Part 12

608 55 3
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១២:  អារម្មណ៍ល្អ

នាព្រឹកថ្ងៃថ្មីព្រះអាទិត្យនៅតែបន្តត្រដែតខ្លួនឡើងមកបញ្ចេញពន្លឺដល់សព្វសត្វទាំងឡាយ ជេកក៏ដូចគ្នាពេលនេះគេបានមកដល់ហាងផ្កាទាំងព្រឹកព្រលឹម ដោយសារតែថ្ងៃឪពុកម្ដាយខ្លួនបានផ្ញើប្រភេទផ្កាថ្មីៗដែលហាងនៅមិនទាន់មានគ្រប់ ជាពិសេសនោះគឺប្រភេទផ្កាផេនសុីដែលភ្ញៀវបានសួររក

រំភេចនោះក៏មានសម្លេងបន្លឺឡើងចេញពីទូរស័ព្ទជាការបញ្ជាក់ថាមានគេខលចូលមក ទើបជេកគេរហ័សលើកព្រោះតែគេស្គាល់ច្បាស់ថាលេខនេះជារបស់នរណា

« អាលឡូ!! លោកប៉ា ខលមកទាំងព្រឹកតែម្ដងនៀ៎ក »

( នេះម៉ោងប្រាំមួយជាងហើយ ថ្មើរនេះនៅទីនេះកំពុងពេញអ៊ូអរ នេះមិនរាប់ថាព្រឹកទេកូន )

លោកស៊ីមនិយាយទាំងលេងសើចលាយឡំនិងការពិតព្រោះថានៅឯចំការផ្កាខ្លួនពេលនេះកំពុងមានកម្មករមកធ្វើការអ៊ូអរ អ្នកនៅទីនេះទម្លាប់ងើបមកពីព្រឹកៗដើម្បីធ្វើការ អ្នកខ្លះក៏មានចម្ការតែក៏ឡើងមកបេះស្លឹកតែតាំងតែពីមេឃមិនទាន់ភ្លឺ

« បាទ! លោកប៉ា ចុះអ្នកម៉ាក់វិញកំពុងធ្វើអ្វីដែរប៉ា »

( អ្នកម៉ាក់កូន! បានឲ្យកម្មករចេញឡានត្រៀមដាក់ពូជផ្កាដែលកូនកម្ម៉ង់ ពេលនេះប្រហែលជារួចរាល់ហើយមើលទៅ )

« ប៉ាម៉ាក់! មិនគិតចង់មកលេងកូនទេមែនទេ នេះកូននឹកលោកប៉ា និង អ្នកម៉ាក់ណាស់ »

( បើនឹកម៉េចមិនមកលេងមក នេះម៉ាក់កូនរអ៊ូថានឹកកូនគ្រប់ពេល មិនគិតឈ្លៀតមកលេងប៉ាបន្តិចទេឬ? )

« គឺនឹក នឹកខ្លាំងទៀតផង តែបើកូនទៅហាងបិតចោល គ្មាននរណាមើលម្យ៉ាងហាងពេលនេះគឺកំពុងតែមមាញឹកនិងចំនួនភ្ញៀវចេញចូលច្រើន កូនសឹងតែគ្មានពេលញុំាបាយផង »

( តែយ៉ាងណាៗ គិតសុខភាពផងកូន ប៉ាម៉ាក់មិននៅជិតកូនតែប៉ាផ្ដល់ជាកម្លាំងចិត្តកូនគ្រប់ពេល បើកូនហត់អាចសម្រាកបាន សម្រាកលំហែកាយនៅឯផ្ទះចម្ការក៏បានខ្យល់អាកាសបរិសុទ្ធថែមទៀត )

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now