ភាគ១៦
សូមអានដោយក្ដីរីករាយ
មួយសន្ទុះក្រោយមក ខ្ញុំនិងអ្នកម៉ាក់ក៏ចេញមកវិញ ម៉ាក់យល់ព្រមនិងសំណើររបស់ខ្ញុំហើយ គាត់ថាវាក៏ល្អដែរ ក្នុងផ្ទះនិងបានសមាជិកថ្មី គាត់និងបានកូនប្រុសថែមម្នាក់ទៀត ដោយមិនចាំបាច់កើតនាំតែហត់។
" អូហ៍...នោះអ្នកមីងចេញមកវិញហើយ " នាយ Chhimmy ក្រឡេកមកឃើញខ្ញុំហើយនិងម៉ាក់ ក៏កេះប្រាប់សុងហ៊ុនដែលអង្គុយក្បែរគេ ។មើទៅពួកគេទាំងពីរដូចជាស្និតស្នាលនិងគ្នាណាស់ ដូចជាមនុស្សដែលស្គាល់គ្នាតាំងពីជាតិមុនអញ្ចឹង អម្បាញ់មិញពេលនៅក្នុងឡានក៏និយាយគ្នាលេងសើចក្អាកក្អាយ សប្បាយសម្បើមណាស់ ហឺុៗៗ ខ្ញុំមិនសុខចិត្តទេ ខ្ញុំស្គាល់សុងហ៊ុនមុនណា ម៉េចក៏ទៅស្និតជាមួយអាតាឡប់នោះទៅវិញ ខ្ញុំច្រណែននននននន ។
" អាល្អិត មកតាមអ៊ុំមក អ៊ុំសុំនិយាយជាមួយបន្តិច "
" ខ្ញុំឬ ? " សុងហ៊ុនលើកដៃចង្អុលខ្លួនឯង ហើយដៀងភ្នែកមើលមកខ្ញុំ ។ខ្ញុំក៏មិចភ្នែកដាក់គេជាសញ្ញាប្រាប់ថាឲ្យទៅតាមអ្នកម៉ាក់ទៅ ។
" បាទ " អ្នកម៉ាក់និងសុងហ៊ុនក៏ចេញទៅបាត់ នៅសល់តែខ្ញុំនិងនាយ Chhimmy អ្នកដ៏ទៃទៀតក៏រវល់និងរឿងលក់ដូរ ។
" ហើយលោកពេលណាទើបត្រឡប់ទៅផ្ទះវិញ ចង់នៅហូបបាយផ្ទះខ្គុំឬ? "
" យឹះ...!អស់ប្រយោជន៍ភ្លាម ក៏ដេញក្បាលភ្លេតណ៎ " គ្រាន់តែសួរលេងសោះ ចាំបាច់ធ្វើមុខក្រញូវធ្វើអីនៀក ខ្ញុំប្រាប់ឲ្យដឹងចុះ ណា ពេលនេះបើនាយ Chhimmy មានយុទ្ធសិល្ប៍នៅក្នុងខ្លួនវិញ ធានាថាគេនិងប្រើសិល្ប៍បញ្ជូនខ្ញុំទៅភពអង្គាមិនខាន ហ៊ែកៗ គួរឲ្យខ្លាច -.-។
" អ្នកណាថាខ្ញុំដេញ លោកគិតដោយខ្លួនឯង " ខ្ញុំលើកដៃឱបទ្រូងធ្វើ ហីៗដាល់គេ ជួយមិនបានទេ អ្នកណាប្រើឲ្យគេគិតដោយខ្លួនឯងធ្វើអី ខ្ញុំមិនបានដេញគេផង ចង់ខឹងខ្ញុំដល់ស្លាប់ទៀតក៏ខ្ញុំមិន Care ដែរ ឆឹះ!។
ក្រូក ក្រូក...
អុ៎...សម្លេងពោះខ្ញុំកូទេតើ តាំងពីព្រឹកមកដល់ថ្មើនេះហើយ មិនទាន់បានអីចូលពោះមួយគ្រាប់ទេ អូយ៎!ចាប់ផ្ដើមឃ្លានហើយ ។
DU LIEST GERADE
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...