ទៅសាងអនុស្សាវរីយ៍ផ្អែមល្ហែម!!

672 24 0
                                    

ភាគទី០៤  

ទីបំផុតខ្ញុំក៏ត្រូវគេអូសយកមកដាក់ក្នុងឡានថែមទាំងចិត្តល្អដាក់ខ្សែក្រវាត់អោយយ៉ាងស្អាតទៀតហើយគេដើរមកអង្គុយត្រង់កន្លែងអ្នកបើករួចក៏បើកឡានចេញទៅយ៉ាងព្រងើយ។

"ទៅណា៎?"និយាយរកមុនក៏បានដែរព្រោះបើអង្គុយធ្វើមុខក្រញូវង៉ក់ងរទៅក៏មិនឃើញមានក្បាលលោកម្ចាស់ណាមកលួងដែរមិនដឹងងរធ្វើអីផង។

"ពីរពេលនេះតទៅខ្ញុំដាក់បញ្ជារដាច់ខាតឯងត្រូវហៅខ្ញុំថាបងអោយវាសាកសមនឹងឋាន:ជាគូដណ្ដឹងនិងគ្នា!"កម្លោះសង្ហារវាចា៎ឡើងទាំងមិនក្រែងចិត្តនរណាឡើយថែមទាំងនៅមានអារម្មណ៍ល្អហួចលេងក្នុងឡានទៀត។

ស្អាតតែមុខម្យ៉ាងក៏មិនប្រាកដថាល្អនោះដែរមើលគេតែគេជាគំរូទៅយកតែចិត្តខ្លួនឯងអោយច្បាស់ក្រឡែត!!ហុឺហុឺ~(ᗒᗣᗕ)՞//          

"បងអញ្ចឹងហេស៎? ហើយចុះលោកអាយុប៉ុន្មានហើយបើមើលតាមមុខគួរតែនៅក្មេងនៅឡើយទេវើយ កុំស្មានថាខ្ញុំព្រមភ្ជាប់ពាក្យហើយលោកក៏អាចបញ្ជារខ្ញុំបានតាមចិត្តនោះ!"ខ្ញុំស្រែកឡូឡារករឿងគេភ្លាមៗដែលខ្ញុំព្រមមកជាមួយក៏ចាត់ទុកថាគុណបុណ្យលោកឯងធ្វើដល់ហើយនេះនៅមិនទាន់បានជម្រះបញ្ជីរឿងឆ្មក់ថើបកាលពីម្សិលមិញផងទោះជាច្បាប់តែខ្ញុំមិនទាន់អនុញ្ញាត(តែក៏លួចពេញចិត្ត)លោកឯងក៏មិនមានសិទ្ធិមកធ្វើអីតាមតែក្បាលវ៉ាល់អញ្ចឹងដែរ។       

"អញ្ចឹងហេស?"អុីបូឈប់ហួចមួយរំពេចទឹកមុខប្រែជាមាំភ្លាមៗមុននិងលូកដៃយកកាំភ្លើងពីថតក្បែរដៃឡើងមកកាន់ព្រមទាំងក្រវីចុះឡើងនៅចំពោះមុខគូដណ្ដឹងធ្វើអោយកម្លោះតូចស្រៀវឆ្អឹងខ្នងមួយរំពេច។

"ហ្អីយ៉ា~អ្នកប្រុសគ្រាន់តែអោយហៅថាបងរឿងអីក៏ថាមិនបាននោះ? ខ្ញុំគ្រាន់តែរករឿងមកនិយាយលេងទេឃើញថាក្នុងឡានវាស្ងាត់ទើបចេះតែរកពាក្យមកនិយាយចោលទៅ សង្ឃឹមថាមិនប្រកាន់ទេណា៎ ហិហិ តែថាកាំភ្លើងនិងទុកទៅវិញនក៎បងនក៎ក្រែងច្រឡំដៃរាលកៃណាបងវាគ្រោះថ្នាក់!!"ខ្ញុំប្រញាប់កែខ្លួនយ៉ាងញាប់មាត់ស្អេក ហុឺមិនអោយកែយ៉ាងម៉េចបើលេងយកកាំភ្លើងមកគំរាមគ្នាបែបនេះនោះ?

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now