ភាគ៩
សូមអានដោយក្ដីរីករាយខ្ញុំហុចដៃឆ្វេងឲ្យគេពាក់ខ្សែដៃឲ្យ រួចឱនខិតទៅរកគេបន្តិច ដើម្បីឲ្យគេងាយស្រួលក្នុងការពាក់ខ្សែករឲ្យខ្ញុំ។
" ខ្លួននាងក្រអូបណាស់ "
ឮបែបនេះ ខ្ញុំក៏បែរមុខទៅរកគេភ្លាមមិនបង្អង់យូរ អា៎!ខ្ញុំបែលឿនពេកមិនប្រយ័ត្ន ធ្វើឲ្យច្រមុះរបស់យើងទាំងពីប៉ះគ្នាហើយ ខ្ញុំក៏ប្រញាប់ងាកមុខចេញវិញ ខ្លាចកើតហេតុហួសវិស័យ TT។" ឆាប់ពាក់ឲ្យលឿនទៅ កុំរវល់តែនិយាយផ្ដេសផ្ដាស "
" រួចហើយ " ខ្ញុំក៏ក្រោកចេញពីខ្លួនរបស់គេ ហើយឈរញញឹមយកដៃអង្អែលខ្សែរកនោះថ្នមៗ បែបថាវាជាការដូដំបូងដែលគេឲ្យមកខ្ញុំ ព្រោះតាំងតែពីក្មេងរហូតមកដល់ពេលនេះ ពួកយើងមានតែការឈ្លោះ ហើយឈ្លោះគ្នាប៉ុណ្ណោះ ស្ករគ្រាប់មួយគ្រាប់ក៏មិនដែលឲ្យគ្នាដែរ ប្រពៃដល់ហើយមិត្តភាពពួកខ្ញុំនេះ༎ຶ‿༎ຶ។
" អរគុណ " ហើយនេះក៏ជាពាក្យដំបូងដែលខ្ញុំ ហើបមាត់និយាយទៅកាន់គេដូចគ្នា។
" ប្ដូរពីអរគុណមកជាថើបវិញបានទេ ? "
" នែលោក! បើដល់ថ្នាក់នោះ យកខ្សែករខ្សែរដៃរបស់លោកទៅវិញទៅ " ខ្ញុំច្រត់ចង្កេះ ជេរគេញ៉ែតៗ វាស្អីណាស់ណាទៅគ្រាន់តែរបស់ប៉ុណ្ណឹង ចង់ឲ្យខ្ញុំថើបគេនោះ គ្មានផ្លូវទេ ។
" ខ្ញុំនិយាយលេងទេ ធ្វើដូចខ្ញុំចង់ឲ្យនាងថើបខ្ញុំមែនអញ្ចឹង រាល់ថ្ងៃនាងដែលដុះធ្មេញឬក៏អត់ក៏មិនដឹង ។
" និយាយបែបនេះតិចចាប់បឺតមាត់ "
" នាងហ៊ានទេ ? "
" នែ៎!កុំមកបញ្ជួស " ខ្ញុំយកដៃទាំងពីរទៅច្រត់និងដៃរទេះរបស់គេ ហើយនិយាយជាមួយគេស្រាលៗ អ៊ែនខ្លួនខិតទៅរកបប៊ូមាត់គេ ខិតទាល់តែទទួលខ្យល់ដង្ហើមពីគេភាយ ចំណែកគេក៏មើលមកខ្ញុំមិនដាក់ភ្នែក ។
" ខ្ញុំអាចសម្លាប់លោកពេលនេះក៏បានដែរ ត្រឹមរឿងបឺតមាត់គ្មានបញ្ហាទេ "" អញ្ចឹងឬ? "អាវវវវ នេះគេលូកដៃមកទាញចង្កេះខ្ញុំ ដួលទៅលើខ្លួនរបស់គេ មាត់ក៏លួចញញឹមតិចៗ បេះដូងខ្ញុំពេលនេះលោតលែងត្រូវចង្វាក់ហើយ នេះគេប្រុងធ្វើអីនិង អម្បាញ់មិញខ្ញុំគ្រាន់តែនិយាយចង់ឈ្នះគេទេណា មិនបានចង់ឲ្យគេធ្វើមែនទែននោះទេ។
YOU ARE READING
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...