រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគ៤៧
សូមអានដោយក្ដីរីករាយ
@ទីក្រុងម៉ាដ្រីត-ប្រទេអេស្ប៉ាញ
ទីបំផុតពួកយើងទាំងពីរក៏មកដល់ប្រទេសអេស្ប៉ាញហើយ យូហ៊ូ...រំភើបមែនទែន ទីនេះពិតជាស្អាតខ្លាំងណាស់។ ក្រោយពេលមកដល់ព្រលានយន្តហោះមិនប៉ុន្មាននាទីផង ក៏មានឡានទំនើប២គ្រឿង ដែលមិត្តរបស់លោកអ៊ុំបញ្ជូនមកឲ្យទទួលពួកយើងទាំងពីរ ដើម្បីនាំនៅសណ្ឋាគារដែលគាតៀបានរៀបចំរួចជាស្រេច ក្នុងការស្វាគមន៍ពួកយើង ឲ្យសមនឹងកិត្តិយស ព្រោះពួកយើងគឺជាភ្ញៀវ VIP ក្នុងកម្មវិធីនេះ។
@សណ្ឋាគារផ្កាយប្រាំ
ប្រើពេលជាងកន្លះម៉ោង ទើបឡាន២គ្រឿងនោះ នាំពួកយើងមកដល់សណ្ឋាគារដ៏ប្រណិតមួយនៅចំកណ្តាលទីក្រុងម៉ាដ្រីតតែម្ដង ហើយក៏មានអ្នកនាំផ្លូវដ៏សង្ហាម្នាក់នាំពួកយើងទៅរកបន្ទប់ នៅជាន់ទៅ២៥ ដែលវាប្រើពេលយូរគួរសមដែរ ទម្រាំឡើងមកដល់។
" នេះជាបន្ទប់របស់អ្នកទាំងពីរ សុំអញ្ជើញសម្រាកតាមសប្បាយចុះ បើមានការអីចាំបាច់អាចហៅពួកយើងបាន២៤ម៉ោង " អ្នកនាំផ្លូវនិយាយ។
" ឈប់សិន! នេះពួកខ្ញុំត្រូវគេបន្ទប់តែមួយជាមួយគ្នាហ្អេស? " ខ្ញុំសួរឡើង ខណៈពេលអ្នកផ្លូវដ៏សង្ហាម្នាក់នោះ បម្រុងនឹងដើរចេញទៅវិញ ។
" បាទ! "
" ហ្អេ...ម៉េចអញ្ចឹង? " ខ្ញុំនៅតែសួរដេញដោលចង់ដឹង ធ្វើបែបនេះម៉េចនឹងកើតទៅ ហេតុអីឲ្យគេក្នុងបន្ទប់ជាមួយអាម្សៀ Chhimmyនោះ ខ្ញុំមិនព្រមទេ ។
" អឺ...គឺថាអ្នកទាំងពីរគឺជាគូរស្នេហ៍នឹងគ្នានោះអី "
" តែថា..." ខ្ញុំរៀបនឹងបដិសេធហើយ តែអាម្សៀ Chhimmy ក៏និយាយកាត់÷
" អ៎!អរគុណច្រើនហើយ អញ្ជើញលោកទៅវិញចុះ "
" បាទ!អញ្ចឹងខ្ញុំសុំទៅសិនហើយ " អ្នកនាំផ្លូវក៏ត្រឡប់ទៅវិញ ចំណែកខ្ញុំក៏ងាកមកស្រែកឡូឡាដាក់អាម្សៀ Chhimmy ភ្លាម ស្របពេលគេកំពុងបើកទ្វា
អ៊ែតតតត-
" នែ៎! ហេតុអីលោកមិនឲ្យគេបើកបន្ទប់មួយទៀត ? "
VOCÊ ESTÁ LENDO
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Açãoអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...