រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

215 5 0
                                    

រឿង ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ១៧+១៨

សូមអានដោយក្ដីរីករាយ

" នាងឆាប់ញាំុឲ្យលឿនទៅ និងអាលបានលេបថ្មាំ ក្រែងចុកពោះមិនអញ្ចឹង "

" ដឹងហើយៗ "ខ្ញុំកើតអីនេះ ម៉េចក៏ញ័រដៃម្ល៉េះ? មុខខ្ញុំក៏ក្ដៅទៀត នេះជាសត្រូវរបស់នាងណា នាងមិនត្រូវរំភើបនិងទង្វើរបស់គេទេ ។

" ថ្ងៃស្អែកនេះខ្ញុំទៅបណ្ណាគារ គិតចង់បបួលនាងទៅដែរបានជាគ្នា នាងថាយ៉ាងម៉េចដែរ? "

" បណ្ណាគារឬ? ក៏ល្អ ខ្ញុំចង់ទៅរកទិញសៀវភៅប្រលោមលោកខ្លះយកមកអាន "

" ខ្ញុំបបួលនាងទៅទិញសម្ភារៈសិក្សា មិនបានឲ្យនាងទៅទិញសៀវភៅស្នេហាយកមកអានទេ "

" ហ្អេ...ហើយលោកមកចេះស្អីដែរ ? " សិទ្ធិខ្ញុំ បេះដូងខ្ញុំ ចំណងចំណូលចិត្តខ្ញុំសោះ ក៏ចេះដឹងសម្បើមម្លេះ? ខ្ញុំទៅយកលុយគេមកទិញឬ? តិចវ៉ាយទម្លាក់ធ្លាក់ពីរទេះនិងឥឡូវ ។

" ខ្ញុំគ្រាន់តែបារម្ភខ្លាចនាងឆ្កួត "

" ន៎ែ!ឆ្កួតយ៉ាងម៉េច? អានរឿងប្រលោមលោកឆ្កួតត្រង់ណា? "

" គឺខ្ញុំឃើញនាង អានសៀវភៅអស់នោះហើយពេលខ្លះសើចម្នាក់ឯង ពេលខ្លះក៏យំម្នាក់ឯង ប៉ុណ្ណឹងហើយ មិនឆ្កួតទៀតឬ? " ពុទ្ធោ!នេះគេមកលួចតាមដានពេលខ្ញុំអាសៀវភៅឬ? ខ្ញុំមិនដែលដឹងសោះ អឺ...តែវាក៏ពិតដូចជាគេថាមែននិង ហើយវាមិនមែនមានតែខ្ញុំមួយទេដែលមានអាការៈបែបនោះ អ្នកអានរឿងប្រលោមលោកសុទ្ធតែអញ្ចឹងទៃងអស់ ពេលខ្លះអានហើយក៏ស្រម៉ៃថាខ្លួនឯងជាតួឯកស្រីនៅក្នុងរឿង ហាសហា គិតទៅៗឆ្កួតដូចជាគេថាមែន តែឲ្យធ្វើយ៉ាងម៉េច? បើវាជា Favourite របស់ខ្ញុំ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយឡើង រាល់ពេលដែលខ្ញុំស្រ្ទេស រាល់ពេលដែលខ្ញុំអផ្សុក គឺមានតែរឿងប្រលោមលោកនេះទេដែលជាមិត្ត មិនថាអញ្ចឹងហ្អេសអ្នកអាប្រលោមលោកគ្នាយើង ។

" វាជារឿងរបស់ខ្ញុំ ទោះខ្ញុំឆ្កួតក៏ជារឿងរបស់ខ្ញុំដែរ លោកកុំចេះ "

" អូខេ អូខេ ខ្ញុំមិនចេះដឹងក៏បានដែរ សម្រេចថាថ្ងៃស្អែកម៉ោង7ខ្ញុំមករកនាងនៅផ្ទះ ព្រោះត្រូវយកឡាននាងទៅ "

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Donde viven las historias. Descúbrelo ahora