រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

186 5 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៤៥

     សូមអានដោយក្ដីរីករាយ

  Jimin Special section 2

អស្ចារ្យ! ផែនការរបស់លោកប៉ាពិតជាអស្ចារ្យមែន បើដឹងបែបនេះមកពិភាក្សាជាមួយលោកប៉ាតាំងពីយូរ ។ ដឹងទេថានាងច្រម៉ក់នោះ ប្រចណ្ឌហួងហែងខ្ញុំសម្បើណាស់ ខ្ញុំមើលដឹងថានាងស្រឡាញ់ខ្ញុំហើយ គ្រាន់តែ នាងអៀនច្រើន មាត់រឹង ធ្វើឯងអឿ ហាសហា ខ្ញុំអស់សំណើចតែពេលនាងហៅខ្ញុំថាបងសម្លាញ់ហ៎ គួរឲ្យស្រឡាញ់មែនទែន ។

" យ៉ាងម៉េច ហើយផែនការរបស់បង ? " មីនយ៉ុងដើរមកកេះដៃខ្ញុំតិចៗ ស្របពេលខ្ញុំកំពុងអង្គុយញញឹម្នាក់ឯង នៅក្នុងថ្នាក់ ។ តាមពិតទៅមីនយ៉ុងមិនមែនជាស្រីកំណាន់របស់ខ្ញុំទេ តែនាងជាប្អូនរបស់មិត្តភក្តិខ្ញុំ ទើបខ្ញុំទៅអង្វរឲ្យនាងមកជួយ ធ្វើយ៉ាងណា ឲ្យជុងយ៉ុនគេប្រចណ្ឌនឹងខ្ញុំ ហើយពេលនេះផែនការរបស់ពួកយើងទាំងពីរ ក៏បានសម្រេច ។

" ក៏បានសម្រេចហើយ  " ខ្ញុំសើច ហើយឆ្លើយសំនួររបស់មីនយ៉ុង ដោយការសប្បាយចិត្ត ។

" ខ្ញុំជួយអបអរបងផង  "

" យ៉ាងណាក៏អរគុណឯងហើយដែលមកជួយបង "

" ចាស៎! មិនអីទេ រឿងប៉ុណ្ណឹង តែថា...ដៃបងកើតអី ? "

" យើស! នៅមានមុខមកសួរបងទៀត មិនដឹងខ្លួនទេឬ ថាជាស្នាដៃរបស់អ្នកណា " ក្មេងឡប់នេះ ច្រានគេដួលដល់មានរបួសហើយ នៅមកធ្វើពើទៀត បានតែដាក់បួនដប់ក្រញ៉ទេតើ ។

" នេះ...នេះកុំប្រាប់ថា ដៃបងរបួសដោយសារតែខ្ញុំច្រានឲ្យដួលនោះណា? "

" អ្ហឺម...តែណ្ហើយចុះ របួសឆ្ងាយពីបេះដូងណាស់ វាមិនធ្វើឲ្យបងស្លាប់ទេ កុំបារម្ភអី "

" អូយ៎...ឲ្យខ្ញុំសុំទោសង ខ្ញុំមិនដឹងទេ ថាការសម្ដែងរបស់ខ្ញុំធ្វើឲ្យបងមានរបួស "

" ក៏ប្រាប់ហើយ ថាមិនអីទេ ម្យ៉ាងទៀត ដោយសារតែអារបួសនេះហើយ ទើបធ្វើឲ្យជុងយ៉ុនាងបារម្ភពីបងខ្លាំងណាស់ បងគួរអរគុណឯងទើបត្រូវ " មិនមែនចេះតែថាទេ តែវាបែបហ្នឹងមែន ដៃរបស់ខ្ញុំត្រូវរបួសតែបន្តិចទេ តែនាងនោះភ័យស្លន់ស្លោណាស់ ទោះខ្ញុំប្រកែកថាមិនព្រមទៅលាងរបួសយ៉ាងណា ក៏នាងមិនព្រមដែរ ។

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Donde viven las historias. Descúbrelo ahora