រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

183 6 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៣១

សូមអានដោយក្ដីរីករាយ

Jimin Special section 1

ហាសហានាងច្រម៉ក់នោះដើរគេចចេញទៅបាត់ហើយ ខ្ញុំឃើញមុខនាងឡើងក្រហមដូចម្ទេសទុំ ប្រហែលជាអៀនហើយមើលទៅ ញោះតិចតួចសោះធ្វើឯងអៀនអីណា, ជួយមិនបានទេ អ្នកណាប្រើឲ្យនាងធ្វើឲ្យខ្ញុំខឹងមុនធ្វើអី សុខៗមកនិយាយសរសើរពីអាម្សៀជុងហ្គុកនៅមុខខ្ញុំ ហើយនៅហៅអាមុខត្រីឆ្ដោនោះថាប្រុសស្អាតទៀត
(ចង់សម្ដៅដល់ម្ចាស់តូបលេងហ្គេម )។ រាល់ពេលដែលឃើញនាងទៅស្និតស្នាលជាមួយប្រុសផ្សេង និយាយសរសើរពីប្រុសផ្សេង ខ្ញុំបែរជាមានអារម្មណ៍មិនពេញចិត្ត ទាំងដែលនោះគឺជារឿងរបស់នាងសុទ្ធសាធ មិនបានពាក់ព័ន្ធនឹងខ្ញុំអីបន្តិច តែហេតុអីបានជាខ្ញុំត្រូវក្ដៅក្រហាយដែរ? ខ្ញុំមិនយល់ពីខ្លួនឯងសោះ ឬមួយក៏ខ្ញុំស្រឡាញ់នាងហើយ? មិនអាចទៅរួចទេដឹង ទោះជាពេលនេះនាងមើលទៅគួរឲ្យស្រឡាញ់ តែមិនប្រាកដថាខ្ញុំបាកចិត្តស្រឡាញ់នាងទេណ៎ វាអាចមកពីមួយរយៈនេះខ្ញុំនៅក្បែរនាងច្រើនពេកទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អជាមួយនាង ហឹុម...សង្ឃឹមថាបែបនឹងចុះ ដាច់ខាតខ្ញុំមិនអាចបាក់ចិត្តស្រឡាញ់នាងឡប់នោះបានទេ កាចដូចខ្លាអញ្ចឹង អ្នកណាយកធ្វើប្រពន្ធមុខជាស្លាប់មុនអាយុមិនខាន ស្រួលមិនស្រួលដាច់ខ្យល់ស្លាប់នៅថ្ងៃផ្សុំដំណេកផងក៏មិនដឹង ។

" នែ៎!លោកនៅឈរអណ្ដែតអណ្ដូងនៅទីនោះដល់ណាទៀត " អុ៎!សម្លេងស្រែកហៅពីចម្ងាយរបស់នាងបានដាស់ស្មារតីរបស់ខ្ញុំឲ្យត្រឡប់មកវិញ បន្ទាប់ពីឈរគិតម្នាក់ឯងយ៉ាងយូរ ហើយក៏រត់ទៅរកនាងដែលកំពុងឈរនៅមុខហាងការ៉េមមួយដែលមិនឆ្ងាយពីកន្លែងខ្ញុំឈរប៉ុន្មាន ។

" នាងចង់ញាំុការ៉េមឬ? " ខ្ញុំរត់មកដល់កន្លែងដែលនាងឈរហើយ រួចក៏ធ្វើជាសួរយកគួរ ទាំងដែលដឹងច្បាស់ក្នុងចិត្តហើយថានាងមកឈរទីនេះព្រោះចង់ញាំុការ៉េម ។

" អត់ទេ ខ្ញុំចង់ទិញខោអាវ "

" ហឿក, បើចង់ទិញខោអាវហេតុអីក៏មកឈរនៅមុខហាងការ៉េម? ឆ្កួតទេដឹងនាងនៀក "

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Donde viven las historias. Descúbrelo ahora