រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

182 6 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៤១

សូមអានដោយក្ដីរីករាយ

" ការពិសោធន៍នោះ គ្មានអីពិបាកទេ បើកូនចង់ដឹងឲ្យច្បាស់ថា
ជុងយ៉ុននាងមានអារម្មណ៍បែបណាចំពោះកូន កូនគ្រាន់តែដកថយ ព្យាយាមមិនទៅជួបមុខ មិននិយាយរក
មិនទៅរាក់ទាក់នាង
បើអាចកូនសម្ដែងធ្វើជា បណ្ដើរស្រីណាផ្សេងរួចធ្វើជាមិនខ្វល់ពីនាង ចាំមើលថាតើនាងនឹងមានប្រតិកម្មយ៉ាងម៉េច ហើយបើនាងខឹង ឬប្រចណ្ឌពេលដែលឃើញកូនធ្វើបែបនេះ នោះមានន័យថានាងក៏មានចិត្តស្រឡាញ់កូនដែរ " អ្នកកម្លោះ អង្គុយស្ដាប់លោកប៉ា រៀបរាប់ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត គេងក់ក្បាលតិចៗ រួចយកដៃអង្អែលចង្ការ មុននឹងវាចារឡើង ÷

" ស្ដាប់ទៅ គួរឲ្យចាប់អារម្មណ៍ដែរ តែដូចមិនទុកចិត្តយ៉ាងម៉េចទេប៉ា "

" ន៎ែ!បើមិនទាន់សាកម៉េចនឹងដឹងទៅ ប្រាប់ត្រង់ចុះ ប៉ាបានម៉ាក់របស់កូនមកធ្វើប្រពន្ធដល់សព្វថ្ងៃនេះ ក៏ដោយសារផែនការនេះឯង "

" មែនឬ ? ហាសហាៗ...ប៉ានេះខូចដែរតើ " អ្នកកម្លោះ អស់សំណើច នឹងប្រវត្តិប៉ារបស់ខ្លួន មិននឹកស្មានថាគាត់ ក៏ជាបុរស់កំហូចម្នាក់ដែរ កាលពីនៅលីវ ឈាមរត់ទៅឈាមពិតមែន ព្រោះរាល់ថ្ងៃនេះ គេក៏មិនខុសពីគាត់ប៉ុន្មានដែរ ។

" បើមិនធ្វើបែបហ្នឹង គិតហ្អេស ថាបានម៉ាក់ឯង មកធ្វើប្រពន្ធងាយៗ យាយបិុនោះចិត្តរឹងសឹងស្លាប់ "

" វីធីដែលប៉ាប្រាប់ក៏ទំនងម្យ៉ាងដែរ តែខ្ញុំគិតថាវាប្រថុយពេកទេដឹង ចុះបើខ្ញុំធ្វើអញ្ចឹងហើយនាងខឹងខ្លាំងដល់ថ្នាក់ គេចទៅសេពគប់អ្នកផ្សេងដើម្បីបញ្ឈឺខ្ញុំវិញនោះ តើគិតយ៉ាងម៉េច? " សំណួររបស់ ជីមីន ធ្វើឲ្យអ្នកជាប៉ា ត្រូរលូកដៃទៅទះស្មាគេតិចៗ មុននឹងមានវាចារបន្ត÷

" ជុងយ៉ុន មិនមែនជាប្រភេទមនុស្សស្រីបែបនោះ ឯងស្គាល់នាងយូរហើយ គួរតែដឹងពីចរឹករបស់នាង " ឮបែបនេះហើយ គេក៏ងក់ក្បាលតិចៗជាការយល់ស្រប ហើយដកដង្ហើមធំ ដកថយ...មិនទៅជួបមុខអញ្ចឹងឬ? គេនឹងសាកល្បងមើល ជួនកាលវាអាចនឹងបានផលក៏ថាបាន ។

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡حيث تعيش القصص. اكتشف الآن