Part 21

504 56 4
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២១: រកអុសប្រទះចង្រ្កានហ្គាស

ត្រឡប់មកមើលនីគីឯណេះវិញគឺចាប់តាំងតែពីមានរឿងនៅយប់នោះមកគេមិនដែលបានជួបនិងស៊ូននូនោះទេ បើទោះជាគេបានបោះគម្រោងការងារថ្មីៗស្នើដល់គេក៏គេតែងតែបដិសេដជានិច្ចហាក់ដូចព្យាយាមគេចពីគេយ៉ាងចឹងថ្ងៃនេះក៏ដូចគ្នា គេត្រូវចំណាយពេលចំណាយខ្លួនមកចរចាផ្ទាល់ជាមួយនិងអ្នកចាត់ការរបស់ស៊ូននូ

« បងខេត! កិច្ចសហការគម្រោងថ្មីដែលខ្ញុំបានស្នើនេះបងយល់យ៉ាងណាដែរ »

នីគីអង្គុយគងទាក់ខ្លានៅលើសាឡុងនិយាយព្រមទាំងមានភាពជឿជាក់សាកសមជាអ្នកគ្រប់គ្រងរបស់ឡានស្ពតក្នុងប្រទេសពិតមែន

« រឿងល្អគឺវាល្អហើយ តែប្អូនក៏គួរតែដឹងហើយ នេះប៉ុន្មានគម្រោងហើយដែលបងស្នើត្រូវក្មេងកំហូចនោះបដិសេដចោលគ្មានសល់ នេះថ្នាក់បងក៏ទល់តម្រិះដែរ »

នាងនិយាយទាំងសម្លេងហត់នឿយព្រោះតាមដែលស្គាល់ចរិតស៊ូននូដែលធ្វើការជាមួយគ្នាកន្លងមកនេះ នាងត្រូវចំណាយកម្លាំងគ្រប់គ្រងគេមួយទ្វេជាពីរដែលខុសពីតារាដទៃ ប៉ុន្តែបើសួរថានាងខឹង ស្អប់ ឬក៏ចង់ឈប់ធ្វើការជាមួយក្មេងកំហូចនោះឬអត់ នាងសុំឆ្លើយភ្លាមថាអត់ដាច់ខាត ត្បិតតែគេពិបាកគ្រប់គ្រង ប៉ុន្មានគេពិតជាដឹងខុសត្រូវ នាងស្រលាញ់គេដូចជាសាច់ញាតិ ជាកូនជាចៅទៅហើយ

« ចុះបងមានវិធីណាដែធ្វើឲ្យគេទទួលការងារក្នុងគម្រោងថ្មីនេះឬអត់ »

ភាពជឿជាក់ដែលយកមកមុននេះត្រូវរលាយមួយរំពេច វាជាលើកដំបូងហើយសម្រាប់គេដែលត្រូវតាមអង្វរដែលរឿងមិនសមជារឿង ហើយក៏ជាលើកទីមួយដែរដែលគេគ្មានភាពជឿជាក់លើខ្លួនឯង

« អេ៎! ឈប់សិន បងដូចជានឹកឃើញវិធីហើយ ប៉ុន្តែទាស់ត្រង់ថា មិនដឹងថាគេព្រមជួយឬក៏អត់ »

ខេត នាងរកនឹកមួយសន្ទុះក៏ទើបតែរកនឹកឃើញថាស៊ូននូធ្លាប់បាននិយាយរអ៊ូអំពីមនុស្សម្នាក់ដែលត្រូវជាបងជីដូនមួយគេ ម្យ៉ាងមួយរយៈចុងក្រោយនេះគេក៏ឧស្សាហ៍ចេញចូលក្នុងហាងផ្កាបងជីដូនមួយគេដែរ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now