រឿង : ចាញ់កលស្នេហ៍ក្រមុំឆ្នាស់
ភាគ៣៩+៤០
សូមអានដោយក្ដីរីករាយ
@JY's room
ភឹប!
ខ្ញុំទម្លាក់ខ្លួនចុះមកលើពូកដោយការអស់កម្លាំង និងអស់សង្ឃឹមចំពោះរឿងដែលបានកើតឡើងនៅថ្ងៃនេះជាទីបំផុត ហឺុយ...ហេតុអីក៏រឿងគ្រប់យ៉ាងក្លាយទៅេជាបែបនេះវិញណ៎?
សុខៗខ្ញុំក៏ក្លាយជាគូរដណ្ដឹងរបស់អាម្សៀ Chhimmy ដោយមិនបានត្រៀមខ្លួនអីបន្តិចសោះ ហឺហឺៗៗ... ខ្ញុំចង់តែស្រែកយំឲ្យចេញជា១០ភាសាទេលោកអឺយ!! តើខ្ញុំគួរធ្វើបែបណាចំពោះរឿងនេះទៅ ? ឬមួយខ្ញុំពិតជាត្រូវរៀបការមែន ? ម៉េចក៏លោកប៉ាអ្នកម៉ាក់ធ្វើបែបនេះដាក់ខ្ញុំ ? ប្រាប់ថាមិនចង់រៀបការហើយនៅបង្ខំគេទៀត ហ្អឹក...ៗ ខ្ញុំខូចចិត្តណាស់ ខូចចិត្តណាស់ ។#Skip...
ក្រឡេកមកមើលអ្នកខាងនេះវិញម្ដង ឃើញថាប្រុសកម្លោះ កំពុងអង្គុយញញឹមញញែម ម្នាក់ឯងនៅមុខ Laptopបស់ខ្លួន គេអង្គុយមើលរូបថតស្រីស្រស់ដែលគេបានលួចថត កាលពីនៅហាងការ៉េមខណៈពេលទៅដើរលេងជាមួយគ្នានោះ។ មើលទៅគេដូចជាមានសេចក្ដីសុខខ្លាំងណាស់
ហាក់មិនបានខ្វល់ខ្វាយ ឬកើតទុក្ខមិនសុខចិត្តនឹងរឿងរៀបការដែលចាស់ៗបានផ្សុំផ្គុំឲ្យសោះ ឬមួយគេលង់ស្រឡាញ់នាងហើយ? ក៏ថាមិនត្រូវដែរនឹងណា ព្រោះនៅពេលដែលចាស់ៗប្រាប់គេអំពីរឿងរៀបការនោះ គេមិនបានបដិសេធ ឬតវ៉ាអ្វីទាំងអស់ ដែលវាខុសស្រឡះពីនាងក្រមុំ ដែលគិតតែពីស្រែកឡូឡា រកកលចង់យំផងអីផង អញ្ចឹងវាមិនពិបាកដៅទេ ថាគេមានអារម្មណ៍បែបណា ចំពោះនាងតូចជុងយ៉ុនរបស់យើង។តុកៗ...
សម្លេងគោះទ្វារបានបន្លឺឡើង ធ្វើឲ្យនាយកម្លោះ ត្រូវដកភ្នែក ចេញពី laptop របស់ខ្លួន រួចក្រោកឡើងដើម្បី ទៅបើកទ្វារឲ្យអ្នកដែលមករកគេនោះ ។
អ៊ែតតតត!
ទ្វាត្រូវបើកឡើង ដោយដៃមាំ ហើយក៏បង្ហាញឲ្យឃើពីវត្តរបស់បុរសវ័យចំណាស់ម្នាក់ ដែលគាត់ត្រូវជា÷
" លោកប៉ា ! " ប្រាកដហើយ មនុស្សដែលមកគទ្វាគេនោះ គឺជាប៉ារបស់គេនឹងឯង។
" ថ្មើនេះហើយនៅមិនទាន់គេងទេហ្អេសកូន? " ឃើញកូនប្រុសមិនទាន់គេ ទើបគាត់សួរដោយសម្ដីផ្អែមបង្កប់ដោយភាពកក់ក្ដៅ ។
DU LIEST GERADE
រឿង ♡ចាញ់កលស្នេហ៍ក្រមុំឆ្នាស់♡
Actionអ្នកណាថាមនុស្សដែលស្អប់ខ្ពើមគ្នាហើយ មិនអាចផ្លាស់ប្ដូរចិត្តមកស្រឡាញ់គ្នាវិញនោះ ? ធ្លាប់ឮទេ?ចាស់បុរាណពោលថា ស្អប់ជំពប់លើ ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន ទោះជាមនុស្សយើងស្អប់គ្នាខ្លាំងប៉ុណ្ណា ឲ្យតែបេះដូងត្រូវការគ្នា នោះអ្វីៗវានឹងប្រែប្រួលយ៉ាងមិនគួរឲ្យជឿ...