ច្បាប់បីប្រការពិតប្រាកដ

471 14 0
                                    

ភាគទី១៤
                                           

ស្ដាប់ការបកស្រាយរបស់អ៊ីលុនចប់ហើយអាកុងក៏ដេញវាយចៅពៅដល់ហត់ក៏សម្រេចថានិយាយកិច្ចការចប់ហើយប៉ុន្តែក៏បញ្ជារឱ្យខ្ញុំនិងអ៊ីបូទៅជួបនៅខាងក្រោយភូមិគ្រឹះដែលជាកន្លែងសមបាញ់កាំភ្លើងដែរ។

ពួកយើងក៏មកដល់តាមបញ្ជារ ខ្ញុំសង្កេតឃើញអាកុងឈរងចាំយ៉ាងសង្ហារតែម្ដងថែមទាំងមានអ៊ំប្រុសដដែលដែលខ្ញុំអត់ស្គាល់ឈ្មោះឈរក្បែរទាំងទឹកមុខមាំជានិច្ច។
          "អាកុង!"អ៊ីបូមកដល់ក៏ហៅអាកុងជាសញ្ញាឱ្យបានដឹងរួចអាកុងក៏ងាកមក។
          "មកដល់ក៏ល្អហើយ៎!! យើងមានរឿងខ្លះចង់ប្រាប់ពួកឯង!"រឿងទៀតហើយហេស? ចុះមុននិងមិនទាន់អស់ទៀតឬ?
          "រឿងអីទៅអាកុង?"ខ្ញុំអត់មិនបាននិងសួរនាំរួចគាត់ក៏ងាកមកសម្លឹងមុខខ្វាច់។
អូយ៎ មានអារម្មណ៍ថាចង់រលាយ//
          "រឿងសុវត្តិភាពឯងនិងហើយ៎!!"គាត់និយាយដល់ត្រឹមនេះខ្ញុំក៏រាងយល់បានខ្លះប៉ុន្តែមិនទាំងអស់ឡើយ។
           "ខ្ញុំមានសុវត្ថិភាពហើយអាកុង!!"
          "ប្រាកដហើយហេស៎?"អាកុងហាក់ដូចជាមិនចង់ជឿ អឺគឺវាត្រូវហើយសុវត្ថិភាពខ្មោចយ៎អីបើថ្ងៃមុនប៊ិសតែទៅរាក់ទាក់បងយមរាជហើយនោះ។
          "អាកុងនិយាយអោយចំៗមក ព្រោះចាន់ៗមិនមែនជាមនុស្សដែលងាយយល់សម្ដីពួកយើងទេ!"លោកប្រុសម៉ាហ្វៀជ្រែកឡើងមកខ្ញុំយល់ណាថាគេមានបំណងល្អចង់ឱ្យអាកុងនិយាយឱ្យងាយយល់តែក៏លួចមានអារម្មណ៍ថាគេបន្លំជេរថាខ្ញុំល្ងង់ដែរវើយយ។
អាកុងមិនបានតបអីឡើយក្រៅពីងក់ក្បាលចុះឡើងតិចៗមុននិងនិយាយបន្តទៀត។
          "មួយរយៈនេះមានរឿងកើតឡើងញឹកញាប់ សត្រូវនៅជុំទិសចាំតែលប់ប្រហារពេលមានឱកាស៎ ដូច្នេះហើយដើម្បីឱ្យប្រាកដចិត្តថាឯងអាចការពារខ្លួនបានហើយយើងចាំបាច់ត្រូវសាកសមត្ថភាពឯងហើយស៊ាវចាន់!!"អាកុងនិយាយទាំងទឹកមុខមាំទាំនិងប្រាកដប្រជាបំផុតព្រមទាំងដកយកកាំភ្លើងខ្លីមួយដើមចេញមកហុឱ្យអនាគតចៅប្រសារភ្លាមៗធ្វើឱ្យគេបើកភ្នែកសស្លែតតែម្ដង។
          "ឱ្យ...ឱ្យខ្ញុំធ្វើ...ធ្វើអីអាកុង?ខ្ញុំ-ខ្ញុំមិនហ៊ានកាន់វាទេ!"នាយតូចស្រវេស្រវាថយក្រោយមកឈរកៀកនិងគូរដណ្ដឹងដើម្បីឱ្យនាយជួយ។
ខណៈនេះអាកុងស្រាប់តែជ្រួញចិញ្ចើមឡើងទាំងទឹកមុខងឿងឆ្ងល់មុននិងសួរមកកាន់ចៅប្រុស។
           "នេះស្អីនិងអ៊ីបូ? ក្រែងយើងឱ្យឯងប្រាប់ច្បាប់បីប្រការទៅស៊ាវចាន់ហេស៎?"អា   កុង
          "គឺប្រាប់រួចហើយអាកុង!!"
          "បើប្រាប់ម៉េចក៏គេធ្វើឡេឡឺបែបនេះ?"អាកុងចាប់ផ្ដើមតំឡើងសម្លេងដាក់ចៅប្រុសបន្តិចទាំងមិនពេញចិត្តស្រាប់តែភ្លាមៗនាយក៏តបឡើងភ្លេត។
          "ទីមួយ ហាមក្បត់និងអនាគតស្វាមីដាច់ខាត!!
           ទីពីរ ហាមជំទាស់ចិត្តគូរដណ្ដឹងមិនថាជារឿងអ្វីក៏ដោយត្រូវតែយល់ព្រមគ្រប់យ៉ាង!!
           ទីបី អនាគតកូនប្រសារត្រូវថើបលាគូដណ្ដឹងមុននិងចេញទៅណាត្រូវផ្ដល់ដំណឹងដល់គូដណ្ដឹងឱ្យបានដឹងគ្រប់រឿង!!"អ៊ីបូនិយាយចប់ធ្វើឱ្យមនុស្សចាស់ដែលឈរស្ដាប់សឹងតែខ្យល់គរសន្លប់នៅនឹងកន្លែងតែម្ដង។
          "ពុទ្ធោហ្អើយ~ហើយអានេះជាច្បាប់ឆ្កួតឡប់ស្អីរបស់ឯង?"អាកុងសម្លឹងមុខចៅប្រុសទាំងមិនចង់ជឿទាល់តែសោះត្រកូលរបស់លោកដែលមានច្បាប់ឆ្កួតៗបែបនេះពីពេលណា៎មកទៅ ហេតុអីចៅប្រុសលោកនិយាយវាចេញមកបាន?នេះវាខុសពីគោលការណ៍ច្បាប់ក្នុងត្រកូលដាច់ស្រឡះតែម្ដង។
          "គឺច្បាប់របស់ អ៊ីបូ ដូរិកសេនឌ្រ័រ និងហើយអាកុង!!"សម្ដីរបស់ចៅច្បងលឺហើយធ្វើអោយអាកុងសឹងតែគាំងបេះដូងមិនស្មានថាចៅប្រុសដែលតែងតែម៉ត់ចត់មឿងម៉ាត់របស់ខ្លួនក៏ចេះមកធ្វើស្អីឆ្កួតៗដូចចៅប្រុសពៅដែរ។
          "អញ្ចឹងបានន័យថាបងបោកខ្ញុំហេ?"ស៊ាវចាន់ធ្វើមុខឡើងស្លឺតែម្ដងខណ:ដែលបានដឹងខ្លួនថាត្រូវបោក អើយវាពិបាកទទួលយកណាស់ដោយសារតែអាច្បាប់និងហើយទើបត្រូវបង់ស្នាមថើបដំបូងឱ្យទៅគេប្រគល់លើកដំបូងក្នុងមួយជីវិតឱ្យទៅនាយនិយាយរួមប្រគល់ឱ្យនាយខ្ទេចដូចខ្ទឹមហើយទម្រាំតែដឹងថាអាច្បាប់បីប្រការខ្មោចយ៎នោះគេបង្កើតខ្លួនឯង។
           "ត្រូវហើយតែអូនមិនបាច់ខូចចិត្តទេ ព្រោះច្បាប់នេះបងចែងឡើងសម្រាប់អូនជាពិសេសហើយមិនលុបចោលដាច់ខាត!"អ៊ីបូតបទៅគូរដណ្ដឹងទាំងស្នាមញញឹមពង្រាយហាក់ដូចជាមិនខ្វល់ខ្វាយខ្លាចថានាយតូចខឹងសូម្បីបន្តិច។
           "ឆឹសស!! មនុស្សចង្រៃច្បាប់ពិសេសឆ្កួតយ៎ស្អីរបស់បងទៅ? អ្នកណាគេចង់បានហាស៎? ខ្ញុំគួរតែធ្វើយ៉ាងម៉េចដាក់បងទើបសមទៅនេះ?"ខ្ញុំលើកដៃវាយដើមទ្រូងគេដឹបៗខឹងសឹងតែហុយផ្សេងតែគេបែរជាមកឈរញញឹមញញែមមោទនភាពចំពោះខ្លួនឯងទៅកើត។
         ហ៊ឺ...អាគូរដណ្ដឹងហេងស៊យ//
          "បានហើយ៎!! ស្ងាត់ហើយស្ដាប់យើង!"អាកុងជ្រែកឡើងភ្លាមធ្វើអោយខ្ញុំឈប់វាយលោកគូដណ្ដឹងភ្លេតរួចងាកមកចាំស្ដាប់គាត់និយាយ។
          "ច្បាប់បីប្រការរបស់អនាគតកូនប្រសារនោះគឺ
           ទី១ ត្រូវតែចេះបាញ់កាំភ្លើងស្ទាត់ជំនាញ ដើម្បីការពារអាយុជីវិតនៅពេលមានសត្រូវមកយារយីដាច់ខាតត្រូវតែរឹងមាំរក្សាជីវិតរហូតដល់ថ្ងៃរៀបការ!!
ទី២ ត្រូវតែរហ័សរហួនចេះនូវក្បាច់ការពារខ្លួនយ៉ាងតិច10ក្បាច់នៃការប្រយុទ្ធ ហើយត្រូវតែចេះដាច់ខាត!
           ទី៣ ត្រូវតែស្មោះត្រង់ហាមមិនឱ្យក្បត់មិនអាចយករឿងសម្ងាត់ក្នុងត្រកូលដូរិកសេនឌ្រ័រប្រាប់អ្នកណាឡើយសូម្បីតែអ្នកផ្ទះដាច់ខាតព្រោះដើម្បីការពារសុវត្ថិភាពរបស់មនុស្សទាំងអស់ក្នុងប័ក្ស!!"ស្ដាប់អាកុងនិយាយចប់ទើបខ្ញុំដឹងថាខ្ញុំធ្វើទៅមិនរួចបើអាចគឺអាទី3ចំណែកពីរទៀតសូមsay noហើយខ្ញុំមិនចង់បាញ់កាំភ្លើងមិនចង់សម្លាប់អ្នកណាមិនចង់ហាត់វាយគ្នាទេព្រោះវាធ្វើអោយខ្ញុំឈឺខ្លួនវេទនាសឹងស្លាប់ ហើយក៏ទើបតែដឹងថាច្បាប់របស់គូរដណ្ដឹងខ្ញុំបង្កើតវាល្អជាងនិងឆ្ងាយណាស់ បងសម្លាញ់សូមអង្វរដូរច្បាប់ដាក់អារបស់បងបង្កើតវិញទៅណា please...
          "ច្បាប់ទាំងនេះបង្កើតឡើងដើម្បីការពារ អនាគតកូនប្រសារដាច់ខាតមិនត្រូវស្លាប់មុនថ្ងៃរៀបការឡើយគ្រប់ជំនាន់ឱ្យតែពួកសត្រូវបានដឹងថាទាយាទស្នងដំណែងមានគូរដណ្ដឹងឬកំណាន់ចិត្តគោលដៅរបស់វាគឺសម្លាប់ចោល ដូច្នេះទើបអនាគតកូនប្រសារត្រកូលនេះត្រូវតែរឹងមាំនិងចេះការពារខ្លួនដាច់ខាតហើយក៏និងមិនក្លាយជាបន្ទុកដល់ដៃគូរប៉ុណ្ណឹងឯងយល់ហើយនៅ?"អាកុងបកស្រាយយ៉ាងក្បោះក្បាយឱ្យស្ដាប់យ៉ាងម៉ត់ចត់។
          បាទយល់ខ្ញុំយល់គ្រប់យ៉ាងប៉ុន្តែធ្វើមិនបានទៅវិញទេដែលជាបញ្ហានោះអាកុង តាំងពីណាពីណីមកហើយខ្ញុំធ្លាប់តែរស់ស្រណុកសុខស្រួលគ្មានអ្នកតាមប្រមាញ់គ្មានអ្នកចាំតែលប់ធ្វើបាប មិនចាំបាច់វាយគ្នាមិនចាំបាច់រត់គេចមិនចាំបាច់ភ័យខ្លាច មិនដែលកាន់កាំភ្លើងមិនដែលវាយគ្នាសូម្បីម្ដង និយាយឱ្យចំខ្ញុំពូកែតែអារឿងជេរមួយមុខគត់ហើយក៏ឆ្នាស់អាងអីក៏ក្ដិចមិនអញ្ចឹងវាយគេមានកម្លាំងធ្វើឱ្យគេឈឺតិចៗដូច  ស្រមោចខាំនិងឯង
ខ្ញុំឯណាទៅធ្វើរឿងដូចពួកម៉ាហ្វៀត្រកូលអាកុងបានទៅ? មើលតែសាច់ឈាមដៃជើងខ្ញុំទៅជាកូនប្រុសដែរតែមើលរាងស្រឡូនស្រឡៅសាច់សរខ្ចីចែងចាំងថ្នាក់នេះ មិនបាច់ទាយក៏ដឹងថាម៉ែឪថ្នមកម្រិតណាដែរ មិនដែលធ្វើការអីបន្តិចទេប្រាប់អោយដឹងទៅ( ’◡’ )ノ              
          មោទនភាព ហុហុហុ //         
          "ម៉េចក៏មិនឆ្លើយ?"អាកុងចាប់ផ្ដើមចងចិញ្ចើមទៀតហើយចេះមកធ្វើមុខគួរឱ្យខ្លាចដាក់មនុស្សគួរឱ្យស្រលាញ់ដូចខ្ញុំទៅកើតដឹងថាខ្ញុំភ័យទេ?
          "បានហើយអាកុង!"ភ្លាមៗអ៊ីបូស្រាប់តែនិយាយឡើងធ្វើឱ្យនាក់ទាំងពីរងាកមកសម្លឹងមុខនាយភ្លេតតែម្ដង។
          "ខ្ញុំថាចាន់ៗ មិនចាំបាច់អនុវត្តច្បាប់នេះទេ!"
          "ហេតុអី?"
អឺនិងហើយបងសម្លាញ់ជួយអូនផងដាក់ទៅបងដាក់ទៅកុំខ្វល់ពីសម្ដីអ្នកដទៃដើម្បីអូនណាបង //
          "គឺគេមិនធ្លាប់ទេអាកុងតាំងពីដើមឡើយបើសុខៗឱ្យមករៀនអីបែបនេះគឺមិនងាយឡើយមើលតែអាលាន់ទៅថ្នាក់វាជាកូនពៅក្នុងត្រកូលវានៅរអ៊ូថាវេទនាឱ្យតែហាត់វាយគ្នាម្ដងៗចុះទម្រាំតែចាន់ៗដែលមិនធ្លាប់សោះនេះធ្វើម៉េចនិងទៅរួច?"មែនហើយៗខ្ញុំយល់ស្របនិងសម្ដីគូរដណ្ដឹងខ្ញុំណាអាកុង។
ខ្ញុំងក់ក្បាលផ្ទួក់ៗរួចធ្វើមុខយ៉ាងកំសត់ដាក់អាកុងឱ្យគាត់អាណិតតែគាត់បែរជាក្រវីក្បាលរួចដកដង្ហើមធំហាក់ដូចជាមិនពេញចិត្តជាខ្លាំង។
          "មិនចេះគឺរៀន បើមិនរៀនគឺមិនចេះ អ៊ីបូយើងមិនចម្លែកទេដែលឯងជួយនិយាយអោយគូរដណ្ដឹងឯងព្រោះតែឯងស្រលាញ់និងថ្នាក់ថ្នមគេយើងពីមុនក៏ដូចឯងពេលនេះដែរដោយសារតែយើងមាន:បែបនេះហើយទើបចុងក្រោយអាម៉ាឯងទៅចោលយើងបែបនេះ មិនត្រឹមតែយើងឡើយសូម្បីតែប៉ារបស់ឯងក៏ទៅចោលម៉ាក់ឯងព្រោះតែម៉ាក់ឯងនិយាយដូចឯងនេះហើយឬមួយក៏ឯងចង់ជាន់ដានចាស់ដូចជាយើងនិងម៉ាក់ឯងដែរ?"សម្ដីអាកុងធ្វើអោយអ៊ីបូភាំងបន្តិច។
          ពិតណាស់ អ្វីដែលអាកុងនិយាយគឺជាការពិតប៉ុន្តែនាយអាចទ្រាំមើលគូរដណ្ដឹងដែលនាយស្រលាញ់ថ្នាក់ថ្នមដូចកែវភ្នែកមកឈឺសាច់ឈឺខ្លួនបានយ៉ាងម៉េចទៅ?
          "ខ្ញុំដឹងប៉ុន្តែអាកុង ខ្ញុំនិងការពារគេដោយខ្លួនឯង!"
          "អ៊ីបូ!"ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាអាណិតគេហើយណា៎ ណាមួយបើខ្ញុំចេះវាយចេះការពារខ្លួនវាក៏ជារឿងល្អដែរគ្រាន់តែពីដំបូងរៀនវាវេទនាបន្តិចប៉ុន្តែបើចាំតែឱ្យគេការពារខ្ញុំចុះជីវិតគេខ្លួនឯងវិញនោះ?
          "ឯងប្រាកដដែរទេថាធ្វើបាន?"
          "បាន!! មនុស្សដែលខ្ញុំស្រលាញ់តែម្នាក់បើខ្ញុំការពារមិនបានខ្ញុំមិនសាកសមជាទាយាទស្នងតំណែងឡើយ!"អ៊ីបូនិយាយទាំងមឿងម៉ាត់នៅចំពោះមុខអាកុងតែគាត់នៅតែចងចិញ្ចើមហាក់មិនជឿជាក់បន្តិចសោះមុននិងនិយាយឡើង។
          "យើងមិនជឿទេ ព្រោះយើងក៏ធ្លាប់និយាយដូចជាឯងដែរ!"
          "មិនជឿជារឿងអាកុង សំខាន់ឱ្យតែចាន់ៗជឿខ្ញុំទៅគឺបានហើយ ចាន់ៗអូនត្រូវជឿជាក់បងព្រោះបងនិងយកជិវិតបងមកការពារអូន!"គេងាកមកនិយាយជាមួយខ្ញុំភ្លាមៗសឹងតែធ្វើឱ្យសឹងខ្ញុំស្រក់ទឹកភ្នែកទៅហើយពាក្យសម្ដីរបស់គេលឺហើយធ្វើឱ្យរំភើបកក់ក្ដៅណាស់ហើយខ្ញុំក៏ប្រាកដជាជឿជាក់គេស្រាប់ទៅហើយ ព្រោះថាគេជាមនុស្សប្រុសដែលខ្ញុំស្រលាញ់នោះអី ហិហិ//
          "អូនជឿបង!"

To be Continued♥️
Author: Lîñ Gukki ✨

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now