គ្រោះថ្នាក់!!

632 22 0
                                    

ភាគទី០៦
 

បន្ទាប់ពីរយើងទាំងពីរប៊ិសតែមានអ្វីជាមួយគ្នាហើយនោះ ខ្ញុំក៏មើលមុខគេលែងចំមានអារម្មណ៍ថាខ្មាស ខ្ញុំគួរតែរុញទេចេញឬមិនចឹងក៏ស្រែក ប៉ុន្តែខ្ញុំបែរជាដេកស្ងៀមៗទៅវិញ។
គិតហើយក៏ខ្មាសស//

"មិនដេកទេហេស៎?"អុីបូចាប់ផ្ដើមនិយាយឡើងបន្ទាប់ពីស្ងាត់អស់ជាងកន្លះម៉ោង។

ខណៈនេះរាងក្រាស់និងនាយតូចគឺនៅក្នុងបន្ទប់តែមួយហើយក៏នៅលើពូកតែមួយដែរ។

នាយមិនយល់ទេគ្រាន់តែថើបនិងស្ទាបអង្អែលបន្តិចសោះហេតុអីចាំបាច់គេចមុខនាយដល់ថ្នាក់នេះ? ចេះធ្វើដូចមិនធ្លាប់ទៅកើត?

"ន..នៅទេ!!"
"នែ៎..គេចមុខធ្វើអី? គ្រាន់តែរឿងប៉ុណ្ណឹងកុំធ្វើដូចមិនធ្លាប់ទៅមើល?"អុីបូអត់មិនបាននិងសួរចំៗបើមើលតាមមុខមាត់ស្រស់ស្អាតរូបរាងក៏ល្អហើយជាកូនអ្នកមានបែបនេះវាគួរណាតែសាកល្បងរួចហើយអារឿងអីនេះនោះ។

"គឺ..មិនធ្លាប់និងហើយ!!"ខ្ញុំឆ្លើយយ៉ាងលឿនស្លេវតបទៅវិញទោះជាស្ដាប់លឺហើយខឹងបន្តិចក៏ដោយ។

"ហីយ៉ា..ឯងចង់ថាខ្ញុំជាប្រុសដំបូងដែលធ្វើបែបនេះដាក់ឯងមែនទេ?"អុីបូនិយាយឡើងទាំងភ្នែកបើកធំៗសម្លឹងមុខនាយតូចរងចាំចម្លើយហាក់ដូចជារំភើបណាស់អញ្ចឹង។

"គឺ..ប្រហែលនិង!"ខ្ញុំនិយាយទាំងអៀនមនុស្សឆ្កួតស្អីមកសួរបែបនេះនោះ? ទោះខ្ញុំជាប្រុសតែខ្ញុំក៏អៀនដែរវើយយ។

"មិននឹកស្មានថាគូដណ្ដឹងខ្ញុំនៅបរិសុទ្ធសោះតែវាល្អហើយខ្ញុំនិងបានធ្វើជាមនុស្សទី១របស់ឯង!!"

"ឆ្កួត!!"ខ្ញុំងាកមកជេរគេទាំងខ្មាសជំនួសនិយាយស្អីក៏មិនដឹងដែរធ្វើអោយគេអៀនអោយរហូត។

ជុប!!!
"រាត្រីសួរស្តី"អុីបូស្ទុះចូលមកថើបថ្ងាសនាយតូចលឺសូរតែជុបនិងនិងប្រាសខ្លួនគេងបាត់ទុកអោយគូដណ្ដឹងនៅអង្គុយមុខក្រហមតែឯង។

ថ្ងៃថ្មីចូលមកដល់៚

ព្រះអាទិត្យរ:ឡើងជះពន្លឺចាំងចូលមកដល់ក្នុងបន្ទប់ដែលខណ:នេះមានតែកម្លោះតូចម្នាក់គត់ដែលនៅគេងលក់យ៉ាងស្កប់ស្កល់នៅលើពូក។

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now