Part 19

487 52 13
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១៩:  បែកការ

ជេក និង ស៊ូននូក៏បានមកដល់បន្ទប់វីអាយភីដែលគេបានកក់ដោយមានជុងវ៉ុននៅអង្គុយរង់ចាំ

« មកហើយហេ៎ស! ហេតុអីក៏យូរម្ល៉េះ »

គ្រាន់តែឃើញបងគេដើរចូលមកភ្លាម ជុងវ៉ុនក៏សួរឡើងភ្លេត

« គឺចៃដន្យមានឆ្កែមកពីណាក៏មិនដឹងដេញខាំមិនលែងសោះ »

ស៊ូននូក៏រហ័សបកស្រាយប្រាប់ ឯជុងវ៉ុនគេឆ្លាតស្រាប់ក៏ឆាប់យល់ន័យតែគេមិននិយាយអ្វីនោះទេ

« បានហើយ ម៉ោះ! បងធំឆាប់អង្គុយចុះមកនេះខ្ញុំហៅអាហារមកច្រើនមុខណាស់ ពេញតុអស់ហើយ »

ជុងវ៉ុនក៏ចូលមកអូសដៃជេកដើម្បីរកកៅអីអង្គុយស្រួលបួល

« តិចៗ »

ជេកក៏ស្រែកដាស់តឿនព្រោះជុងវ៉ុននេះអូសដៃគេលឿនដូចរន្ទះចឹងដោយខ្លាចដួលគេក៏ស្រែកឃាត់

ពួកគេទាំងបីក៏បន្តញុំាអាហារនៅលើតុព្រមទាំងសំណេះសំណាលគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយ

ងាកមកខាងស៊ុងហុនឯណេះវិញបន្ទាប់ពីសូយ៉ុនចេញពីបន្ទប់ទឹកវិញ ទឹកមុខនាងពិបាកមើលណាស់ មិនដឹងថាទៅសុីសំបុកស្រាំងមកពីណាបានក្លាយជាបែបនេះ

« សុំទោស! ស៊ុងហុនថ្ងៃនេះខ្ញុំមានការបន្ទន់ត្រូវទៅមុន សង្ឃឹមថាយើងនិងមានពេលវេលាបែបនេះទៀត »

សូយ៉ុននាងនិយាយទាំងធ្វើទឹកមុខក្រៀមក្រំគួរឲ្យយល់ចិត្តឯស៊ុងហុនគេក៏ចាប់ដៃនាងជាការយល់ចិត្ត

« មិនអីទេ! »

បន្ទាប់ពីនោះនាងក៏ដើរចាកចេញពីហាងបាត់ទៅដោយទុកឲ្យស៊ុងហុននៅអង្គុយនៅតុអាហារធម្មតា ប៉ុន្តែក្នុងខណៈពេលនោះសម្លេងសារក៏បានលោតចូលក្នុងទូរស័ព្ទរបស់គេ

[ តើបងកំពុងញុំាអីមែនទេ? ]

ដោយមុននេះគេមានឃើញឡានរបស់ស៊ុងហុនចតនៅទើបគេឆាតសួរស៊ុងហុនតែម្ដងទាំងដែលខ្លួននៅអង្គុយញុំាអីនៅក្នុងហាងតែមួយគ្រាន់តែនៅក្នុងបន្ទប់

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now