ងូតទឹក៚

390 9 0
                                    

ភាគទី១៩
                                             

បន្ទាប់ពីរចាត់ការជាមួយនិងភ្លើងរួចរាល់លោកគូរដណ្ដឹងក៏ដកដង្ហើមធំមុននឹងឡើងទៅបន្ទប់បាត់ដោយមិននិយាយមិនស្ដីអីមួយម៉ាត់ឡើយ។
"តិចគេខឹងទៅ?"ខ្ញុំបានត្រឹមតែសួរខ្លួនឯងតិចៗមុននឹងលើកដៃឡើងខាំក្រចកធ្វើភ្នែកស្លេស្លឺ។
មិនខឹងទើបចម្លែកវិះឆេះផ្ទះគេទៅហើយ//
តែខ្ញុំអត់មានចេតនាទេ ហឹហឹ//π~π//
           "មានរឿងអីនឹង?"អ្នកម៉ាក់ក្មេកដើរចុះមកពីខាងលើព្រមជាមួយទឹកមុខជូរៗដូចដុះមិនចេញថែមទាំងធ្វើច្រមុះហិតក្លិនទៀត។
មិនបាច់ហិតទេម៉ែក្មេកគឺត្រីខ្លោចបាទ//
           "ធំក្លិនដូចស្អីខ្លោច? អឺ!!!!!!!!! រំបល់យ៎"អ្នកម៉ាក់ក្មេកសួរខ្លួនឯងឆ្លើយខ្លួនមុននិងស្រែកមួយវាស៎ឡើងមក។
           "កូនប្រសារ លឺចៀនត្រីហើយមែនទេ?"
          "បាទ ចៀនហើយ!"
          "ចុះឯណាត្រី?"គាត់សួរតែខ្ញុំអត់តបបានត្រឹមតែដើរតាំងៗទៅផ្ទះបាយយកត្រីដែរខ្លោចមើលតែដុំធ្យូងដាក់ចានមកឱ្យគាត់មើល។
           "ពុទ្ធោ!!!"ឃើញទេគ្រាន់តែមើលក៏ស្រែករកពុទ្ធោបាត់ទៅហើយចុះទម្រាំតែឱ្យញាំទៀត? មិនក្អួតបែកប្រមាត់ទេហេស៎??
ហុហុ ស្នាដៃដំបូងរបស់ខ្ញុំ//(;´༎ຶٹ༎ຶ')
             "ម៉ាក់ក្មេក ខ្ញុំសូមទោសធ្វើឱ្យផ្ទះបាយម៉ាក់រញ៉េរញ៉ៃហើយ!!"ខ្ញុំចាប់ផ្តើមចូលតួកំសត់រលីងរលោងទឹកភ្នែកហើយភ្លាមៗអ្នកម៉ាក់ក្មេកក៏យល់ចិត្តគាត់ដើរមកជិតចាប់ដៃខ្ញុំទាំងសងខាងរួចនិយាយ។
            "មិនអីទេៗ...កូនប្រសារលើកដំបូងអ្នកណាៗក៏បែបនេះដែរកុំបន្ទោសខ្លួនឯងអីណា៎!"ម៉ាក់ក្មេកលើកទឹកចិត្តរួចក៏ទាញខ្ញុំទៅអោប អូហ៍នែប្រាប់តាមត្រង់តាមពិតខ្ញុំអត់មានដឹងខ្លួនខុសអីបន្តិចទេដែលបំផ្លាញផ្ទះបាយម៉ាក់ក្មេកនោះតាមពិតទៅវាគួរតែត្រូវច្រើនជាងចុះអ្នកណាគេនិយាយហើយមិនគោរពសម្ដីថានិងបង្រៀនខ្ញុំតែមកដល់ក៏ឡើងទៅបន្ទប់បាត់ នេះខ្ញុំមិនដុតផ្ទះចាត់ទុកថាបុណ្យហើយ។
គំនិតអាក្រក់//-_-//
              "ហើយចុះអ៊ីបូមកហើយនៅ?"អ្នកម៉ាក់ក្មេកសួរបន្ទាប់ពីលួងលោមខ្ញុំរួចហើយខ្ញុំក៏ជូតទឹកភ្នែក(ទាំងអត់មានស្រក់)ចេញពីថ្ពាល់រួចក៏តបនិងគាត់។
            "មកហើយគាត់ជាអ្នកពន្លត់ភ្លើងទៀតផងឥលូវឡើងទៅបន្ទប់បាត់ហើយ!"
           "ស្លាប់ហើយ៎! ប្រញាប់ទៅយកចិត្តបងឱ្យឆាប់ឡើងទៅលឺបង្ករបញ្ហាឱ្យគេឈឺក្បាលបែបនេះគេច្បាស់ជាតប់ប្រម៉ល់ណាស់ហើយណាមួយរឿងការងារផង ទៅៗយកកាហ្វេទៅឱ្យគេហើយគួកច្របាច់ម៉ាស្សារឱ្យគេផង!"អនាគតម៉ែក្មេកចេញបញ្ជារហើយក៏មិនគិតនិងចាំឱ្យខ្ញុំហាមាត់តបយល់ព្រមដែរគែរុញខ្ញុំទៅរកជណ្ដើរស្ទើរតែផ្កាប់មុខតែម្ដង។
អឺដឹងហើយណាថាអាចរិតផ្ដាច់ការមិនចេះស្ដាប់អ្នកណាយកតែចិត្តខ្លួនឯងរបស់អ៊ីបូកាត់រកអ្នកណា//
Room
មកដល់ក្នុងបន្ទប់ក៏ឃើញថាគេអត់នៅនោះទេប្រហែលជាកំពុងងូតទឹកហើយព្រោះលឺសម្លេងទឹកហូរ។
ហុឺ...ខ្លួនប្រលូកប្រលាក់ថ្នាក់នេះហើយបើមិនងូតទឹកទៀតទើបវាចម្លែក//
           "បងសម្លាញ់!!"ខ្ញុំស្រែកជំទាលមួយអស់សម្លេងមុននិងដាក់ពែងកាហ្វេរចុះលើតុរួចដើរទៅមុខបន្ទប់ទឹកភ្លាមៗស្រាប់តែទ្វារបើករួចក៏មានដៃមួយគូរលូកមកទាញដៃខ្ញុំកន្រ្តាក់ចូលទៅរក។
"អាយ!!"
          "ម៉េចក៏ទើបតែមក?"សម្លេងរបស់គេបន្លឺឡើងស្អកៗក្បែរត្រចៀកខ្ញុំរាងកាយគេននោលគោកទទឹកជោគកៀកកើយនិងខ្ញុំយ៉ាងស្និតស្នាលរហូតដល់ធ្វើអោយមុខរបស់ខ្ញុំចាប់ផ្ដើមក្ដៅភាយៗឡើងមក។
          "បង...បងគឺ...គឺលែងអូនសិនទៅ!"ខ្ញុំព្យាយាមរុញទ្រូងគេចេញប៉ុន្តែមិនបានផលគេកាន់តែអោបខ្ញុំណែនលើសដើម។

គូដណ្ដឹងម៉ាហ្វៀ🔞💗Where stories live. Discover now