រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

239 5 0
                                    

ភាគ១១ +១២

ថ្ងៃថ្មី ☀️

ហឺុម...ស្រស់ស្រាយដល់ហើយ ខ្ញុំចូលចិត្តអាកាសធាតុនៅពេលព្រឹកខ្លាំងណាស់ មិនត្រជាក់ពេក មិនក្ដៅពេក ជាពិសេសណាគឺពន្លឺដែលរះនៅពេលព្រឹកព្រលឹមបែបនេះ គឺវាល្អណាស់សម្រាប់ស្បែក អ្ហា៎...ល្អមែនទែន។

" អាវវវ! ថ្ងៃនេះភ្ញាក់លឿនម្លេះកូន ?ម៉ោះមកញាំុអាហារពេលព្រឹកជាមួយគ្នាតែម្ដងទៅអញ្ចឹង "ខ្ញុំដើរចុះមកខាងក្រោម ដោយក្នុងឈុតហាត់ប្រាណ រួមជាមួយនិងកូនកន្សែងបង់ករមួយ ប្រាកដហើយថាថ្ងៃនេះខ្ញុំចេញទៅហាត់ប្រាណ អាកាសធាតុអំណោយផលបែបនេះ បើបណ្ដោយឲ្យវាកន្លងហួសស្ដាយស្លាប់ហើយ ។

" អត់ទេ ម៉ាក់និងប៉ា ពិសារមុនចុះ ខ្ញុំចង់ចេញទៅរត់ហាត់ប្រាណបន្តិច "

" ទៅម្នាក់ឯងឬ ? មិនបបួលជីមីនទៅជាមួយផង "

" ហួយ៎!ម៉ាក់ក៏ដឹងដែរថាជើងគេដើមិនទាន់បាន ចង់ឲ្យគេជិះរទេះរុញហាត់ប្រាណឬយ៉ាងម៉េច? "

" អ្ហ៎...ពិតមែនហើយ ម៉ាក់ភ្លេចទៅ " យ៉ាប់មែនម៉ាក់ រឿងអីផ្សេងចេះភ្លេចរហូត តែបើរឿងជេកូនវិញមិនដែលភ្លេចសោះ។

" នេះកូនគិតទៅហាត់ប្រាណយ៉ាងម៉េច បើដៃកូននៅឈឺនៅឡើយ "ប៉ាហាក់ដូចជាបារម្ភ មិនចង់ឲ្យខ្ញុំទៅ ព្រោះឃើញដៃខ្ញុំនៅឈឺ តែខ្ញុំថានេះគ្រាន់តែជាលេសប៉ុណ្ណោះ គាត់ចង់ឲ្យខ្ញុំនៅញាំុបាយជាមួយគាត់ច្រើនជាង ព្រោះធម្មតាព្រឹកឡើងខ្ញុំចេញទៅរៀន ព្រលប់បានចូលផ្ទះ មិនសូវមានពេលញាំុបាយជុំគ្នាជាមួយគ្រួសារទេ តែទោះជាបែបនោះក៏ដោយ ខ្ញុំក៏មិនដែលមានអារម្មណ៍ថារស់ខ្វះភាពកក់ក្តៅពីប៉ាម៉ាក់ដែរ ធ្វើយ៉ាងម៉េចបើខ្ញុំរវល់រៀន យើងតែងញាំុបាយជុំគ្នាពេលថ្ងៃចុងសប្ដាហ៍។

" មិនអីទេប៉ា ដៃខ្ញុំមិនឈឺទេ ម្យ៉ាងទៀត គឺខ្ញុំប្រើជើងរត់ មិនបានប្រើដៃរត់ទេ ដូច្នេះប៉ាមិនបាច់បារម្ភខ្លាចថាវាដរឡើយ "

" យីកូននេះ មើលវានិយាយចុះ វ៉ៃឲ្យបែកកំប៉េះគូទល្អទេនៀក "

" អត់ទេ អត់ទេ ទៅសិនហើយ " បើនៅបន្តមានតែភ្លើ អ្នកម៉ាក់ខ្ញុំនិងណា កាចនោះកាច និយាយលេងតិចតួចជាមួយប៉ាក៏បាន សង្ស័យចរឹកឆ្នាស់ឆ្នើមរបស់ខ្ញុំនេះ គឺកាត់ទៅរកម៉ាក់ហើយ ។

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Where stories live. Discover now