រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

1K 21 0
                                    

ផ្ដើមរឿង

ស្នេហាគឺជាកម្លាំងចិត្តអូសទាញ ដែលធ្វើឲ្យមនុស្សពីរនាក់បានជួបគ្នា និងការថើបគឺជាការស្រូបបូមាត់របស់មនុស្សពីរនាក់ឲ្យមកភ្លក់រស់ជាតិផ្អែមល្ហែមរបស់គ្នាទៅវិញទៅមក គ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ទាំងអស់ មុនពេលពួកគេឈានទៅដល់ការរៀបការ។
ចុះប្រសិនបើមនុស្សពីរនាក់នោះ មិនបានស្រឡាញ់គ្នាទាល់តែសោះ ហើយតែងតែឈ្លោះទាស់ទែងគ្នាគ្រប់ពេលដែលពួកគេនៅក្បែរគ្នា  តែអ្វីដែលមិនគួរឲ្យជឿនោះគឺថាពួកគេទាំងពីរត្រូវចាប់ផ្សុំផ្គុំឲ្យរៀបការជាមួយគ្នាដោយមិនដឹងខ្លួនសោះ ដែលវាគឺជាការសន្យារវាងចាស់ទុំទាំងសងខាង អ្ហា៎~~!!មិនយល់ពីចិត្តមនុស្សចាស់សោះ ចូលចិត្តសន្យាឆ្កួតឡប់ស្អីក៏មិនដឹង ហើយចាប់បង្ខំកូនឲ្យរៀបការ ទាំងដែលពួកកូនមិនបានស្រឡាញ់គ្នាផង ។
ងែងងងងង~~~គួរធ្វើយ៉ាងម៉េចទៅ?
******

@Seoul Highschool

" គ្រឺងៗៗ... "សំឡេងកណ្ដឹងក្នុងសាលាបានរោទ៍ឡើង ដើម្បីបញ្ជាក់ថាដល់ម៉ោងគោរពទង់ជាតិហើយ បណ្ដាសិស្សទាំងអស់ ក៏គ្នាទៅគោរពទង់ជាតិតាមទម្លាប់ ។

១៥នាទីក្រោយមក...

ការគោរពទង់ជាតិកន្លងផុតទៅដោយរលូន សិស្សគ្រប់គ្នាទាំងប្រុស ទាំងស្រី ក៏នាំគ្នាចូលមកក្នុងថ្នាក់រៀនវិញរាងៗខ្លួន បន្ទាប់មកពួកគេក៏ដកសៀវភៅមេរៀនយកមកមើល ដើម្បីកំដរពេលវេលាក្នុងការរងចាំលោកគ្រូ អ្នកគ្រូរបស់ពួកគេ។

" អរុណសួស្តីគ្រប់គ្នា "អ្នកគ្រូ ជូ អីុហ្វាង គឺជាគ្រូទទួលបន្ទុកថ្នាក់ ទំនាក់ទំនងអន្តរជាតិ កុំពុងនិយាយរាក់ទាក់ទៅកាន់សិស្សគ្រប់គ្នាស្របពេលគាត់កំពុងដើរចូលថ្នាក់រៀនរបស់ខ្លួន ជាមួយនិងស្នាមញញឹមដ៏ស្រទន់។

" ចា៎ស/បាទ ជម្រាបសួរអ្នកគ្រូ "សិស្សគ្រប់គ្នាក៏ក្រោកឈរឡើង ដើម្បីធ្វើការគោរពដល់អ្នកគ្រូ។

" ទាំងអស់គ្នាអាចអង្គុយចុះបានហើយ រួចលើកយក Laptop ឡើងមក អ្នកគ្រូមានការងារឲ្យប្អូនៗធ្វើ "សិស្សគ្រប់គ្នាក៏ចាប់ផ្ដើមសម្រួលឥរិយាបថ ឯអ្នកគ្រូក៏ចាប់ផ្ដើមការបង្រៀនរបស់គាត់តាមធម្មតា តែភ្លាមនោះក៏មានសិស្សប្រុសម្នាក់រត់យ៉ាងត្រហេបត្រហបមកឈប់នៅខាងមុខថ្នាក់ ធ្វើឲ្យសិស្សទាំងឡាយដែលអង្គុយនៅក្នុងថ្នាក់ងាកទៅមើលព្រមគ្នា រួមទាំងអ្នកគ្រូផងដែរ។

" ហឹស..ហឹស.."សំឡេងដកដង្ហើមបន្លឺចេញពីសិស្សប្រុសដែលទើបតែមកដល់ គេឱនមុខចុះយកដៃទាំងពីរច្រត់នៅលើក្បាលជង្គង ហើយងើយមុខសំឡឹងទៅអ្នកគ្រូ ដូចជាកំពុងចង់និយាយអ្វីម្យ៉ាង តែហាមាត់និយាយមិនរួចព្រោះហត់ខ្លាំងពេក។

" ម៉ោងប៉ុន្មានហើយ?ហេតុអីក៏ឯងទើបតែមកដល់ ជីមីន? "អ្នកគ្រូលើកដៃមើលនាឡិកា មុននិងសួរទៅកាន់សិស្សប្រុសម្នាក់នោះដោយពាក្យសម្ដីស្រាលៗ ទន់ភ្លន់ តែបង្កប់ដោយភាពប្រាកដប្រជា ព្រោះទឹកមុខរបស់គាត់មិនបានទន់ភ្លន់ដូចជាពាក្យសម្ដីរបស់គាត់នោះទេ។

" សុំទោសអ្នកគ្រូ គឺថាខ្ញុំមានបញ្ហានៅផ្ទះបន្តិចបន្តួចទើបថ្ងៃនេះមករៀនយឺត "អ្នកកម្លោះព្យាយាមអធិប្បាយពីមូលហេតុដែលធ្វើឲ្យគេមកយឺតប្រាប់ទៅអ្នកគ្រូ ប៉ុន្តែភ្នែករបស់គេមិនបានមើលមុខអ្នកគ្រូនោះទេ គេបែជាមើលហួសអ្នកគ្រូទៅកាន់សិស្សស្រីម្នាក់ដែលអង្គុយតុទីមួយនៃជួរទីបី កំពុងអង្គុយញញឹមស្រស់ ធ្វើភ្នែកព្រិចៗ លើកដៃឡើងធ្វើជាសញ្ញា Hi ធ្វើមាត់អេចអូចដូចជាកំពុងឌឺដាក់អ្នកម្លោះ នាងមើលទៅគួរឲ្យស្រឡាញ់ រាងតូចមួយក្ដាប់ ត្រកៀកសាយ ឃើញហើយបបួលឲ្យចង់នេបនិត្យ។ នាងក្រងសក់ទីទុយ ពាក់វែនតា បប៊ូមាត់ពណ៌ផ្កាឈូកស្រស់ រោមភ្នែកងខ្ទើត និយាយរួមគឺស្អាតគ្មានទាស់ តែហេតុអីបានជាជីមីនឈរសម្លក់នាងដោយការខឹងសម្បារទៅវិញ តើនាងជាអ្នកណាទៅ? តើនាងធ្វើអីខុសមែនទេ? ឬមួយនាងមានចំណែកពាក់ព័ន្ធក្នុងរឿងដែលធ្វើឲ្យអ្នកម្លោះត្រូវមករៀនយឺតពេល?

Please waiting for episode ១. Thank you for reading 💜✨

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Donde viven las historias. Descúbrelo ahora