រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគ៣២
សូមអានដោយក្ដីរីករាយ
" អធ្យាស្រ័យផងបាទ! តើអ្នកទាំងពីរចង់ញាំុអ្វីដែរ? " អរគុណព្រះជាម្ចាស់ដែលបញ្ចូនអ្នករត់តុឲ្យមកជួយខ្ញុំ បើមិនដូចច្នោះទេ ហាងការ៉េមនេះ មានសង្ឃឹមថានឹងបានខ្ទេចខ្ទីដូចខ្ទឹមដោយសារតែស្នាដៃខ្ញុំ នឹងអាតាឡប់ Chhimmy មិនខានឡើយ មុននេះគេបម្រុងនឹងហែកសាច់ខ្ញុំជាជម្រៀកៗហើយតាស៎ តែសំណាងល្អ កម្លោះសង្ហាម្នាក់នេះមកជួយទាន់ ហេសហេ រួចពីងាប់ហើយខ្ញុំ។
" អ្ហ៎ចា៎! សម្រាប់ខ្ញុំ គឺយក Strawberry ice cream មួយកែវ នឹង Cake មួយដុំ "
" ចុះអ្នកប្រុសខាងនេស? "
" បាទ!ខ្ញុំយក Chocolate ice cream នឹង Cake មួយដុំដូចគ្នា "
" អូខេបាទ!សុំចាំមួយភ្លេតណា " អ្នករត់តុញរញឹមស្រស់ដាក់ពួកយើងបន្តិច មុននឹងដើរចេញទៅធ្វើកិច្ច របស់ខ្លួន ។ ចំណែកនាយ Chhimmy ក៏ងាក់ខ្វាប់មកមើលមុខខ្ញុំម្ដងទៀត ខ្ញុំបានតែធ្វើជាមិនចាប់អារម្មណ៍ ទាំងដែលក្នុងចិត្តលួចភ័យតិចតួចដែរ មិនដឹងថាគេនឹងលោតមកកាច់ករខ្ញុំឬអត់?
" ខ្ញុំសុំសួរអីបន្តិចបានទេ " អ្ហា៎,និយាយសម្លេងស្រទន់ ស្រាលៗ ស្រួលៗបែបនេះបានន័យថាយ៉ាងម៉េច?នេះគេមិនរករឿងខ្ញុំទេឬ?
" ហេតុអីនាងត្រូវខឹងដល់ថ្នាក់យំធ្វើអី បើគ្រាន់តែគេយល់ច្រឡំថាយើងជាគូរសង្សានឹងគ្នា ខ្ញុំមិនឃើញមានអីត្រូវខឹងត្រង់ណា " បែបនឹងហើយមិនឲ្យខ្ញុំខឹងទៀតមែនទេ? អ្នកដែលអាចប្រើពាក្យថាសង្សជាមួយខ្ញុំបាន ណា ម្នាក់នោះគឺត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយគេក៏ស្រឡាញ់ខ្ញុំវិញដូចគ្នា ចុះនាយ Chhimmy វិញមានស្អីឲ្យខ្ញុំស្រឡាញ់ខ្លះ ? មួយថ្ងៃៗគិតតែពីធ្វើឲ្យខ្ញុំខឹង ធ្វើឲ្យខ្ញុំក្ដៅក្រហាយ ហើយឲ្យខ្ញុំទៅធ្វើជាសង្សារបស់គេបានយ៉ាងម៉េច?
" សម្រាប់លោកគឺវាបែបនោះ តែសម្រាប់ខ្ញុំ ឈ្មោះថាជាសង្សារនឹងគ្នាលុះត្រាតែមនុស្សពីរនាក់មានចិត្តស្រឡាញ់លើគ្នាទៅវិញទៅមក មិនមែនចេះតែបញ្ចេញមុខយក្សដាក់គ្នាស្ទើរតែរាល់ថ្ងៃ ដូចជាលោកហើយនឹងខ្ញុំទេ " គូរសង្សារឯណាគេមកខាំគ្នាដូចឆ្កែអញ្ចឹងនោះ អ្នកដែលយល់ច្រឡំនឹងក៏វាសែនឆ្កួតទៀត មិនដឹងជាប្រើភ្នែកមើល ឬប្រើគូទមើលទេ បានជាឃើញខ្ញុំហើយនិងអាតាបិុ Chhimmy ចេញជាមនុស្សស្រឡាញ់គ្នា ។
YOU ARE READING
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...