រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគ៤ :
សូមអានដោយក្ដីរីករាយ
កម្លោះក្រមុំទាំងពីរក៏ព្រមជិះកង់មកជាមួយគ្នា ពេលកំពុងធ្វើដំណើរតាមផ្លូវពួកគេគឺមិនបានធ្វើការសន្ទនាគ្នានោះទេ ព្រោះដូចដែលដឹងស្រាប់ហើយ ថាពួកគេគឺមិនត្រូវគ្នានិងណា ហើយនេះក៏ជាលើកទីមួយដែរ ដែលពួកគេមកជិះកង់ជាមួយគ្នា ហើយមិនរករឿងគ្នាបែបនេះ វាក៏ព្រោះតែ ជុងយ៉ុន នាងមានអារម្មណ៍ថាខុសជាមួយអ្នកម្លោះតែប៉ុណ្ណោះ ដែលទៅប្រាប់ប៉ារបស់គេថាគេគឺជាខ្ទើយ គឺនាងគ្រាន់តែចង់ធ្វើបាបគេ សងសឹកគេ ដែលគេទៅប្រាប់ៗពួកប្រុសៗនៅក្នុងសាលាថានាងគឺជាពួក Bisexuals ជាប្រភេទមនុស្សស្រីដែលស្រឡាញ់ស្រីដូចគ្នា ទាំងដែលវាមិនមែនជាការពិតអីបន្តិចសោះ ទោះជាការតែងខ្លួនរបស់នាងមើលទៅមិនដូចជាមនុស្សស្រីទូទៅ តែបេះដូងនាងជាស្រី100% ហេតុនេះហើយទើបនាងទៅប្រាប់ប៉ាគេបែបនោះ ដើម្បីឲ្យវារួចគ្នានិងណា តែមិននឹកស្មានថាប៉ារបស់គេខឹងគេដល់ថ្នាក់ដកហូតយកឡានរបស់គេនោះទេ។
" និយាយអញ្ចឹង ថ្ងៃរសៀលនេះ យើងមិនមានម៉ោងរៀនទេត្រូវទេ ?" ជិះកង់សុខៗជីមីនក៏សួរជ្រែកភាពស្ងប់ស្អាត់។
" អ្ហឹម "ចម្លើយបែខ្លីៗ បង្ហើចេញពីមាត់ក្រមុំតូច នាងឆ្លើយបែបខ្ចិលៗ ឆ្លើយបែបមិនចង់ឆ្លើយ មិនមែននាងធ្វើឫកពាជាស្រីស្អាតទេ តែនាងកំពុងមិនស្រួលក្នុងចិត្ត ដោយសារជីមីនក៏ជាប្រុសស្អាតម្នាក់នៅក្នុងសាលាដែរ ហើយពេលនេះគឺមានសិស្សស្រីៗកំពុងសម្លឹងមកពួកគេដោយក្រសែភ្នែកមិនល្អ នាងមិនចង់ក្លាយជាចំណីមាត់របស់អ្នកណាក៏មិនចង់ត្រូវគេនិយាយនិន្ទាអាក្រក់ដែរ ហេតុនេះហើយទើបនាងសុខចិត្តអង្គុយស្ងៀមៗ មិនមាត់មិនករមិននិយាយស្ដីអ្វីទាំងអស់ បើអ្នកកម្លោះសួក៏ឆ្លើយមួយម៉ាត់ឲ្យវាចប់រឿងទៅ តែបើគេគ្មានអ្វីត្រូវសួរក៏មិនមែនជាបញ្ហារបស់នាង។
ងឺត!!!
" នេះនាងស្អប់ខ្ញុំដល់ថ្នាក់មិនចង់ឆ្លើយនិងខ្ញុំឬ? " អ្នកកម្លោះចាប់ហ្វ្រាំងកង់មួយទំហឹង ធ្វើឲ្យអ្នកដែលអង្គុយនៅខាងក្រោយ ត្រូវដួលមកបុកផែនខ្នងគេមួយទំហឹងដូចគ្នា។
DU LIEST GERADE
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...