ភាគទី០៩
ឆ្ងល់មែនទេហេតុអីទើបខ្ញុំចិត្តងាយយល់ព្រមសូម្បីតែគេងជាមួយគេដើម្បីតែអោយគេញាំប៉ោម? សារភាពតាមត្រង់គឺខ្ញុំបារម្ភពីគេ ក៏មិនដឹងថាហេតុអីទើបបារម្ភដល់ថ្នាក់នេះដែរខ្ញុំគ្រាន់តែខ្លាចគេឃ្លានរហូតដល់សន្លប់ព្រោះគេមានរបួសហើយបើសិនគ្មានគេនៅក្បែរក្នុងស្ថានការណ៍បែបនេះខ្ញុំក៏មិនអាចធ្វើអីបានដែរ ដូច្នេះហើយទើបមិនថាត្រូវប្រើវិធីណាឡើយបើសិនអាចជួយគេបានខ្ញុំនិងធ្វើគ្រប់យ៉ាង។
ថ្ងៃថ្មីឈានចូលមកដល់កន្លងទៅមួយរាត្រីកាលដែលគូដណ្ដឹងមួយគូបានសម្រាកនៅក្នុងផ្ទះចាស់មួយនេះ។
"ភ្ញាក់ឡើង!!"សម្លេងរបស់នាយជាគូដណ្ដឹងបន្លឺឡើងតិចៗដាស់អោយកម្លោះតូចស៊ាវចាន់ដឹងខ្លួនឡើង។
"ហឹម?..ប..បង??"
"សូច!!! កុំមាត់លឺពេក!!"ខ្ញុំមិនទាន់ទាំងបានសួរគេចប់ផងគេក៏ប្រញាប់យកដៃមកខ្ទប់មាត់ខ្ញុំជិតព្រមទាំងធ្វើសញ្ញាអោយស្ងាត់ទៀតមិនយល់ទេនេះក្រោកពីដេកភ្លាមមានរឿងអោយភ្ញាក់ផ្អើលភ្លាមទៀតហើយឬ?"ពួកវានៅខាងក្រៅ!!"សម្ដីរបស់គេធ្វើអោយខ្ញុំបើកភ្នែកធំៗសឹងតែជ្រុះចេញមករមៀលលេងលើដីទៅហើយ ស្អីគេ? ពួកអាចង្រៃយ៎អស់នោះនៅតាមមកចងកម្មពារដល់ទីនេះទៀតឬ?អត់ទេគឺមកតាមសម្លាប់ទៀតឬ?
មិនដឹងរហន់សម្លាប់យកទៅណា៎ ពួកអាប្រែតសុីនេះ//
"ត្រៀមខ្លួនទៅ!!"គេងាកមកខ្សឹបតិចៗដាក់ខ្ញុំរួចសម្លឹងភ្នែកខ្ញុំដោយក្រខ្សែភ្នែកប្រាកដប្រជារហូតត្រូវធ្វើអោយខ្ញុំលួចព្រឺសម្បុរតិចតួច។
ស្អីគេត្រៀមស្អីទៀតហើយ???
"ត្រៀម!!"ខ្ញុំហាមាត់សួរគេភ្លាមគេក៏ប្រញាប់ស្ទុះមកបិតមាត់ខ្ញុំម្ដងទៀត គឺច្រឡំស្រែកនិងណា៎។
"នែ៎!! ឯងលែងចង់ឃើញពិភពលោកហើយមែនទេ?"គេសម្លុតខ្ញុំទៀតហើយហុឺមិនយល់អារម្មណ៍មនុស្សកំពុងខ្លាចស្រាប់ទេអីលោកម្ចាស់។
"ពួកវាច្បាស់ជានៅខាងក្នុងយើងលឺសម្លេងមនុស្សនិយាយគ្នា!!"សម្លេងគ្នីគ្នាពួកសត្រូវនិយាយឡើងធ្វើអោយកម្លោះទាំងពីរដែលនៅខាងក្នុងបានលឺរួចអុីបូក៏ប្រញាប់អូសដៃគូដណ្ដឹងរត់ទៅផ្ទះបាយភ្លេត។
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
Ficción Generalដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️