ភាគទី៣៣
ខ្ញុំបានដោះស្រាយបញ្ហារបស់ហ្វីហ្សារួចរាល់ហើយ វាក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្បើយមួយកម្រិត។
ខ្ញុំប្រញាប់បើកឡានចេញមករកស៊ាវចាន់វិញយ៉ាងលឿនព្រោះខ្ញុំអារម្មណ៍ថានឹកគេខ្លាំងណាស់រយះពេលមួយឆ្នាំដែលមិនបាននៅក្បែរគេធ្វើឱ្យខ្ញុំឯកាខ្លាំងណាស់ទោះជាមិនចងចាំអ្វីក៏ដោយ ចុះទម្រាំតែគេដែលចាំរឿងគ្រប់យ៉ាងថែមទាំងរងចាំខ្ញុំរាល់ៗថ្ងៃនោះ?
សំណួរជាច្រើនបានផុសឡើងមកពេញខួរក្បាលនាយកំលោះ ធ្វើឱ្យនាយកាន់តែគិតកាន់តែខ្វល់។
ភូមិគ្រឹះ ដូរិកសេនឌ្រ័រ
ងឺតតត!!!
រថយន្តសេរីទំនើបចុងក្រោយបង្អស់ម៉ាកBMWដែលបើកដោយកំលោះសង្ហារអ៊ីបូបានធ្វើដំណើរចូលចតមកក្នុងភូមិគ្រឹះដ៏ធំទូលាយ។
"អ្នកប្រុស!"អ្នកបម្រើនាំគ្នាអោនក្បាលគោរពខណ:ដែលអ្នកប្រុសធំត្រកូលដូរិកសេនឌ្រ័រត្រឡប់មកវិញ។
"មកវិញហើយហេស៎?"អាកុងងាកមកឃើញចៅប្រុសដើរយ៉ាងលឿនស្លេវចូលផ្ទះក៏ប្រញាប់សួរភ្លែតតែនាយមិនចាប់អារម្មណ៍បែរជាដើរហួសគាត់ទៅអោបអ្នកខាងក្រោយធ្វើមិនដឹង។
"អេ?បង?"ស៊ាវចាន់ជ្រួញចិញ្ចើមចាប់ផ្តើមធ្វើមុខឡេឡឺខណ:ដែលសុខៗក៏ត្រូវនាយចាប់អោបមិនឱ្យរើរួចបែបនេះ។
"បងដោះស្រាយជាមួយហ្វីហ្សារួចហើយ អូនមិនបាច់បារម្ភទៀតទេ!"អ៊ីបូនិយាយតែមាត់ដៃក៏រឹតអោបនាយតូចកាន់តែណែនមិនខ្វល់ភ្នែកញាតិនៅត្រង់នេះសោះឡើយ។
"ហ៊ើយ...យើងគួរតែទៅដេកហើយ!"អាកុងដកដង្ហើមធំក្រវីក្បាលនឹងចៅៗមើលចុះសូម្បីតែលោកមានឋានះជាតាក៏គេនៅមិនរវល់ស្មើរនឹងគូរដណ្ដឹងផងនេះហើយស្នេហា ហ៊ឹម។
"ឆឹស៎! តាមសប្បាយចុះ!"អ៊ីលុនធ្វើមុខជ្រេញរួចក៏ចាកចេញទៅបាត់ទុកឱ្យគូរដណ្ដឹងមួយគូរនេះផ្អែមល្ហែមបន្តតែពីរនាក់។
"កុំមកមើលមុខអ៊ួ! អ៊ួទៅក៏បានដែរ!"អ្នកម៉ាក់ប្រញាប់ដើរចេញទៅយ៉ាងញាប់ជើងខណៈកូនប្រុសច្បងសម្លឹងមុខយ៉ាងមាំហាក់ដូចជាចង់ប្រាប់ថា...
ហើយម៉ាក់នៅដល់កាលថីមិនទៅដែរទៅ//
"ទៅបន្ទប់បងមានរឿងនិយាយជាមួយអូន!"ចប់សម្ដីនាយក៏ប្រញាប់អូសដៃគូរដណ្ដឹងទៅតាមមិនឱ្យគេប្រកែកទាន់ឡើយ។
In Room
មកដល់ក្នុងបន្ទប់អ៊ីបូទាញដៃស៊ាវចាន់ឱ្យមកអង្គុយលើពូកចំណែកខ្លួនក៏លុតជង្គង់ចុះពីមុខគេព្រមទាំងលើកដៃគេយកមកថើបខ្សឺតៗ។
"បងធ្វើអីនឹង?"
"ចាន់បងសូមទោស៎ណាដែលហ៊ានភ្លេចអូន!"នាយកំលោះនិយាយទាំងសម្លេងដូចជាពិបាកចិត្តធ្វើឱ្យចាន់ញញឹមស្ងួតៗដាក់រួចក៏អោនចុះមកអោបនាយយ៉ាងណែន។
"មិនអីទេរឿងវាកន្លងហួសហើយ បងក៏មិនបានចង់បែបនោះឯណា?អូនមិនបន្ទោសបងគ្រប់គ្នាក៏មិនមានអ្នកណាបន្ទោសបងដែរកុំគិតច្រើនអី!"ពាក្យសម្ដីលួងលោមរបស់ចាន់ធ្វើឱ្យនាយញញឹមមុននឹងទាញគេមកសម្លឹងចំមុខរួចក៏បោះត្រាស្នាមថើបមកលើថ្ងាសគេមួយខ្សឺតយ៉ាងវែង។
"អរគុណ!"
"មិនអីទេ!"
"ចាន់?"
"ហ៊ឹម?"
"អូនឡើងសាច់ដុំដៃ?"សំណួររបស់នាយធ្វើឱ្យចាន់មុខក្រហមភ្លែតមុននឹងស្ទុះឡើងមកអង្គុយលើពូកគេចពីនាយ។
គេអៀនហា៎//
"ចាន់ប្រាប់បង?"
"គឺ...អូន!"
"ហាមកុហក!"
"ក៏បាន! អូនហាត់វិជ្ជាការពារខ្លួនបានសម្រេចហើយ១ឆ្នាំមកនេះគ្មានថ្ងៃណាដែលអូនទំនេរឡើយគ្រប់យ៉ាងគឺធ្វើដើម្បីឱ្យខ្លួនឯងរឹងមាំអាចការពារខ្លួនឯងបាន មិននាំទុក្ខដល់បងទៀត!"ពាក្យសារភាពរបស់ចាន់បានធ្វើឱ្យនាយក្តុកក្ដួលជាខ្លាំងមុននឹងស្រវាស្ទុះមកអោបគេម្ដងទៀត។
"អូនពិបាកហើយ!"នាយនិយាយទាំងសម្លេងខ្សោះៗថែមទាំងអង្អែលដៃនាយតូចចុះឡើងមិនឈប់។
"អត់ទេ! មិនពិបាកឡើយរឿងប៉ុណ្ណឹងអូនអាចធ្វើបានបងឃើញទេថាអូនពូកែ!"ស៊ាវចាន់ប្រញាប់ប្រកែកយ៉ាងលឿនរួចអួតអាងថាខ្លួនអស្ចារ្យដើម្បីបន្លប់កុំឱ្យនាយគិតច្រើន។
"បាទ៎ ពូកែណាស់!"អ៊ីបូងាកមកញញឹមដាក់នាយតូចភ្លាមៗព្រោះតែសម្ដីគេមុននេះហើយភ្លាមនោះស៊ាវចាន់ក៏ស្រាប់តែសួរនាយឡើងទាំងទឹកមុខស្រពោន។
"បង...អូនមានសាច់ដុំដៃអញ្ចឹងអាក្រក់មើលណាស់មែនទេ?"
"អត់ទេ! សាច់ដុំមើលសឹងតែមិនឃើញបែបនេះបើមិនស្ទាបបងក៏ប្រហែលមិនចាប់អារម្មណ៍ដូចគ្នា!"
"មែនហ៎?"
"មែនហើយ! ទោះយ៉ាងណាអូននៅតែមាឌតូចច្រឡឹងដដែលនឹង!"ពាក្យសម្ដីរបស់នាយធ្វើឱ្យចាន់សើចឡើងមុននឹងរុញមុខនាយចេញដោយរឹកពារអឹមអៀន។
"ឆឹស! បញ្ជោរណាស់!"
"អត់ទេបងនិយាយមែនណា៎!"
"ទៅៗ គេជឿហើយ!"
"សឺត! បងស្រលាញ់អូន! សឺត សឺត"អ៊ីបូចាប់ក្រសោបមុខនាយតូចរួចអោនមកថើបយកៗពេញមុខដោយក្ដីស្រលាញ់ធ្វើឱ្យចាន់សើចសប្បាយរើគេចពីនាយពេញពូក។
"អួយ៎ យៀរថ្ពាល់អស់ហើយ! ហិហិ មើស៎ អា៎មនុស្សឆ្កួត!"
ពេលវេលាកន្លងផុតទៅមួយសប្តាហ៍ក្រោយមក~
អ៊ីបូបានធ្វើបទសម្ភាសន៍អំពីការវិលត្រឡប់មកគ្រប់គ្រងអំណាចសារជាថ្មីបន្ទាប់ពីបាត់ខ្លួនទៅអស់រយះពេលជាង១ឆ្នាំថែមទាំងលើកនេះមកប្រកាសកាន់កាប់ក្រុមហ៊ុនធ្វើជានាយកគ្រប់គ្រងដោយផ្ទាល់ទៀតផង។
"ក្នុងនាមខ្ញុំជា ចៅប្រុងច្បងនៃត្រកូលដូរិកសេនឌ្រ័រក៏ជាអ្នកគ្រប់គ្រង The Grand Group បន្តពីអាកុងរបស់ខ្ញុំតទៅ ខ្ញុំសូមប្តេជ្ញាថានឹងតាំងចិត្តធ្វើការហើយគ្រប់គ្រងក្រុមហ៊ុនដែលជារបស់ជាទីស្រលាញ់តែមួយគត់របស់អាកុងឱ្យបានល្អបំផុត ហើយនឹងដឹកនាំវិស័យជំនួញនេះទៅរកភាពជោគជ័យដ៏អស្ចារ្យ!"
"ហ៊ោ...ហ៊ោ...!!"សម្លេងហ៊ោនឹងសម្លេងទះដៃបានបន្លឺឡើងបន្ទាប់ការនិយាយរបស់នាយបានបញ្ចប់។
"ហឹស៎? អាយុវែងពិតមែនឯងនេះ!"កំលោះសង្ហារដៃកាន់កែវស្រាភ្នែកសម្លឹងទូរទស្សន៍ដែលកំពុងចាក់បញ្ជីងអំពីការធ្វើបទសម្ភាសន៍របស់អ៊ីបូឥតព្រិច។
"បងប្រុស៎! ខ្ញុំជិតទ្រាំលែងបានហើយបងប្រញាប់ៗសម្លាប់ពួកវាទៅខ្ញុំចាប់ផ្ដើមធុញនឹងការច្រណែនវាពីមួយថ្ងៃទៅមួយថ្ងៃហើយ"នាងក្រមុំមុខស្រស់ឈរអោបដៃនិយាយជាមួយបងប្រុសដែលជាបងធំក្នុងសង្គមងងឹតឈរលំដាប់ទី៤ទាំងមិនសុខចិត្តព្រោះនាងពិតជាពិបាកទ្រាំមើលគូរសត្រូវមានក្ដីសុខខ្លាំងណាស់។
"រឿងនេះបងចេះចាត់ការហើយឯងនៅឱ្យតែស្ងៀមទៅកុំមកពាក់ពន្ធ័!"
"តែវាក៏ជារឿងរបស់ខ្ញុំដូចគ្នាដែរ ខ្ញុំមិនអោបដៃឈរមើលទេ!"នាងតបទៅបងប្រុស រួចក៏បោះជំហានចាកចេញទៅបាត់មិនចាំឱ្យនាយហាមាត់ស្ដីបន្ទោសទាន់ឡើយ។
"ហឹស៎! នាងប្អូនក្បាលរឹង!"
"ចៅហ្វាយ!"កំពុងតែក្ដៅចិត្តស្រាប់តែជំនិតអោនមកហៅធ្វើឱ្យនាយកំលោះងាកមកស្ដាប់គេវិញយ៉ាងត្រជាក់។
"កូនចៅយើងផ្ដល់ដំណឹងមកថាគ្រប់យ៉ាងចាត់ការរៀបរយហើយ!"
"ល្អ! ត្រៀមឡានទៅយើងចង់ទៅមើលឃើញផ្ទាល់ភ្នែលថាលើកនេះនឹងមិនភ្លាត់!"
"បាទ៎!"
"អ៊ីបូដូរិកសេនឌ្រ័រ លើកនេះឯងងាប់មិនខាន!"ស្នាមញញឹមបីសាចចាប់ផ្ដើមផុសឡើងមកលើផ្ទៃមុខស្រស់សង្ហារយ៉ាងគួរឱ្យខ្លាច សម្រាប់នាយភ្នំមួយគឺមិនអាចមានខ្លាពីរបានឡើយដូច្នេះត្រូវតែមានម្ខាងស្លាប់។To be Continued♥️
Author: Lîñ Gukki ✨
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️