ភាគទី១១
ស៊ាវចាន់បិទភ្នែកបណ្ដោយឱ្យគ្រប់យ៉ាងទៅតាមដំណើរនាយតូចលើកដៃតោងក៎គូដណ្ដឹងជាប់មិនលែងរាងកាយក៏ប្រគល់អោយនាយប៉ះពាល់ស្ទាបអង្អែលបានតាមតែចិត្តចង់ហើយខណ:នោះ…"អ្នកប្រុស!!! អុញ!! សូមទោសទាន៎"អង់រក្សមាឌធំរត់ចូលមកយ៉ាងទាន់ហន់រហូតដល់បានមកឃើញឈុតឆាកដ៏គួរឱ្យព្រឺព្រួចរបស់ម្ចាស់ខ្លួនដោយចៃដន្យទើបប្រញាប់បែរមុខចេញជាបន្ទាន់។
"លេងចេះគោះទ្វារហើយហេស៎? ដៃរបស់ឯងបាក់មែនទេ?"អ៊ីបូប្រញាប់ស្ទុះទៅយកកន្សែងមករុំរាងកាយគូរដណ្ដឹងភ្លាមៗខណ:នាយតូចខ្មាសឡើងចង់ជ្រែកដីចុះទៅលេងជាមួយជន្លេនបាត់ទៅហើយ។
"សូមទោស៎ ទាន!!"
"បើមានលើកក្រោយដៃឯងច្បាស់ជាដាច់!"សម្លេងគំរាមបន្លឺឡើងភ្លាមៗនាយអង់រក្សក៏លួចលេបទឹកមាត់ដឹងច្បាស់ថានាយនិយាយមែនធ្វើមែនតែធ្វើម៉េចបើរឿងវាបន្ទាន់នោះ។
"បាទ៎!!"
"មានរឿងស្អីសំខាន់ដល់ថ្នាក់ឱ្យឯងសម្រុកមកដល់ទីនេះបាន?"នាយចាប់ផ្ដើមសួរឡើងហើយអង់រក្សក៏ចាប់ផ្ដើមឆ្លើយតប។
"ក្រុមឃាតករត្រូវចាប់បានហើយទាន៎ ចំណែកយន្តហោះក៏ត្រៀមរួចរាល់ដែរ អ្នកប្រុសអាចធ្វើដំណើរទៅថ្ងៃស្អែកនេះបាន!!"
"ល្អ!! រឿងយន្តហោះទុកម្ដុំសិនចំណែកពួកអាប្រែតអស់នោះនាំយើងទៅរកវា!"ចប់សម្ដីនាយកំលោះក៏ប្រញាប់ចាកចេញពីអាងទឹករួចស្លៀកពាក់ចេញទៅតែម្ដងដោយទុកឱ្យគូរដណ្ដឹងអង្គុយអៀនត្រាំទឹកតែឯង។
"ឆ្កួតមែន! ម៉េចក៏ឯងចិត្តងាយដល់ថ្នាក់នេះស៊ាវចាន់!!"ខ្ញុំជេរខ្លួនឯងតិចៗជាមួយនិងអារម្មណ៍ល្ងីល្ងើរមិនដឹងជាខ្ញុំពីមុនបាត់ទៅណាទេបានសល់តែខ្ញុំពេលនេះដែលជាមនុស្សចិត្តងាយព្រមឱ្យគេធ្វើគ្រប់យ៉ាងតាមចិត្តបានបែបនេះមិនយល់ៗហេតុអីមិនប្រកែកអញ្ចឹង??
ហុហុហុ~ស្រលាញ់គេហើយមែនទេ?
ខ្ញុំលង់ស្នេហ៍ប្រុសផ្ដាច់ការម្នាក់នេះហើយ//បន្ទប់ងងឹត//
គ្រាន់តែឈានជើងមកដល់ភ្លាមនាយម៉ាហ្វៀក៏បានលឺសម្រែកនៃការធ្វើទារុណកម្មរបស់ក្រុមឃាតករភ្លាមរហូតត្រូវធ្វើអោយនាយលេចចេញនូវស្នាមញញឹមដ៏កំណាចនៅលើមុខយ៉ាងច្បាស់។
កំលោះសង្ហារស្ថិតនៅក្នុងឈុតធំពណ៍ខ្មៅដើរមកអង្គុយយ៉ាងអង់អាចមើលសកម្មភាពវេទនារបស់ពួកសត្រូវដែលត្រូវចាប់បានយ៉ាងសមចិត្ត។
"វានិយាយហើយឬនៅថានរណាបញ្ជារមក?"
"នៅទេទាន៎...វាមាត់រឹងសម្បើមណាស់"កូនចៅរាយការណ៍ប្រាប់នាយតាមស្ថានការណ៍។
"សម្លាប់យើងទៅ!! យើងមិននិយាយស្អីទាំងអស់កុំសង្ឃឹម!!"
អ៊ីបូលឺពួកវាស្រែកក៏មិនបានតបអ្វីឡើយប៉ុន្តែខណ:នោះនាយក៏ងើបឈរឡើងដើរមកមុខពីរជំហានមុននិងដកកាំភ្លើងមកកាន់ហើយបាញ់រះទៅកាន់ក្រុមឃាតករជាងដប់នាក់ត្រង់ចំណុចសំខាន់ឱ្យវាដេកប្រកាច់ពេញដីដោយគ្មានញញើតនៅចំពោះមុខគ្នីគ្នាវាដែលនៅសល់ជាងប្រាំនាក់ទៀតប៉ុណ្ណោះ។
"ឯង!! និយាយឬមិននិយាយ?"អ៊ីបូបោះកាំភ្លើងចោលមុននិងដកយកកាំបិតស្នៀតតូចស្រួចមកក្រវីចុះឡើងជំនួសរួចដើរមកជិតម្នាក់ក្នុងចំណោមនាក់នៅសល់។
"ខ្ញុំ...ខ្ញុំមិនដឹងទេលោកសូមទុកជីវិតផង...ខ្ញុំ...អាក៎!!"បុរសនោះនិយាយមិនទាន់ផុតពីមាត់ផងក៏ត្រូវនាយចាប់ទាញអណ្ដាតចេញមកក្រៅមួយទំហឹងមុននិងយកកាំបិតមកអារយឺតៗហាក់មានបំណងធ្វើឱ្យវាឈឺចាប់ម្ដងបន្តិចធ្វើឱ្យឈាមក្រហមក្រម៉ៅស្រក់ពេញដីរហូតដល់គ្រាប់ភ្នែកវាស្លឺឡើងលើហើយក៏ដេកប្រកាច់ននៀលដីយ៉ាងវេទនាម្នាក់ទៀត។
"ឯង?"នាយក៏រេកាំបិតមករកបុរសម្នាក់ទៀតដែលនៅភាំងនៅឡើយចំពោះសកម្មភាពនាយអំបាញ់មិញនេះទោះពួកគេជាឃាតករប៉ុន្តែក៏មិនមានភាពសាហាវដល់ថ្នាក់នេះដែរមើលទៅនាយដូចជាមិនព្រឺជាមួយការសម្លាប់មនុស្សសូម្បីបន្តិចសោះឡើយ។
"ខ្ញុំ...!!"
"អស់ពេលរបស់ឯងហើយ"
ខ្វាប់!!
ចប់សម្ដីនាយក៏គប់កាំបិតនោះមកចំកណ្ដាលថ្ងាសបុរសម្នាក់នោះដាច់ខ្យល់ភ្លាមៗតែម្ដង។
"យ៉ាងម៉េច?"នាយចាប់ផ្តើមងាកមកសម្លឹងមុខពួកសត្រូវយ៉ាងកំណាចឈាមក៏នៅប្រលាក់ពេញដៃនៅឡើយ។
"សម្លាប់ពួកឯងគ្រាន់តែកំសាន្តអារម្មណ៍យើងប៉ុណ្ណោះវាគ្មានប្រយោជន៍អ្វីឡើយ ថែមទាំងចំណាយកម្លាំងទៀតផងដូច្នេះហើយវិធីចុងក្រោយឱ្យពួកឯងបើកមាត់នោះគឺមានតែបែបនេះ!"អ៊ីបូនិយាយចប់ក៏លើកយករូបថតប្រពន្ធនិងកូនរបស់បរុសម្នាក់ក្នុងចំណោមក្រុមសត្រូវមកហែកជាពីរយឺតៗនៅចំពោះមុខរួចញញឹមដាក់គេយ៉ាងគួរអោយខ្លាច។
"ប្រពន្ធឯងសាច់ស៎ដល់ហើយ ចំណែកកូនឯងឆ្នាំនេះប្រហែលអាយុ3ឆ្នាំហើយត្រូវទេ?"សម្ដីរបស់នាយធ្វើអោយបុរសម្នាក់នោះប្រញាប់ស្រវេស្រវាមកតោងជើងនាយមុននិងស្រែកសុំអង្វរនាយ។
"កុំធ្វើអីពួកគេ...លោកម្ចាស់...ខ្ញុំនិងធ្វើគ្រប់យ៉ាងឱ្យលោកសូមមេត្តាមកធ្វើអីពួកគេ!"
"អញ្ចឹងនិយាយមកថាអ្នកណាបញ្ជារពួកឯងមក?"
"គឺ...គឺ..."
"ចាត់ការទៅ!!"អ៊ីបូងាកមកបញ្ជារកូនចៅមុននិងបោះរូបថតទៅលើដីរួចបុរសម្នាក់នោះក៏រហ័សស្រែកឡើងភ្លេត។
"ទេ...ខ្ញុំនិយាយៗគឺ..."
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️