រឿង : ចាញ់កលស្នេហ៍ក្រមឆ្នាស់
ភាគ៣៣+៣៤+៣៥
សូមអានដោយក្ដីរីករាយ
ខ្ញុំបានត្រឹមតែអេះអុញៗ មិនដឹងគួរឆ្លើយយ៉ាងម៉េចឲ្យវាត្រូវ ស្ដាប់ទៅឲ្យវាចូលត្រចៀក ស្របពេលនោះបងអ្នករត់តុក៏ចូលមកកាត់ចង្វាក់ល្មម បានឱកាសល្អ ខ្ញុំប្រញាប់គេចវេះ មិនឆ្លើយនឹងសំនួររបស់គេ ហើយក៏ធ្វើជាបបួលគេឲ្យញាំុការ៉េម ដើម្បីបង្វែងដាន កុំឲ្យគេគិតពីសំនួរអម្បាញ់មិញទៀត។
" wow!សំណព្វចិត្តខ្ញុំមកដល់ហើយ មើលចុះទំនងគួរឲ្យចង់ញាំុខ្លាំងណាស់ អូហូ, របស់លោកក៏គួរឲ្យចង់ញាំុដែរ ឆាប់ញាំុទៅប្រយ័ត្នរលាយអស់លែងឆ្ងាញ់ណា "
" តែនាងមិនទាន់ឆ្លើ... "
" អ្ហឹុមមមម,ផ្អែម!!!ឆ្ងាញ់ខ្លាំងណាស់លោក " គេនៅតែទូចចង់ឲ្យខ្ញុំឆ្លើយនឹងសំនួររបស់គេ តែសុំទោសផង ខ្ញុំមិនអាចឲ្យចម្លើយទៅលោកពេលនេះបានទេ ព្រោះខ្ញុំមិនទាន់ដឹងច្បាស់ផងថា លោកស្រឡាញ់ខ្ញុំពិតមែនឬមួយក៏អត់ ពាក្យចាស់លោកពោលថា ស្អប់ខ្លាំងស្រឡាញ់ក៏ខ្លាំង តែទោះជាបែបនោះក៏ដោយ ក៏ខ្ញុំមិនទាន់ជឿងាយៗដែរ គិតមើលទៅ ដែលមានមកពីណា មនុស្សដែលស្អប់គ្នាស្ទើតែហែកសាច់គ្នាសីុនេះហ្អេស អាចប្ដូរចិត្តមកស្រឡាញ់គ្នាបានត្រឹមមួយប៉ប្រិចភ្នែក ? វាមិនងាយពេកទេឬ? យ៉ាងណាក៏ខ្ញុំមិនជឿដែរ រឿងបែបនេះទាល់តែឆ្លងកាត់ការពិសោធន៍សិនទើបបាន។
" ណ្ហើយចុះ នាងញាំុការ៉េមសិនទៅ ចាំញាំុរួចចាំឆ្លើយក៏បាន " ស្អីគេ មិនទាន់បំភ្លេចរឿងនេះទៀតឬ? ហើុយ!ហត់នឹងគេចវេះណាស់។
" ចុះលោកមិនញាំុទេហ្អេស? ចង់Order យកមកទុកចោលឬយ៉ាងម៉េច ខ្ញុំស្ដាយលុយណា "
" អ្នកណាប្រាប់នាងថាខ្ញុំមិនញាំុ "
" អាវ~គឺមកពីខ្ញុំឃើញលោកអង្គុយស្ងៀមៗនោះអី "
" ខ្ញុំគ្រាន់តែចង់យកទូរស័ព្ទមកថតរូបវាទុកសិន ខ្ញុំឃើញថាគេតុបតែងការ៉េមនេះបានស្អាត "
" អ្ហ៎! " នាយ Chhimmy ក៏ស្រវាយកទូរស័ព្ទដៃរបស់គេនៅក្នុងកាតាបចេញមក ដើម្បីថតរូប ចំណែកខ្ញុំក៏ឈ្ងោកញាំុការ៉េមបន្ត ។
ESTÁS LEYENDO
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Acciónអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...