Part 10

703 55 4
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១០: កិច្ចសំភាសន៍

« ស៊ុងហុន! លោកញុំាអីរួចហើយឬនៅ? »

គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមជេកក៏សួរភ្លេតនេះក៏ព្រោះតែគេមិនទាន់បានញុំាអាហារពេលយប់នៅឡើងទេទើបគេគិតថានិងហៅអាហារកម៉្មង់មកញុំា

« គឺនៅទេ! យ៉ាងម៉េចឬ »

« គឺខ្ញុំមិនទាន់បានញុំាអីនិងណា ទើបគិតថានិងហៅអាហារកម្ម៉ង់ ក៏ឆ្លៀតសួរលោកតែម្ដងទៅ » ជេករហ័សបកស្រាយ

« មែនហើយខ្ញុំសុំទៅងូតទឹកបន្តិចសិនស្អិតខ្លួនណាស់បន្តិចទៀតប្រហែលអាហារកម្ម៉ង់មកដល់ហើយ »

ថារួចជេកក៏ដើរចូលទៅក្នុងបន្ទប់ធ្វើការសម្អាតខ្លួនដោយទុកឲ្យស៊ុងហុនអង្គុយនៅលើសាឡុងតែម្នាក់ឯងហីៗ

ប្រហែលដប់នាទីក្រោយស៊ុងហុនក៏ចូលទៅក្នុងបន្ទប់ទឹកវិញម្ដងផ្លាស់គ្នាជាមួយជេកដែលទើបតែដើរចេញពីបន្ទប់ទឹកទាំងសក់ក្បាលនៅសើម

« លោក! នេះឈុតថ្មី លោកយកទៅផ្លាស់ទៅ »

ជេកបានដើរចូលក្នុងបន្ទប់គេងដើម្បីរើទូរដាក់សម្លៀកបំពាក់ដែលគេបានដាក់ទុកប៉ុន្មានសម្រាប់ងាយស្រួលផ្លាស់ពេលដែលគេមិនស្នាក់នៅផ្ទះ

មិនយូរប៉ុន្មានអាហារកម្ម៉ង់ដែលជេកបានខលទៅក៏បានយកមកដល់ បន្ទាប់មកពួកគេទាំងពីរក៏អង្គុយញុំាអាហារទាំងនោះយ៉ាងសប្បាយរីករាយទើបអង្គុយនិយាយគ្នាពីនេះពីនោះបន្តិចដើម្បីកម្ដៅអាហារក្នុងក្រពះមុននិងរៀបចូលគេង

« ស៊ុងហុន! ហេតុអីក៏លោកចិត្តល្អចំពោះខ្ញុំម្ល៉េះ? »

បរិយាកាសស្រស់ស្រូបក៏ត្រូវបានបញ្ចប់ចូលមកដល់បរិយាកាសសួរសំនួរវិញម្ដង ជេកដែលអង្គុយទល់ពីមុខស៊ុងហុននោះក៏សួរឡើងតែម្ដង

« ក៏ព្រោះតែជេកជាមនុស្សពិសេសសម្រាប់ខ្ញុំនោះអី »

សាមីខ្លួនក៏ឆ្លើយទាំងមានទំនុកចិត្ត

« តើវាព្រោះតែពួកយើងធ្លាប់មានរឿងបែបនោះជាមួយគ្នាឬ? »

ជេកនិយាយថែមទាំងលើកដៃចង្អុលទាំងពីរដាក់ជិតគ្នាជាការបញ្ជាក់

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now