ភាគទី១៨
New Day
ព្រឹកថ្ងៃថ្មីឈានចូលមកដល់//
ថ្ងៃនេះខ្ញុំឧស្សាហ៍ខុសធម្មតាទើបក្រោកតាំងពីមេឃងងឹតមករៀបចំកាបូបធ្វើការនិងសម្លៀកបំពាក់ទុកឱ្យអនាគតលោកប្ដី ហុហុ///
អៀនហា៎(ᗒ∆ᗕ)՞
"អូនសម្លាញ់ធ្វើអីនិង?"អ៊ីបូចេញពីបន្ទប់ទឹកក្នុងសភាពព្រលែងល្វែងខាងលើបង្អួតសាច់ដុំពោះកង់ៗនៅចំពោះមុខកំលោះតូចឱ្យឈរភ្លឹកលេបទឹកមាត់ក្អឹកៗ។
"អឺ..."
"ចាន់ៗ?"នាយហៅឈ្មោះនាយតូចទាំងចងចិញ្ចើមហាក់ចង់សួរថាមានរឿងអីទើបធ្វើមុខបែបនិង?
អៃ...មានអារម្មណ៍ថាចង់ចាប់រំលោភអនាគតប្ដីវើយយ//
"ហាស៎? អា៎គឺៗរៀបខោអាវឱ្យបងនិងណា៎!"ខ្ញុំឆ្លើយរដិករដុកតបទៅគេវិញរួចសម្រួលអារម្មណ៍ងាកមុខចេញពីត្រង់នោះរបស់គេ សួរថាតើអ្នកណាទ្រាំបានសង្ហារដល់ថ្នាក់នេះមើលតាមសាច់ដុំពោះគេមានដំណក់ទឹកហូរកាត់ពីរ-បីដំណក់សក់សើមតិចៗ សុិចសុីដល់ក៎ចំណែកសាច់ដុំដៃក៏គួរឱ្យខ្នាញ់មុខមាត់ក៏អស់ទាស់ទៀត។
អូយ៎ ហេតុអ្វីគូរដណ្ដឹងខ្ញុំសង្ហារយ៉ាងនេះ//
កុំច្រណែនខ្ញុំណា( ˘ ³˘)♥️
"អូនកើតអីនិងថ្ងៃនេះ?"អ៊ីបូញញឹមចុងបបូរមាត់សម្លឹងមើលសកម្មភាពគូរដណ្ដឹងដែលខុសប្លែកពីររាល់ដង។
"គ្មានអីទេថ្ងៃនេះអារម្មណ៍ល្អហើយថែមទាំងមានអីទុក surprise បងទៀតផង!"ខ្ញុំនិយាយចប់ក៏ងាកមកញាក់ចិញ្ចើមដាក់ខ្វាច់ហើយរត់ប្រុចទៅក្រៅបន្ទប់បាត់ស្រមោលមិនអញ្ចឹងច្បាស់ជាត្រូវសន្លប់ក្រោមទ្រូងគេម្ដងទៀតមិនខាន។
ឌឺគេហើយរត់ ហុហុ//"ក្មេងនេះ!"អ៊ីបូបានត្រឹមតែក្រវីក្បាលសើចតិចៗហួសចិត្តនិងចរិតគួរឱ្យស្រលាញ់របស់នាយតូចមុននិងដើរមកយកខោអាវដែលគេរៀបទុកឱ្យនៅលើពូកមកស្លៀកពាក់។
បន្ទាប់ពីស្រស់ស្រូបអារហារពេលព្រឹកជុំគ្នាជាមួយអាកុងនិងអ្នកម៉ាក់ក្មេករួចខ្ញុំក៏ប្រញាប់ស្រវេស្រវាដេញគេឱ្យទៅក្រុមហ៊ុនយ៉ាងលឿន។
"បងប្រាប់ហើយថាមិនអីទេ បងជាប្រធានក្រុមហ៊ុនមួយទាំងមូលទោះទៅយឺតកន្លះថ្ងៃក៏គ្មានអ្នកហ៊ានក្អកដែរ!"អ៊ីបូចាប់ដៃស្រឡូនតូចៗទាំងសងខាងដែលប្រឹងរុញនាយទៅក្រៅផ្ទះជាប់រួចក៏មិនភ្លេចកន្រ្តាក់មួយទំហឹងឱ្យកាយតូចចូលមករកដើមទ្រូងនាយមុននិងអោបចង្កេះគេជាប់ហើយថើបសក់ដ៏ក្រអូបរបស់គេដោយក្ដីស្រលាញ់។
"មកពីជាប្រធាននិងហើយ ទើបត្រូវគោរពពេលវេលា បើបងមិនធ្វើជាគំរូកូនចៅម៉េចនិងធ្វើតាមនោះ?"ខ្ញុំព្យាយាមហើយណាគ្រប់វិធីដើម្បីឱ្យគេចេញទៅឱ្យលឿនបំផុតរួចខ្ញុំនិងអាលបានរៀបចំស៊ុបប្រាយគេដូចដែលបានប្រាប់និងណា។
Surpriseទៀយហើយ//π~π
"យ៉ាងម៉េចអូននេះ? ឬចង់ដេញបងទៅធ្វើការនិងអាលបានលួចទៅដើរលេងទៀត?"អីយ៉ាមកធ្វើជាចាប់កំហុសគ្នាលោកប្រុស ប៉ុន្តែខ្ញុំអត់ទេណាអត់បានគិតដូចគេចោទប្រកាន់អីបន្តិច។
គ្រាន់តែគិតស្រដៀងៗនិងតិច ហិហិ///
"អត់ទេ មិនទៅមិនបានគិតទេ!"
"ហ៊ានស្បថឬអត់ថាមិនគិត?"
"ហ៊ានតើ!!"
"អូខេ អញ្ចឹងថាមក!"
"ឱ...លោកតាៗបើសិនខ្ញុំពិតជាគិតទៅដើរលេងមែនសូមឱ្យខ្ញុំឆាប់បានប្ដីសាធុៗ ផាំងៗ!!"ខ្ញុំនិយាយបណ្ដើរលើកដៃសំពះបណ្ដើររួចហើយក៏ប្រញាប់រុញគេបន្ត។
"អេ...អូនលេងខូច!!"
"ស្បថហើយៗទៅ!! លឿនៗ"ខ្ញុំមិននិយាយតែមាត់ដៃក៏ប្រឹងរុញគេមួយអស់កម្លាំងធ្វើឱ្យគេហើបជើងដើរទៅមុខបានតិចៗ។
ជុប!!
"ធ្វើដំណើរដោយសុវត្ថិភាព!!"ខ្ញុំហក់ថើបថ្ពាល់គេលឺសួរតែជុបរួចក៏ជូនពរគេក្នុងការធ្វើដំណើរ។
គេមិនតបអ្វីឡើយគ្រាន់តែញញឹមរួចក៏យល់ព្រមឡើងឡានតាមសម្រួល ហើយមុននិងចេញទៅក៏មិនភ្លេចងាកមកមើលមុខខ្ញុំហើយបួចមាត់ជាការថើបតាមអាកាសដាក់ទៀត។
អូយ៎ ក្ដីសុខខខ////
ចប់ភារកិច្ចដេញគេចេញពីផ្ទះហើយ! អាស៎ច្រឡំមិនមែនទេនិយាយឱ្យស្រួលស្ដាប់គឺដេញគេទៅក្រៅផ្ទះបណ្ដោះអាសន្នសិន រហូតដល់រួចការងារខ្ញុំទើបខ្ញុំព្រមឱ្យគេត្រឡប់មកវិញ។
"ម៉ាក់ក្មេកៗ!!"ខ្ញុំរហ័សរត់ចូលក្នុងផ្ទះយ៉ាងលឿននិងសំដៅទៅរកអនាគតម៉ាក់
ក្មេក។
"មានរឿងអីហា៎ លឺកើតអី?"អ្នកម៉ាក់សម្រស់អមតៈហាក់ដូចជាផ្អើលដល់ហើយដែលនៅសុខៗកូនប្រសារស្រែកហៅឡើងខ្ទរពេញភូមិគ្រឹះបែបនេះ។
"ខ្ញុំចង់រៀនធ្វើម្ហូប!"ខ្ញុំមិនសាំញាំច្រើនទេទើបប្រញាប់ប្រាប់ពីគោលបំណងខ្ញុំភ្លាម ហើយក៏ឃើញថាអ្នកម៉ាក់ចំហ៎មាត់ធ្លុងតែម្ដង។
ប្រសិនរុយហោះចូលមិនស្រួលលេបទៀត//
យៃយយ ខម៉ាទោសនេះម៉ែក្មេកវើយ//
"លឺៗចង់រៀនមែនហេស៎?"
"បាទ៎ ចង់ខ្លាំងទៀតផង!"
"តោះទៅផ្សារ!"ចប់សម្ដីគាត់ខ្ញុំក៏ត្រូវអូសដៃមួយទំហឹងដូចហោះចេញទៅភ្លាមហើយបន្ទាប់ពីចំណាយពេលជាងកន្លះម៉ោងទីបំផុតកូនប្រសារនិងម៉ែក្មេកក៏មកដល់ផ្សារទំនើបដូចបំណង។
"ថ្ងៃដំបូងបែបនេះ លឺគួរតែរៀនចៀនត្រី សិនឥលូវមករើសមើលត្រីជាមួយអ៊ួ!"គាត់មិនចាំឱ្យខ្ញុំឆ្លើយតបទេប្រញាប់ទាញដៃខ្ញុំទៅរើសមើលត្រីតែម្ដង។
"ម៉ាក់ក្មេក!! ខ្ញុំឃើញហើយៗ...ខ្ញុំពេញចិត្តត្រីនោះយើងទិញវាទៅចៀនតែម្ដងទៅ!"ខ្ញុំស្រែកឡើងគាត់ភ្ញាក់ព្រើត រួចគាត់ក៏ងាកមកមើលតាមដៃដែលខ្ញុំចង្អុលមុននិងចំហ៎មាត់ជាលើកទី២។
អឺគឺគ្រាន់តែចង្អុលត្រីនិងវាខុសត្រង់ណាថីបានគេមើលមុខពេញផ្សារបែបនេះវើយ///
"នែ៎...កូនប្រសារលឺកំពុងលេងសើចទេដឹង?នោះគឺជាត្រីដែលគេចិញ្ចឹមក្នុងអាងកញ្ចក់ដាក់តាំងហាងទេណា៎ អ្នកណាគេយកទៅចៀនស៊ីកើត?"អ្នកម៉ាក់ហាក់ដូចជាហួសចិត្តហើយក៏ខ្មាសមនុស្សក្នុងផ្សារមិនស្ទើរដែរ។
"ហាក៎ អញ្ចឹងញាំមិនកើតទេហេស៎?"
"ពុទ្ធោ លឺនេះស្អាតតែល្ងង់!"
អូយ៎ អនាគតម៉ាក់ក្មេកកុំដាក់ចំៗពេកបានទេកូនប្រសារចុកអួលខ្លាំងណាស់ តាមពិតមិនមែនខ្ញុំល្ងង់ទេគ្រាន់តែមិនសូវឆ្លាត ចុះអ្នកណាទៅដឹងបើកើតមក21ឆ្នាំហើយមិនដែលចូលផ្សារទិញត្រីស្អីម្ដងផងខ្ញុំធ្វើម៉េចនឹងដឹងថា អាត្រីណាគេមិនញាំហើយត្រីណាគេញាំនោះបើឃើញដាក់ក្នុងផ្សារដូចតែគ្នានឹង??(ហាមសួរថាថីបានខ្ញុំជាសិស្សពូកែ)
"បានហើយឥលូវនៅឱ្យស្ងៀមដើរតាមអ៊ួ លឺមិនបាច់រើសមិនបាច់អីទេមើលតែអ៊ួទៅបានហើយយល់ទេ?"ខ្ញុំងក់ក្បាលផ្ទួកៗបញ្ជាក់ថាយល់ហើយ រួចក៏ដើរតាមមើលគាត់រហូតទាល់តែទិញត្រីរួចរាល់។
ក្នុងឡាន//
បន្ទាប់ពីគិតលុយរួចរាល់យើងក៏ឡើងមកលើឡានវិញដោយមានពួកអង់រក្សជាង5ឡានតាមការពារពីក្រោយជាប់។
"យ៉ាងម៉េចថ្ងៃក្រោយចេះរើសត្រីហើយនៅ?"សុខៗម៉ាក់ក្មេកក៏និយាយឡើងរកតែខ្ញុំត្រៀមខ្លួនមិនទាន់ប៊ិសតែលោតចេញពីឡានទៅហើយណាម៉ែក្មេក។
"អត...អត់ចេះ...អត់ចេះទេ!"ខ្ញុំឆ្លើយតបព្រមទាំងក្រវីក្បាលទៅមកចុះឡើងមិនឈប់ទាំងទឹកមុខឡេឡឺមិនដឹងខ្យល់អីហើយក៏ត្រូវអ្នកម៉ាក់ក្មេកជំរិតសួរម្ដងទៀត។
"ម៉េចក៏អញ្ចឹង? ក្រែងអ៊ួឱ្យលឺមើលហេស៎?"
"គឺម៉ាក់ក្មេកប្រាប់ឱ្យមើលម៉ាក់ខ្ញុំក៏មើលតែម៉ាក់និងមិនបានមើលត្រីណា?"ខ្ញុំនិយាយចប់គាត់ក៏ងាកមុខចេញរួចដកដង្ហើមធំមុននិងនិយាយឡើង។
"ខ្ញុំច្បាស់ជាស្ទះទ្រូងងាប់មិនខានទេលោកម្ចាស់!!"អ្នកម៉ាក់សម្រួលអារម្មណ៍ដកដង្ហើមធំចុះឡើងពីរ-បីដងមុននិងលើកដៃមករឹតទ្រូង ហើយក៏លួចគិតក្នុងចិត្តដែរថាតើកូនប្រុសច្បងខ្លួននៅជាមួយគេ24ទល់24ម៉ោងបានយ៉ាងម៉េច បើអ្នកស្រីខ្លួនឯងផ្ទាល់នៅជាមួយគេមិនទាន់ដល់២ម៉ោងផងចង់ខ្យល់គរទៅហើយនោះ?
"អ្នកម៉ាក់កើតអី?"
"គ្មានអីទេ ចេញឡានទៅ!"អ្នកម៉ាក់ក្រវីដៃដាក់ខ្ញុំ រួចក៏បញ្ជារអោយអ្នកបើកឡានចេញឡានទាំងទឹកមុខដូចជាហត់នឿយជាមួយខ្ញុំម៉េចមិនដឹងទេ។
អឺហើយខ្ញុំនិយាយខុសត្រង់ណាទៅក្រែងគាត់ប្រាប់ឱ្យមើលគាត់មិនអញ្ចឹងហេស៎ ចុះខ្ញុំមើលហើយតើមានធ្វើខុសបញ្ជាឯណាចាំបាច់ធ្វើមុខហត់នឿយមើលតែកំពុងដេញចាប់ក្ដាមដាក់ចង្អេរទៅកើត។
ឆឹសសស///
YOU ARE READING
គូដណ្ដឹងម៉ាហ្វៀ🔞💗
General Fictionដោយសារឧបទ្ទវហេតុលើកនោះទើបលោកតារបស់គេបានដឹងថាកម្លោះតូចម្នាក់នេះមានសមត្ថភាពពពោះបានទើបសម្រេចចិត្តចាប់ពួកគេអោយមកភ្ជាប់ពាក្យជាមួយគ្នាហើយសាច់រឿងស្នេហារវាងគេទាំងពីរក៏ចាប់ផ្ដើមឡើង។ អុីបូ ដូរិកសេនឌ្រ័រ x ស៊ាវចាន់ អេលីហ្វា អ្នកនិពន្ធ:លីនហ្គុកគី❤️