រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

267 5 0
                                    

ភាគ៧

សូមអានដោយក្ដីរីករាយ

ពេលល្ងាច~

ក្នុងផ្ទះរបស់ខ្ញុំ មានសភាពអ៊ូអរខុសពីធម្មតា គ្រប់គ្នាកំពុងរៀបចំអាហារ នៅសួនក្រោយផ្ទះ ដើម្បីទទួលគ្រួសារជេស្ទេយ៍ គឺពួកគេមកសួរសុខទុក្ខខ្ញុំនិងណា ប្រាប់ឲ្យដឹងទៅ ប៉ាម៉ាក់របស់នាយ Chhimmy ស្រឡាញ់ខ្ញុំដូចកូនបង្កើតអញ្ចឹង ខ្ញុំចាំបានថាកាលពីនៅក្មេងៗ ខ្ញុំធ្លាប់ឈ្លោះគ្នាជាមួយជីមីន តែប៉ារបស់គេបែរជាមកកាន់ជើងខ្ញុំ លួងលោមខ្ញុំ ហើយយករំពាត់ទៅវាយកូនខ្លួនឯងទៀតផង ដល់ថ្នាក់នាយ Chhimmy លួចច្រណែននិងខ្ញុំរួចក៏ប្រកាសក្ដែងៗថាខ្ញុំហើយនិងគេគឺជាសត្រូវស្លាប់រស់និងគ្នា ហេតុផលនេះហើយបានជាគេមិនត្រូវគ្នាជាមួយខ្ញុំនិងណា អូហ៍-ខ្ញុំភ្លេចប្រាប់ថា គ្រួសារអាម្សៀនោះមានខ្លាំងណាស់ ពួកគេជាម្ចាស់ក្រុមហ៊ុនផលិតទឹកអប់ ល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលទឹកអប់មួយដបៗ តម្លៃរាប់ម៉ឺនវ៉ុន តែជាថ្លៃលើសនិងក៏ខ្ញុំមិនដែលអស់លុយសម្បូីតែមួយកាក់ទៅលើទឹកអប់ទាំងអស់នោះ ផ្ទុយទៅវិញគឺខ្ញុំបានវាមកប្រើហ្រ្វីៗតែម្ដងចា៎ ដូចដែលប្រាប់អញ្ចឹងថាគ្រួសារគេស្រឡាញ់ខ្ញុំណាស់ ម្យ៉ាងទៀតគ្រួសាររបស់ខ្ញុំគឺបើកហាងលក់ផ្កាដែលធំជាងគេនៅក្នុងទីក្រុងសេអ៊ូលនេះ ហើយផ្កាខ្លះគឺត្រូវយកទៅចម្រាញ់ធ្វើជាទឹកអប់ ដែលផលិតនៅក្រុមហ៊ុនរបស់ប៉ានាយ Chhimmy នេះឯង និយាយឲ្យខ្លីទៅ គឺគ្រួសារគេនិងគ្រួសារខ្ញុំធ្វើជំនួញជាមួយគ្នា។

តុក តុក តុក

" ជុងយ៉ុននៅក្នុងបន្ទប់ដែរទេកូន? "

" ចា៎! នៅតើប៉ា ចូលមកខ្ញុំមិនបានដាក់គន្លឹះទេ "

អ៊ែតតតត~

" កំពុងធ្វើអីនិងកូន? "

" កុំពុងចង់ខលទៅរកអាយរីន តែ Laptop អស់ថ្មបាត់ទៅហើយ "

" ចង់សួររឿងនៅសាលាឬ? "

" ចា៎ប៉ា! "

"កុំព្រួយអីប៉ាចាត់ការឲ្យកូនហើយ បើកូនចង់ទៅរៀនវិញ ថ្ងៃច័ន្ទសប្តាហ៍ក្រោយកូនទៅរៀនវិញចុះ "

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Where stories live. Discover now