Part 27

516 57 13
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២៧: អវត្តមានគេ

បីថ្ងៃក្រោយនៅក្នុងសណ្ឋាគារទំនើបលំដាប់អភិជនដែលមើលមកឡូយឆាយដែលធ្វើឲ្យអ្នកមើលស្ងើចសរសើរប៉ុន្តែនៅជ្រុងម្ខាងនៃសណ្ឋាគារបែរជាស្ងប់ស្ងាត់និងឮតែភាពស្រែកយំសោកស្ដាយនៃកូនប្រុសបណ្ដូលចិត្តដែលបានស្លាប់ចាកឆ្ងាយពីខ្លួន ពេលនេះសក់សជូនដំណើរសក់ខ្មៅ ដែលធ្វើឲ្យអ្នកមើលនឹកអាណិតជាខ្លាំង

« អ៊ុំស្រី!!! ពេលនេះបងធំគាត់ទៅបានស្ងប់សុខហើយ អ៊ុំស្រីកុំពិបាកចិត្តពេកអី ប្រសិនបើព្រលឹងគាត់បានឃើញសភាពអ៊ុំស្រីបែបនេះនៅឋានសួគ៍ គាត់ប្រាកដជាមិនសប្បាយចិត្តនោះទេ »

ដោយឃើញបែបនោះជុងវ៉ុនអត់មិនបានមានតែចូលលួងលោមអ្នកស្រីស៊ីមមិនមាត់មិនស្ដីគិតតែអង្គុយសម្លឹងមើលរូបថតរបស់ជេកដែលដាក់នៅពីមុខបែបនេះជិតបីថ្ងៃហើយ

« ជេក!! ឲ្យម៉ាក់សុំទោសដែលមើលថែកូនមិនបានល្អ ម៉ាក់សុំទោស »

« ទេ!! មិនមែនជាកំហុសអ៊ុំស្រីទេ អ៊ុំស្រីកុំបែបនេះអី »

« ជុងវ៉ុន!!! តើអ៊ុំជាម្ដាយគ្មានបានការណាស់មែនទេដែលកូនខ្លួនឯងមានទុក្ខបែរជាគ្មានវត្តមានម្ដាយដូចជាអ៊ុំនៅក្បែរ ឪបក្រសោប កាន់ដៃឆ្លងបញ្ហាជាមួយគេ »

« អត់ទេ!! អ៊ុំស្រីមើលថែគាត់បានយ៉ាងល្អបំផុត គឺជាខ្ញុំទេដែលនៅក្បែរគ្នារាល់ថ្ងៃតែបែរជាមិនអាចជួយអ្វីបាន »

ពួកគេទាំងពីរគិតតែពីយំឪបក្រលោបគ្នាទៅវិញទៅមកព្រោះតែមនុស្សជាទីស្រលាញ់បែរជាអវត្តមាននៅលើលោកដ៏ធំល្វឹងល្វើយនេះ

ទាយាទស្នងមរតកនៃគ្រួសារអភិជនបានសម្លាប់ខ្លួននោះពេលនេះប្រែទៅជាពត៌មានល្បីពាសពេញប្រទេសទាំងមូលដែលអវត្តមានរបស់គេបានធ្វើឲ្យមានការយល់ឃើញខុសៗគ្នា អ្នកខ្លះក៏សប្បាយចិត្ត អ្នកខ្លះក៏ពិបាកចិត្ត អ្នកខ្លះក៏អាណិតគេ ឯអ្នកខ្លះបានត្រឹមបន្ទោរខ្លួនឯង

ប៉ុន្មានថ្ងៃដែលគេទទួលបានពត៌មានរបស់ជេកនោះគេពិតជាខ្លាចមិនហ៊ានប្រឈមមុខជាមួយនិងផ្ទាំងរូបថតដែរដាក់នៅពីមុខមឈូសនោះទើបតែថ្ងៃនេះគេតាំងចិត្តថានិងជួនដំណើរគេជាលើកចុងក្រោយ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now