រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគ៤៨
សូមអានដោយក្ដីរីករាយ
ថ្ងៃថ្មី🌞
បន្ទាប់ពីជូនខ្ញុំទៅដើរលេងអស់ចិត្តអស់ចង់ហើយ នាយ Chhimmy ក៏នាំខ្ញុំទៅហាងលក់សម្លៀកបំពាក់ ហើយក៏នាំទៅតុបតែងខ្លួនដើម្បី ទៅចូលរួមកម្មវិធីនៅល្ងាចនេះ ។
" រួចរាល់ហើយចា៎ " ខ្ញុំឈានជើងចេញពីបន្ទប់ ផ្លាស់សម្លៀកបំពាក់ ជាមួយនឹងរ៉ូបពណ៌សរ វាលខ្នង បញ្ចេញគល់ទ្រូងណែនក្បំ ផ្ទៃមុខ Make up ស្រាលៗបែបធម្មជាតិ ស្អាតគ្មានចន្លោះ លែងឲ្យអាម្សៀ Chhimmy ចំហរមាត់ធ្លុង សម្លឹងខ្ញុំតាំងពីក្បាលដល់ចុងជើង ។
" ថ្ងៃនេះនាងស្អាតណាស់ " គេញញឹមលិបភ្នែក ហើយពោលសរសើរខ្ញុំដោយសម្ដីផ្អែម ។
" លោកក៏សង្ហាដូចគ្នា " ថ្ងៃនេះគេស្លៀក ឆុតថាក់សីុដូពណ៍សរមួយឆុត មើលទៅសង្ហាប្លែក ខុសពីរាល់ដងឆ្ងាយណាស់ ។
" អ្នកទាំងពីរពិតជាសមគ្នាមែន " ម្ចាស់ហាងនិយាយ ។
" បាទ/ចាស៎ អរគុណ " យើងទាំងពីរពោលពាក្យអរគុណទៅកាន់ម្ចាស់ហាង ដោយស្នាមញញឹម ហើយជីមីនក៏លើកដៃឡើង ដើម្បីឲ្យខ្ញុំកៀក បន្ទាប់មកយើងទាំងពីរនាក់ ក៏បណ្តើរគ្នាចេញមកក្រៅ សម្ដៅទៅឡានពណ៌ខ្មៅសេរីទំនើប 3គ្រឿងដែលកំពុងចតចាំនៅខាងមុខហាង ។
" សុំអញ្ជើញបាទ! " អង្គរក្ស ស្លៀកឆុតខ្មៅពីនាក់ ដើរមកបើកទ្វារឡានឲ្យពួកយើង ហើយឡានក៏បើកចេញទៅ។
#ក្នុងពីធី
អូហូ...មនុស្សច្រើនផស់គេ ហើយអ្នកមកចូលរួម សុទ្ធតែអ្នកមានហាយសូ ស្លៀកពាក់កាលីបៗ ម្នាក់ៗពាក់ពេជ្រឡើងជ្រែកខ្លួន ហើយអ្វីដែលសំខាន់ គឺសុទ្ធតែស្រីស្អាត ដើមទ្រូងធំៗ មិនកើតទេ អាម្សៀ Chhimmy ជាមនុស្សឃើញស្រីស្អាតមិនបានផង បើខ្ញុំបណ្ដោយ ច្បាស់ជាចប់របស់ស្រីៗអស់នោះហើយ ។
" ជីមីន លោកហាមដើឆ្ងាយពីខ្ញុំណា ហើយត្រូវកាន់ដៃខ្ញុំបែបនេះឲ្យជាប់ដឹងទេ "
" អាវវវ~នាងកើតអីមែនទេ ? "
" មិនបានកើតអីទេ គ្រាន់តែខ្ញុំមានអារម្មណ៍ថាខ្លាច "
DU LIEST GERADE
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...