រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគបញ្ចប់
សូមអានដោយក្ដីរីករាយ
៤ខែកន្លងផុតទៅ...
ដំណឹងនៃពិធីរៀបអាពាហ៍ពិពាហ៍ របស់ជីមីន និងជុងយ៉ុន បានផ្សព្វផ្សាយចេញ នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តរួមជំនាន់ ព្រោះមិននឹកស្មានថាពួកគេទាំងពីរ អាចឈានដល់ដំណាក់កាលមួយនេះ ។
ពិធីរៀបការរៀបចំនៅសណ្ឋាគារដ៏ប្រណិត កូនកម្លោះកូនក្រមុំ ស្លៀកឈុតរៀបការ យ៉ាងស្រស់ស្អាត បរិយាយកាសនៅជុំវិញនោះ ពោពេញទៅដោយស្នាមញញឹម នឹងសំណើចក្អាកក្អាយ កូនកម្លោះ កូនក្រមុំបានទទួលការជូនពរ ពីសមាជិកគ្រួសារទាំងពីរ នឹងមិត្តភក្តិជិតស្និទ្ធផងដែរ។
នៅក្នុងពិធី ជីមីន ដឹកដៃកូនក្រមុំក្នុងឈុតពណ៍ស ដើរចូលក្នុងបន្ទប់កម្មវិធី ដែលនៅសងខាងផ្លូវ លម្អដោយផ្កាចម្រុះពណ៌ ចោលក្លិនក្រអូបសាយភាយ វាជាការរៀបចំឡើងតាមការតាំងចិត្តរបស់កូនកម្លោះ។ បន្ទាប់ពីឡើងលើវេទិកាអរគុណភ្ញៀវដែលមកចូលរួមហើយ ជីមីនក៏ដឹកដៃកូនក្រមុំទៅរាក់ទាក់មិត្តជិតស្និទ្ធផ្សេងទៀត ដែលកូនក្រមុំមិនធ្លាប់ស្គាល់ ហើយក៏ទទួលបានការនិយាយញ៉ោះពីបណ្ដាមិត្តសម្លាញ់។ ក្រោយពេលឃើញថ្ពាល់កូនក្រមុំចាប់ផ្តើមក្រហមព្រឿងៗ ក៏រឹតតែចំអន់បន្ថែម ដោយឲ្យជីមីន ថើបថ្ពាល់កូនក្រមដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ គ្រាន់តែឮបែបនោះ ថ្ពាល់របស់
ជុងយ៉ុន ក៏ក្លាយជាក្រហមងាំងតែម្ដង ទាក់ទាញសំឡេងសើចពេញចិត្តពីមិត្តគ្រប់គ្នា។" ចូលរួមអបអរឯងផងណាសម្លាញ់ " អាយរីន សម្ដែងភាពរីករាយដោយស្នាមញញឹមបរិសុទ្ធ រហូតធ្វើឲ្យជុងយ៉ុន ញញឹមតបរួចងាកទៅនិយាយអរគុណមិត្តដែលឈរនៅក្បែរនោះដោយចិត្តស្មោះ។
" អរគុណឯងហើយណា ដែលមកចូលរួមមង្គលការរបស់យើង "
" ជីមីន លោកត្រូវមើលថែមិត្តរបស់ខ្ញុំឲ្យល្អដឹងទេ "
" បាទទាន " ជីមីន ញញឹមព្រមទាំងងក់ក្បាលតិចៗជាសញ្ញាទទួលសន្យា ថាគេនឹងមើលថែថ្នាក់ថ្នមស្រីតូចម្នាក់នេះ ឲ្យបានល្អជាទីបំផុត។
YOU ARE READING
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...