រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

392 11 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៣ :

សូមអានដោយក្ដីរីករាយ

11 : 35 Am
ម៉ោងជិត១១ថ្ងៃត្រង់ ជាពេលវេលាដែលសិស្សសាលាត្រូវចេញពីរៀន ក្នុងនោះក៏មាន
កម្លោះក្រមុំទាំងពីររបស់យើងផងដែរ។

" ហ្អេ! តើលោកមកតាមខ្ញុំធ្វើអីនេះ? ឬលោកដឹងកំហុសចង់មកសុំទោសខ្ញុំមែនទេ" សុខៗជីមីន ស្រាប់តែរត់មកតាមនាងត្រុកៗ នាងមិនគិតថាគេចង់មកសុំទោសនាងនោះទេ មើលតែទឹកមុខគេក៏ដឹង តែដែលនាងនិយាយបែបនេះគ្រាន់តែចង់ញោះគេតែប៉ុណ្ណោះ។

" អ្នកណាថាខ្ញុំមកសុំទោសនាង លើកតម្កើងខ្លួនឯងពេកទេដឹង? នាងភ្នែកបួន " ពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើរ។

" ពេលណាទើបលោកឈប់ហៅខ្ញុំថានាងភ្នែកបួន? "

" ពេលណាដែលនាងឈប់ពាក់វ៉ែនតា " នាយកម្លោះញាក់ចញ្ចើ
មម្ខាង ស្របពេលដែលជើងទាំងគូរនៅតែដើរតាមនាងមិនឈប់ ។

" ហើុយ...ខ្ញុំហត់និងលោកខ្លាំងណាស់ "

" បើហត់ក៏ឈប់តមាត់និងខ្ញុំទៀតទៅ "

" ចុះលោកមកតាមខ្ញុំធ្វើអី ?ចង់ញែខ្ញុំឬ? ហឹុះៗៗៗអៀនណាវើយ"

" កុំឆ្កួតខ្លាំងពេក មុខដូចនាងឲ្យខ្ញុំហ្រី្វក៏ខ្ញុំមិយកដែរ ឆឹុះ!!! "

" នែ! នាយ Chhimmy "
ជុងយ៉ុនបញ្ឈប់ដំណើរ រួចលើកដៃច្រត់ចង្កេះខ្លួនឯងទាំងសងខាង មុននិងបែទៅសម្លក់ជីមីនផ្លែតៗដូចសត្វថ្លែន នាងលើកដៃទៅចង្អុលមុខគេ ប៊ិសនិងត្រូវគ្រាប់ភ្នែក។

" ចិត្តត្រជាក់សិនទៅ ខ្ញុំមិនមែនមកឈ្លោះទេ "

" ហើយលោកមានការអីឲ្យបាកដ ក៏ឆាប់និយាយមក ខ្ញុំប្រញាប់ទៅផ្ទះ "ពួកគេក៏ដើរទៅមុខបន្ត សម្ដៅទៅរោងផ្ញើរកង់ក្នុងសាលា ស្របពេលកំពុងដើរនោះ ក៏មានសិស្សជាច្រើនសម្លឹងមកកាន់អ្នកកម្លោះ រួចនាំគ្នាលួចខ្សឹបខ្សៀវគ្នា ព្រោះតាមធម្មតា ពួកគេមិនដែលឃើញអ្នកកម្លោះមកទីនេះទេ រិតតែមិនដែលឃើញគេដើរជាមួយ
ជុងយ៉ុនហើយនិយាយគ្នាស្រួលបួលបែបនេះ។

" គឺខ្ញុំមកសុំនាងជិះកង់ទៅផ្ទះដែរ ខ្ញុំមិនចង់ជិះឡានក្រុងទេ រញេរញៃសឹងស្លាប់ "

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Donde viven las historias. Descúbrelo ahora