រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគ៤៩
សូមអានដោយក្ដីរីករាយ
កម្មវិធីជប់លៀង នៅតែបន្តដំណើការទៅដោយភាពសប្បាយរីករាយ ភ្ញៀវៗដែលមកចូលរួម នាំគ្នាឡើងរាំជាគូៗ ប្លែកអីតែក្រមុំតូចរបស់យើង នៅអង្គុយស្រគត់ស្រគំ ម្នាក់ឯងនៅតុអាហារ ។
" មិនឡើងរាំទេហ្អេស? " ដោយឃើញស្រីបណ្ដូលចិត្ត មានទឹកមុខមិនស្រស់បស់ ទើបអ្នកកម្លោះដើរមកអង្គុយជិត្ត ហើយសួរនាំដោយការព្រួយបារម្ភ។
" អត់ទេ ខ្ញុំមិនចេះរាំ "
" នាងនៅគិតរឿង មីនយ៉ុងមែនទេ? " ប្រាប់ថាមិនចេះរាំគិតថាគេជឿមែនទេ? គេស្គាល់នាងរ៊តាំងពីតូច ហេតុអីគេមិនដឹងថានាងចូលចិត្តរាំ បើតាមសង្កេតមើលទឹកមុខ នាងគួរតែនៅខ្វល់ខ្វាយពីរឿង មីនយ៉ុងច្រើនជាង។
" ក៏តិចតួចដែរ "
" បើនៅខ្វល់ពីរឿងនោះ នាងអាចសប្បាយចិត្តបាន " គេសសៀទៅក្ដោបដៃនាងតិចៗ ។
" សប្បាយចិត្តមិនកើតទេ ព្រោះខ្ញុំជិតរៀបការជាមួយលោកហើយ តែលោកនៅតែលួចលាក់មានស្រីផ្សេង "
" កុំនិយាយដល់អ្នកផ្សេងបានទេ ជុយ៉ុន... នាងឃើញកែវភ្នែកខ្ញុំទេ ថាវាកំពុងឆ្លុះបញ្ចាំងរូបភាពរបស់អ្នកណា វាមានន័យថាយ៉ាងម៉េច មានន័យថាកែវភ្នែកមួយគូរនេះ វាសម្លឹងឃើញតែរូបនាងយូរហើយ ដឹងខ្លួនខ្លះឬអត់ ? " អ្នកកម្លោះនិយាយចេញមកត្រង់ៗ ជីមីនពោពាក្យទាំងអស់នោះ យ៉ាងប្រងើយ រហូតធ្វើឲ្យអ្នកស្ដាប់ដល់ថ្នាក់ទទួលមិនចង់ទាន់ រួចនាងក៏សួរបកដោយសំឡេង និងខ្សែភ្នែកទន់ភ្លន់ ÷
" ចាប់តាំងពេលណាដែលលោកមានអារម្មណ៍បែបនោះ? " ជុយ៉ុន និយាយរដាក់រដុប ដោយច្របូកច្របល់នឹងមិងមាំងក្នុងចិត្ត។
" អឺម...មិនដឹងទេ ដឹងត្រឹមថាខ្ញុំចូលចិត្តនាង ចូលចិត្តឃើញនាងធ្វើមុខង៉ក់ង ធ្វើមុខក្រញូវ ទើបខ្ញុំចូលចិត្តញ៉ោះឲ្យនាងខឹងជារឿយៗ ហើយចូលចិត្តបំផុត គឺស្នាមញញឹម នឹងសំឡេងសើចរបស់នាង ចម្លែកណាស់ ត្រឹមតែរយៈដ៏ខ្លីធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អជាច្រើនជាមួយនាង ទាំងដែលការពីមុនខ្ញុំស្អប់នាងសឹងស្លាប់ " អ្នកកម្លោះ និយាយជាហូរហែ ព្រមទាំងសើចដោយការសប្បាយចិត្ត នឹងខ្សែភ្នែក ដែលហាក់ដូចជាកំពុងលិចលង់ក្នុងអន្លង់អ្វីមួយ ។
ВЫ ЧИТАЕТЕ
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Боевикអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...