រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

179 6 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៤៤

សូមអានដោយក្ដីរីករាយ

" ឆ្កួត!លោកនិយាយស្អី ខ្ញុំមិនបានប្រចណ្ឌទេ ក៏ចេះតែនិយាយផ្ដេសផ្ដាស " ខ្ញុំងាកមុខចេញ ទាំងអៀនខ្មាស់ អាម្សៀនេះឆ្កួតទេដឹង សុខៗក៏មកចោទថាខ្ញុំប្រចណ្ឌគេ ដែលវាមិនមែនជាការពិតអីបន្តិច ។

" បើមិនបានប្រចណ្ឌ ចុះនាងមក
រករឿងញិកញ៉ក់ដាកៀខ្ញុំធ្វើអី? " អឺណ៎...ពិតមែនហើយ បើខ្ញុំមិនបានប្រចណ្ឌ ហើយខ្ញុំមករកគេធ្វើអី? ហើយហេតុអីខ្ញុំត្រូវក្ដៅក្រហាយដែរ ពេលដែលឃើញគេនៅជាមួយស្រីផ្សេង? នេះខ្ញុំប្រចណ្ឌគេមែនឬ?

" អឺ...គឺថា ខ្ញុំគ្រាន់តែមិនពេញចិត្តនៅពេលដែលឃើញលោកនៅជាមួយស្រីផ្សេង មិនបានប្រចណ្ឌទេ "

" នោះគេហៅថាប្រចណ្ឌហើយ នាងឡប់ " ហាស៎!ពិតមែនឬ? អូយ៎...ស្លាប់ហើយ នេះខ្ញុំកើតឆ្កួតស្អីនឹង? ហើយមុននេះខ្ញុំបាធ្វើអ្វីខ្លះ? មិនបានទេ ត្រូវធ្វើពុតជាប្រកែកសិន យ៉ាងណាឲ្យគេដឹងថាខ្ញុំប្រចណ្ឌគេមិនបានទេ ខ្មាស់គេណាស់

" ណ្ហើយចុះ!លោកចង់គិតយ៉ាងម៉េចជារឿងរបស់លោក តែខ្ញុំមិនបានប្រចណ្ឌនឹងលោកទេ " ខ្ញុំបែមុខមករកគេវិញ ពើងទ្រូងព្យាយាមលាក់ពុតកុហក់គេ ទាំងការពិតក្នុងចិត្តឡើងចង់ឆេះឆួល ស្របពេលនឹកឃើញរូបភាពដែលគេឱបស្មានាងក្មេងឈ្លើយម្នាក់នោះ ។

" មាត់រឹងណាស់នាងនេះ "

" អត់ទេ មិនបានមាត់រឹង គ្រាន់តែនិយាយការពិត "

" ហឺុយ...ខ្ចិលនិយាយជាមួយនាងណាស់ អត់ប្រយោជន៍ " អ្ហេ!នេះគេកំពុងបន្លំជេខ្ញុំ ថាជាមនុស្សអត់ប្រយោជន៍ចឹងហកអ្ហេស? យើស...អាមនុស្សឡប់សតិ ។

" ហ្អេ...លោកចង់ទៅណាហ្នឹង? "

" ទៅកន្លែងដែលគ្មាននាង " គេធ្វើមុខធុញទ្រាន់ ហើយបម្រុងនឹងដើរចេញទៅ តែខ្ញុំលឿនជាង រត់ទៅពាំងមុខគេបាមុន ។

" អត់ទេ ខ្ញុំមិនឲ្យលោកទៅណាទាំងអស់ " រឿងអីខ្ញុំព្រមឲ្យគេទៅដោយងាយៗនោះ ខំចុះទន់ ធ្វើមុខក្រាស់ មកតោងទាមគេដល់ម្លឹងហើយ គ្មានផ្លូវដែលខ្ញុំឲ្យគេចចេញទៅដោយស្រួលៗនោះទេ ឆឹុះ! ។

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Wo Geschichten leben. Entdecke jetzt