រឿង : ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡

167 4 0
                                    

រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់

ភាគ៣៦

សូមអានដោយក្ដីរីករាយ

នៅលើឡាន...

បន្ទាប់ពីគិតលុយថ្លៃការ៉េមរួចរាល់ ពួកយើងក៏សម្រេចចិត្តថាត្រឡប់មកផ្ទះវិញ ដោយមិនធ្វើដំណើរទៅណាបន្តទៀតទេ, លើកនេះការធ្វើដំណើរពោរពេញដោយភាពស្ងប់ស្ងាត់ ខ្ញុំដោតកាសនឹងត្រចៀកស្ដាប់ចម្រៀងដែលខ្លួនឯងចូលចិត្តយ៉ាងមានក្ដីសុខ ផ្អែកក្បាលនឹងកញ្ចក់ ហើយបិទភ្នែកធ្វើជាសំងំគេង បិទការសន្ទនាទាំងអស់។ ចំណែកអាម្សៀ Chhimmy ក៏មិនបាននិយាយអ្វី គេបើកឡានដោយទឹកមុខស្មើរ ដូចជាកំពុងគិតអ្វីម្យ៉ាងដែលខ្មុំមិនអាមើលដឹង ( ខ្ញុំបើកភ្នែកតិចៗលួចមើលតាមកញ្ចក់ ) តែទោះជាចង់ដឹងថាគេកំពុងគិតអីក៏ដោយ ក៏ខ្ចិលសួរដែរ ខ្លាចគេសួរបកមកវិញជាមួយនឹងសំណួរភ្លើងឆេះកាលជាលើកទី២ ហើយពិបាករកភ្លេចគេច ថាមិនត្រូវលើកនេះអាចត្រូវអត់ដង្ហើមស្លាប់ក៏ថាបាន ។

មួយសន្ទុះក្រោយមក...

" ជុងយ៉ុន ជុងយ៉ុន! "

" ហឹុម...ហាស៎ " ស្អីគេ នេះខ្ញុំភ្លេចខ្លួនគេងលក់ឬ? ហើយម៉េចបានជាពេលបើភ្នែកឡើង បែជាមិនឃើញកញ្ចក់នៅចំពោះមុខខ្ញុំអញ្ចឹង មុននេះខ្ញុំចាំច្បាស់ណាស់ថាខ្ញុំផ្អែកក្បាលនឹងកញ្ចក់ឡានមុនពេលដែលគេងលក់ ចុះហេតុអីពេលខ្ញុំភ្ញាក់ឡើងបែជាឃើញត្រចៀកនឹងចំហៀងមុខរបស់នាយ Chhimmy ទៅវិញ ?
នេះ...នេះកុំប្រាប់ថាខ្ញុំគេងលក់ដោយការអ៊ែនក្បាលទៅជ្រប់ស្មារបស់នាយ Chhimmy ជំនួសកញ្ចក់ឡានណា អូយ៎! ស្លាប់ហើយខ្ញុំ ហឹុះៗ ។

" នាងដេកលក់ហៀរទឹកមាត់សើមអាវខ្ញុំឡើងចូកហើយ "

" អា៎ ! មិនពិតទេ " ខ្ញុំរហ័សដក់ក្បាលចេញពីស្មារបស់គេជាប្រញាប់ ហើយលើកដៃជូតមាត់ខ្លួនឯង តែថា...មាត់ខ្ញុំមិនបានប្រឡាក់ ហើយអាវរបស់គេក៏ស្ងួតល្អមិនបានសើមសើមដូចដែលគេថាដែរ ។

" លោក...នេះលោកបោកខ្ញុំហ្អេស? ខ្ញុំមិនបានដេកហៀរទឹកមាត់អីបន្តិចទេ "

" ហាសហាៗ ! ខ្ញុំបោកលេងសោះ នាងឡប់មកជឿខ្ញុំមែនទែនធ្វើអី "

" អាមនុស្សប្រុសឆ្កួត ! មកលេងសើចអីរឿងអញ្ចឹងៗ ហើយ...លស់ព្រលឹងអស់ " លេងអីឡប់ៗ មកប្រាប់ថាឯងដេកហៀរទឹកមាត់ ឲ្យឯងកើតក្ដីអាម៉ាសឡើងមក យ៉ាងណាខ្ញុំគឺជាមនុស្សស្រី ឮអញ្ចឹងៗអីខ្ញុំក៏ចេះខ្មាស់ដែរវើយ!!! ។

រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡Where stories live. Discover now