ប្រគល់អោយទាំងខ្លួនប្រាណ!!

662 22 0
                                    

ភាគទី០៨        

បន្ទាប់ពីរគូដណ្ដឹងខ្ញុំសន្លប់បាត់ខ្ញុំក៏ក្រោកទៅរកអារហារមកទុកអោយគេញាំនៅពេលគេដឹងខ្លួនវិញ។

សារភាពតាមត្រង់ថានៅហួសចិត្តមិនទាន់បាត់ទេអ្នកប្រុសតូចម្នាក់នេះមិនត្រឹមតែឡេឡឺទេនៅពូកែរករឿងមកធ្វើអោយខ្ញុំភ្ញាក់ផ្អើលរហូតតែម្ដងហើយ នៅជាមួយគេម្ដងៗខ្ញុំក្រឺតខ្លាំងណាស់ ដូច្នេះហើយទើបចេះតែញ៉ោះគេមិនឈប់ បើមិនបានធ្វើអោយខឹងទេកុំស្មានអោយសោះថាលោកម្ចាស់តូចនេះព្រមនៅស្ងៀមនោះ។

"ហ្អើយ~"ខ្ញុំដកដង្ហើមធំបន្ទាប់ពីយកបានផ្លែប៉ោមដែលស្ទើរតែកកក្លាយជាដុំថ្មមកមួយផ្លែពីចង្រ្កានបាយនឹងទឹកសុទ្ធមួយដបដែលកកដូចគ្នាក្នុងផ្ទះនេះគ្មានអីសល់សម្រាប់ហូបទៀតឡើយ។

"ហ៊ឹម?"កម្លោះតូចចាប់ផ្ដើមដឹងខ្លួនឡើងមុននិងស្ទុះក្រោកមកអង្គុយធ្មឹង។

"បើងើបហើយនេះផ្លែឈើញាំទៅ!"ខ្ញុំបោះផ្លែប៉ោមមួយអោយទៅគេដែលផ្លែនោះខ្ញុំអង្គុយភ្លុំផងរោលភ្លើងផងទម្រាំតែវាលែងរឹងរួមទាំងទឹកសុទ្ធផងដែរទុកអោយគេ។

"អរគុណ..ចុះ..ចុះបងនោះ?"គេទទួលយកវាពីដៃខ្ញុំហើយក៏មិនភ្លេចសួរបកមកវិញដែរ។

"ខ្ញុំមិនអីទេឯងញាំទៅ!!"
"មិនបានទេបងមានរបួសផងបងត្រូវញាំវាយ៉ាងណាក៏វាជួយទ្រពោះបានខ្លះដែរ!!"គេប្រកែកជាមួយខ្ញុំថែមទាំងធ្វើមុខក្រញូវដាក់ទៀតមើលទៅគួរអោយស្រលាញ់ដល់ហើយ នេះកុំតែខ្ញុំនៅឈឺទេកុំអីមិនរួចខ្លួនឡើយ ។

"ហា៎មាត់ ..លឿនឡើង"ស៊ាវចាន់ហុចផ្លែប៉ោមមកជិតមាត់របស់គូដណ្ដឹងតែនាយបែរជាងាកមុខចេញថែមទាំងខ្ជឹបមាត់ជិតទៀត។

"ខ្ញុំថាមិនអីគឺមិនអីហើយ!"បន្ទាប់ពីរគេចចង់ថ្លោះក៎ហើយខ្ញុំក៏សម្រេចចិត្តងាកមកគំហកដាក់គេ បើមិនធ្វើអោយខឹងទេក្មេងនេះច្បាស់ជាមិនព្រមឈប់បញ្ចុកខ្ញុំឡើយ ខ្ញុំចង់អោយគេញាំវាព្រោះវាមានតែមួយប៉ុណ្ណោះម្យ៉ាងទៀតគេទន់ខ្សោយយ៉ាងនេះបើអោយគេអង្គុយមើលខ្ញុំញាំនោះខ្ញុំក៏មិនអាចធ្វើបានដែរ។

"ល្អ..បងមិនព្រមញាំមែនទេអញ្ចឹងចាំខ្ញុំធ្វើអោយបងញាំវាដោយខ្លួនឯង!!"ចប់សម្ដីហើយនាយតូចក៏យកផ្លែប៉ោមនោះមកខាំមួយម៉ាត់ហើយចាប់ទាញក៎គូដណ្ដឹងមករកមួយទំហឹងមុននិងផ្អឹបបបូរមាត់លើបបូរមាត់ក្រាស់របស់អុីបូរួចយកអណ្ដាតរុញចំណិតផ្លែប៉ោមក្នុងមាត់ចូលទៅក្នុងមាត់នាយភ្លាមៗធ្វើអោយនាយបើកភ្នែកធំៗសម្លឹងមើលគេយ៉ាងភ្ញាក់ផ្អើល។

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now