង! ឡើងមកបង្ហាញយើង!"លោកគ្រូញញឹមរួចក៏ចង្អុលឱ្យអ៊ីលុន ឡើងមកហាត់ឱ្យគាត់មើល។
រករឿងដាក់ខ្លួនណាស់ឯង//
កុំមើលមុខយើងជួយមិនបានទេ!
"ហ៊ឺ...សំណាងល្អណាអនាគតប្អូនថ្លៃ!"ខ្ញុំបានត្រឹមតែញញឹមរួចទះស្មាគេតិចៗផ្ដល់កម្លាំងចិត្តចំណែកអ៊ីលុនគិតតែពីធ្វើមុខដូចឈឺជុះមិនឈប់។
"ឆឹស៎! ស្មានថាខ្ញុំខ្លាចហ៎?"ចប់សម្ដីអ៊ីលុនក៏ប្រញាប់ដើរទៅឈរទល់មុខលោកគ្រូមុននឹងងាកមករកមនុស្សឈើ។
"ខ្លាំងឱ្យដូចមាត់ផងអាល្អិត!"លោកគ្រូមិនចាំយូរក៏ប្រញាប់ចុចកុងតាក់ភ្លែតមនុស្សឈើក៏ធ្វើចលនាភ្លាម។
"ដឹប! អាក៎! ដឹប! អូយ! ដឹប! ហេ! ដឹប! ឈឺវើយ!"
មើលទៅអ៊ីលុនដូចជាទប់ទល់មិនរួចទេមនុស្សឈើធ្វើចលនាលឿនណាស់គេមិនត្រឹមតែគេចមិនទាន់ទេថែមទាំងទប់កម្លាំងឈើមិនជាប់ទៀតផង អូយ៎ ឈឺជំនួស។
"លោកគ្រូៗ! ឈប់សិនទៅអ៊ីលុនគេ-"
"ក្មេងវាឈ្លើយ ត្រូវតែប្រដៅ!"លោកគ្រូមិនចាំឱ្យខ្ញុំនិយាយចប់ឡើយទើបនិយាយកាត់ថែមទាំងឈរញញឹមយ៉ាងសង្ហារមើលមនុស្សឈើវាយអ៊ីលុនទៀត។
ហ្ហម! ប្អូនថ្លៃហា៎ថ្ងៃក្រោយរូតមាត់ឯងឱ្យជិតទៅ//
កន្លះម៉ោងក្រោយមក!
មិនបាច់សួរទេ! អ៊ីលុនសន្លប់បាត់ហើយមិនដឹងក្បាលពកប៉ុន្មានកន្លែងទេបើថ្ពាល់ឡើងខៀវពោះនឹងដៃជើងក៏ត្រូវឡើងសុះបែបនេះ។
"យ៉ាងម៉េចហើយ! ឯងនៅចង់ហាត់ទៀតទេ?"
"បាទ៎ គឺ..."
"ឯងកុំភ្លេចឱ្យសោះថាព្រោះតែភាពទន់ខ្សោយទើបឯងបាត់បង់គេទៅ!"លោកគ្រូនិយាយដូចជារំលឹកការចងចាំឱ្យស៊ាវចាន់នាយតូចក៏នឹកឃើញហេតុការណ៍ដែលកើតឡើងម្ដងទៀតទឹកភ្នែកក៏បម្រុងនឹងស្រក់ចុះ។
"ចង់ធ្វើជាអ្នកខ្លាំង ត្រូវតែពូកែអត់ធ្មត់អំណត់នឹងព្យាយាមកុំសូម្បីតែបញ្ចេញសម្លេងយំឱ្យសោះនេះគ្រាន់តែជាដំណាក់កាលដំបូងៗបើត្រឹមតែប៉ុណ្ណឹងឯងស៊ូមិនរួចនោះមិនចាំបាច់-"
"បាទ៎! ខ្ញុំនឹងបង្ហាញលោកគ្រូ!"ខ្ញុំលេបទឹកភ្នែកចូលទៅវិញទាំងពិបាកបំផុតប៉ុន្តែលោកគ្រូនិយាយត្រូវណាស់ ព្រោះតែខ្ញុំទន់ខ្សោយទើបបាត់បង់គេដូច្នេះខ្ញុំត្រូវតែខ្លាំង អំណត់ អត់ធ្មត់តស៊ូ នឹងព្យាយាម។
"ល្អ!"
"លោកគ្រូចាប់ផ្ដើមចុះ!"
"ត្រៀម!"ចប់សម្ដីលោកគ្រូមនុស្សឈើក៏ធ្វើចលនាខ្ញុំព្យាយាមចងចាំក្បាច់គេចរបស់លោកគ្រូរួចប្រតិបត្តិវា។
"យ៉ាក៎!"ខ្ញុំព្យាយាមគេចទោះជាមិនស្ទាត់តែក៏រួចបានខ្លះៗទោះជាត្រូវដាល់ចំពោះខ្លះជើងខ្លះក៏ដោយ។
ដឹប! អឹក!
"ដើម្បីអ៊ីបូ! ស៊ាវចាន់មិនត្រូវរាថយឡើយ!"ពាក្យសម្ដីខ្លីៗដែលនិយាយប្រាប់ខ្លួនឯងគឺជាកម្លាំងចិត្តដ៏ធំដែលធ្វើឱ្យខ្ញុំឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងឱ្យទាល់តែបាន។
"ដឹប! ដឹប!"
"យើងមិនចាញ់ទេ! យ៉ាច!"
"ហ្ហុម!"លោកគ្រូបានត្រឹមតែញញឹមសម្លឹងមើលកូនសិស្សរាងតូចច្រឡឹងបង្វិលខ្លួនចុះឡើងគេចពីមនុស្សឈើទាំងពេញចិត្ត គេរៀនឆាប់ចេះណាស់ទាស់តែចាញ់អ៊ីបូបន្តិចប៉ុណ្ណោះ។To be Continued♥️
Author: Lîñ Gukki ✨
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️