ភាគទី០៣
ក្រោយពីបញ្ចប់ពីធីភ្ជាប់ពាក្យហើយប៉ាម៉ាក់រួមទាំងស៊ាវលីននិងបងប្រុសក៏ត្រូវអាកុងបញ្ជាអង់រក្សអោយជូនទៅផ្ទះមុនអស់នៅសល់តែខ្ញុំដែលមិនទាន់អោយទៅដោយអាកុងអះអាងថាត្រូវតែអោយអុីបូជូនទៅដោយផ្ទាល់។
អាកុងម៉ាក់ក្មេកនិងលោកគូដណ្ដឹងនាំខ្ញុំដើរចេញមកខាងក្រៅទៅកាន់ឡាននៅតាមផ្លូវខ្ញុំស្ដាប់អាកុងនិយាយអំពីរឿងក្នុងត្រកូលរហូតមកដល់រឿងច្បាប់បីប្រការ។
"ត្រកូលនេះមានច្បាប់បីប្រការសម្រាប់អនាគតកូនប្រសារហើយសម្រាប់ចៅប្រសារថ្មីថ្មោងដូចស៊ាវចាន់គួរតែបានដឹង ដូច្នេះ អុីបូថ្ងៃនេះជូនស៊ាវចាន់ទៅផ្ទះហើយនិយាយពីច្បាប់គ្រួសារយើងប្រាប់គេផង"អាកុងនិយាយចប់នាយក៏ងក់ក្បាលទទួលរួចក៏ដើរនាំមុខគូដណ្ដឹងទៅកាន់ឡាន។
រថយន្តសេរីចុងក្រោយម៉ាកBMWក៏ចេញដំណើរ//
"យើងបានធ្វើតួនាទីយើងរួចហើយ អាជូយិនលឺគួរតែដឹងតួនាទីរបស់លឺហើយមែនទេ?"អាកុងឈរសើចញឹមៗរួចងាកមកសួរនាំកូនស្រីដែលត្រូវជាម្ដាយរបស់អុីបូ។
"ប៉ាកុំបារម្ភធានាថាមិនយូរនោះទេភូមិគ្រឹះមួយនេះច្បាស់ជាបានលឺសម្លេងកូនក្មេងស្រែកយំផ្អើលមិនខានហឹសៗ!"ជូរយិនសើចតិចៗដឹងអំពីតួនាទីរបស់ខ្លួនថានឹងធ្វើយ៉ាងម៉េចបន្តទៀត។
ក្នុងឡាន៚
ម៉ោង 8:15នាទីយប់តាំងពីរឡើងឡានរហូតមកជិតដល់ផ្ទះគេមិននិយាយស្ដីមួយម៉ាត់ឡើយខ្ញុំសង្កេតមើលមុខគេតែងតែមាំជានិច្ចចង់សួរដល់ហើយថាមិនចេះញញឹមខ្លះទេឬយ៉ាងម៉េច?
ងឺត!!!!!
សម្លេងហ្រ្វាំងឡានបន្លឺឡើងនៅពេលមកដល់ក្នុងភូមិគ្រឹះត្រកូល អេលីហ្វា ហើយ។"សម្លឹងដល់ថ្នាក់នេះចង់ថតរូបយកទៅដេកមើលបន្តយប់នេះទៀតដែរទេនិងបានងាកអោយចំកាមេរ៉ា?"ស្ងាត់ៗអុីបូក៏និយាយឡើងភ្លាមៗទាំងដែលភ្នែកមិនបានងាកមកមើលមុខនាយតូចអីបន្តិច។
"ហា-ហាស?? អ្នកណាមើលលោក? ជឿជាក់ពេកហើយ!!"ខ្ញុំរហ័សរកលេសមកដោះសារអើយដឹងយ៉ាងម៉េចថាយើងលួចមើលមិនឃើញងាកមុខមកផងនឹងណា?
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️