ប្រច័ណ្ឌ!

494 14 0
                                    

ភាគទី១៥
                                      
និយាយតាមត្រង់ទៅតាំងពីក្លាយខ្លួនជាគូរដណ្ដឹងម៉ាហ្វៀមកខ្ញុំមិនដែលបានចេញទៅដើរលេងជុំមិត្តភក្តិម្ដងណាទេ មិនត្រឹមតែមិត្តទេគ្រួសារក៏អញ្ចឹងដែរខ្លួនខ្ញុំនេះស្ទើរតែជាប់ជាមួយលោកម្ចាស់គូរដណ្ដឹង24ម៉ោងរាល់ថ្ងៃទៅហើយ។
          "ហ៊ើយ~"ខ្ញុំដកដង្ហើមធំចោលចិត្តពិតជាចង់សុំគេទៅដើរលេងណាស់តែខ្លាចថាមានរឿងអីទៅនាំទុកដល់គេទៀត។
           "កើតអី?"អ៊ីបូ ងាកមុខចេញពីឯកសារការងារមកចាប់អារម្មណ៍និងគូរដណ្ដឹងដែលអង្គុយលើគ្រែ។
          "អផ្សុក!"ខ្ញុំឆ្លើយយ៉ាងខ្លី។
          "បើអផ្សុកអូនទៅដើរលេងបាន! បងអនុញ្ញាត!"លោកម្ចាស់ថ្លើមថ្លៃខ្ញុំស្ដាប់ច្រឡំមែនទេ? គេឱ្យខ្ញុំទៅដើរលេង?
          "បង...បងនិយាយមែនហេស៎!"ខ្ញុំសួរបញ្ជាក់គេក៏ងក់ក្បាល! ជ័យយោទីបំផុតខ្ញុំបានចេញទៅក្រៅហើយអូយសប្បាយចិត្តជាងជិតបានប្ដីទៀត។
          "ថ្ងៃនេះបងមានកិច្ចការមួយដែលត្រូវធ្វើ ទាល់តែល្ងាចទើបរួចដូច្នេះបងនិងឱ្យអង់រក្សទៅការពារអូនរហូតដល់បងរួចការងារហើយបងនិងទៅទទួលអូន!"អ៊ីបូនិយាយបណ្ដើរបោះជំហានមករកនាយតូចបណ្ដើររហូតដល់គ្រែ។
           "បានៗយល់ព្រមជានិច្ច!"ខ្ញុំរហ័សឆ្លើយតបភ្លាមៗមិនចាំយូរឡើយមិនងាយទេដែលគេចិត្តល្អបែបនេះនោះចង់ប្រាប់ថាទោះថ្ងៃនេះគេរវល់ពេញមួយថ្ងៃក៏ខ្ញុំអូខេដែរណាអាចនៅតែឯងបាន។
សារភាពណាថាចង់ទៅដើរលេងដាច់យប់//
         "ល្អ! ស្ដាប់បង្គាប់បងនិងខលទៅអូនរៀងរាល់មួយម៉ោងម្ដង!"ផ្ដាច់ការទៀតហើយប៉ុន្តែក៏អូខេគ្រាន់តែលើកទូរស័ព្ទមិនឃើញពិបាកត្រង់ណាទេ។
          "បាន! អញ្ចឹងអូនអាចទៅអាលូវបានទេ?"
         "អូខេ!!"
         "យេ!! អរគុណបងសម្លាញ់!"ខ្ញុំសប្បាយចិត្តពេកស្ទុះចុះពីគ្រែហក់លោតដូចកូនក្មេងបានការ៉េមញាំថែមទាំងងើយមុខទៅថើបថ្ពាល់គេទៀតផង។
គេអត់ថាអីទេគ្រាន់តែញញឹមរួចអោបចង្កេះខ្ញុំណែន បើប្រៀបធៀបជាមួយពេលមុនគេប្រាកដជាដកកាំភ្លើងគម្រាមខ្ញុំហើយ។
ចំណែកខ្ញុំក៏បានណាត់មិត្តសម្លាញ់តែម្នាក់គត់របស់ខ្ញុំចេញមកជួបដើម្បីបានដើរលេងនិងទិញឥវ៉ាន់ខ្លះៗ។

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now