រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

180 6 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៤២

សូមអានដោយក្ដីរីករាយ

ខ្ញុំឱនមុខចុះ សម្រក់ទឹកភ្នែក អន់ចិត្តនឹងទង្វើរបស់ អាម្សៀខ្លាំងណាស់ មិននឹកស្មានថាគេហ៊ានធ្វើបែបនេះដាក់ខ្ញុំសោះ ម៉េចក៏គេប្រងើយកណ្តើយនឹងខ្ញុំ ហើយនៅហ៊ានស្រែកដាក់ខ្ញុំទៀត? សួរថាកើតអីក៏មិនព្រមប្រាប់ សុខៗក៏មកខឹងគ្នាដោយគ្មានហេតុផងអញ្ចឹងទៅ នេះខ្ញុំត្រូវមករៀបការនឹងមនុស្សបែបនេះហ្អេស?

" ជុងយ៉ុន ជុងយ៉ុន នេះឯងកើតអី ម៉េចក៏យំបែបនេះ? " នៅខណៈពេលដែលខ្ញុំ កំពុងឱនមុខយំនោះ ស្រាប់តែមាននរណាម្នាក់មកកេះហៅខ្ញុំ ខ្ញុំក៏ងើយមុខឡើងហើយក៏ឃើញ ÷

" អាយរីន! " គឺអាយរីន មិត្តសម្លាញ់របសខ្ញុំ ល្អណាស់ដែលនាងមកពេលនេះ ខ្ញុំកំពុងតែត្រូការកម្លាំងចិត្តស្រាប់ផង ។

" ហើយមានរឿងអីចំពោះឯង? ហេតុអីបានជាឯងយំ? "

" ហ្អឹកៗៗ...អាយរីន ឯងមកល្អហើយ ខ្ញុំមានរឿងច្រើនណាស់ចង់និយាយប្រាប់ឯង " ខ្ញុំស្ទុះទៅឱបអាយរីន ទាំងទឹកភ្នែកហូរហាម អត់ទេម៉េចក៏ខ្ញុំក្លាយជាមនុស្សទន់ខ្សោយបែបនេះ ? ព្រោះតែអាម្សៀ Chhimmy ម្នាក់គត់ គេធ្វើឲ្យអារម្មណ៍របស់ខ្ញុំច្របូកច្របល់អស់ ហើយក៏មកធ្វើជាប្រងើយដាក់ខ្ញុំ អត់ទេ ខ្ញុំមិនព្រមជាដាច់ខាត ។

" ឈប់សិន! ឯងសម្រួលអារម្មណ៍សិនទៅ ហើយនិយាយមួយៗថាមានរឿងអី "

" អឺ...អឺ...យើងទៅនិយាយនៅខាងក្រៅវិញទៅ តោះឆាប់ឡើង "

" អូខេ!អញ្ចឹងក៏បានដែរ តោះ! " ខ្ញុំនឹងអាយរីន ក៏កាន់ដៃគ្នាដើរចេញមកខាងក្រៅ សំណាងដែលម៉ោងក្រោយជាម៉ោងលីប ដូច្នេះពួកយើងមានពេលវេលា ច្រើនក្នុងការនិយាយគ្នា ។

" នោះ!យើងទៅអង្គុយទីនោះទៅ មិនសូវមានមនុស្សច្រើន "

" ហ្អឺុម...ក៏ល្អ តោះឆាប់ទៅ " ពួកយើងជ្រើសរើស កន្លែងអង្គុយនៅក្រោមដើមឈើធំមួយដែលនៅក្បែរតារាងបាល់ទាត់ វាជាកន្លែងប្រចាំរបស់របស់ពួកយើងស្រាប់ ទីនេះស្ងាត់ល្អ ត្រជាក់ស្រួល មិនសូវមានមនុស្សដើរកាត់ទេ មានតែក្រុមប្រុសៗប៉ុន្មាននាក់ ដែលមកលេងបាល់តែប៉ុណ្ណោះ ។

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Donde viven las historias. Descúbrelo ahora