Part 1

2.1K 108 0
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១ : One Night Stand 🔞

ក្នុងក្លឹបកម្សាន្តដែលពពេញទៅដោយមនុស្សម្នាដែលកំពុងរាំសើចសប្បាយជាមួយនិងតន្រ្តីដែលចាក់ដោយឌីជេល្បីៗនៅទីនោះ ពិតប្រាកដណាស់វាគឺជាក្លឹបកម្សាន្តហៃសូមួយក្នុងប្រទេសកូរ៉េនេះឯង

នៅជាន់លើគេបង្អស់នៃក្លឹបយើងនិងឃើញថាមានកម្លោះបីនាក់ដែលដែលមានការស្វាគមន៍ជាពិសេសនៃពួកនារីៗនៅទីនោះព្រោះថាគេជាភ្ញៀវ វីអាយភីនៅទីនោះស្រាប់ ពួកគេទាំងបីចេញចូលក្លឹបកម្សាន្តនេះឡើងដូចផ្ទះខ្លួនទៅហើយ

« អើយ!! អាជេយ៍! យើងឮមកថាលោកពូត្រៀមសំពោធត្បូងពេជ្រនៅអាទិត្យក្រោយនេះមែនទេ »

បុរសនៅខាងឆ្វេងដៃចាប់ផ្ដើមសួរទៅម្នាក់ដែលនៅកណ្ដាលទាំងដៃទាំងពីរកំពុងមមាញឹកនិងការចាប់ឪបស្រីៗដែលនៅក្បែរនោះ

« អឺ! សួរធ្វើមើលតែឯងមិនដឹង »

អ្នកដែលត្រូវគេសួរក៏ឌឺដងទៅមិត្តសម្លាញ់ខ្លួននេះក្រុមហ៊ុនប៉ាគេល្បីដល់ថ្នាក់នេះ អ្នកជំនួញម្នាក់ណាដែលមិនទទួលលិខិតអញ្ជើញ

« សំពោធត្បូងពេជ្រធំយ៉ាងនេះ តើប៉ាឯងជ្រើសរើសតារាបង្ហាញម៉ូតណាមកដើរក្នុងកម្មវិធី យើងពិតជាចង់ដឹងដល់ហើយវើយ! តើស្រស់ស្អាតខ្លាំងប៉ុន្មាន គ្រាន់តែគិតក៏រំភើបញាប់ញ័រដែរ »

ម្ដងនេះជាអ្នកនៅខាងស្ដាំដៃជាអ្នកសួរម្ដងគេនេះរលាមណាស់អារឿងចឹងៗអីក្នុងចង្កោមសិល្បៈនរណាមិនធ្លាប់ជាដៃគូរគេគ្រាន់តែអ្នកខ្លះជាដៃគូបណ្ដើរ ឯអ្នកខ្លះទៀតត្រូវគេអូសចូលបន្ទប់តែប៉ុនឹងឯង

« មិនដឹងរឿងនេះប៉ាយើងមិនបានប្រាប់ »

ចម្លើយខ្លីៗតែក៏អាចឲ្យអ្នកម្ខាងទៀតកាត់ន័យយល់អាជេយ៍មិត្តសម្លាញ់គេល្បីរឿងស្រីញីអូនបងសឹងស្លាប់ទៅហើយដល់ថ្នាក់ឪពុកវាក៏ក្រវីក្បាលចំពោះរឿងនេះដែរ ថាមិនទៀងបើគេដឹងនោះ តារាបង្ហាញម៉ូតនោះសង្ស័យត្រូវអូសឡើងគ្រែបាត់ទៅហើយថ្មើរនេះ

« ហឺយ!! ហឺយ!! យើងថាណាលោកពូច្បាស់ជាបង្ខាំងអ្នកបង្ហាញម៉ូតនោះហើយ មិនចឹងច្បាស់ជាកើតរឿងអាចារ្យសុីមាន់វត្តម្ដងទៀតមិនខាន ហាហា!!! »

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now