Part 22

484 59 9
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២២: ក្ដីសង្ឃឹម

« យ៉ាងម៉េចឯងស្គាល់គេមែនទេ »

នីគីបែរជាប្ដូរទឹកមុខស្រស់បស់បន្តិចបើទោះជាមិត្តសម្លាញ់ខ្លួនមិទាន់និយាយអ្វីក៏ដោយ

« ហុឹម! គឺស្គាល់ »

« សម្លាញ់!! ហេតុអីឯងគួរឲ្យស្រលាញ់យ៉ាងនេះ »

ថាចប់នីគីក៏ងើបឈរអោនមកថើបថ្ពាល់ស៊ុងហុនមួយខ្សឺតនេះគេពិតជាកំពុងត្រូវបានមួយជួយសង្រ្គោះក្នុងភពដ៏ខ្មៅងងឹតមួយ

« អា៎....អាគី! អាឆ្កួត!! នរណាឲ្យឯងមកថើបយើង អាចង្រៃ!!! »

ស៊ុងហុនចាប់ផ្ដើមស្រែកមួយវ៉ាសយ៉ាងខ្លាំងព្រោះតែនៅសុខៗថ្ពាល់របស់គេត្រូវបាននីគីឆ្មក់ថើបទាំងគេមិនបានត្រៀមខ្លួន

« អឺ!! ណា!!! ចាត់ទុកថាជាការអរគុណដែលឯងជួយយើងទៅចុះ »

ទឹកមុខស្រងូតស្រងាត់មុននេះស្រាប់តែរលាយបាត់អស់មួយរំពេចជំនួសមកដោយភាពរីករាយស្រស់ថ្លាព្រមទាំងទំនុកចិត្ត

« ស្អី!! យើងជួយឯងរឿងស្អី »

« អៅ៎!! គឺបងជីដូនមួយរបស់ស៊ូននូនោះអី »

« ហៅឈ្មោះស្និតណាស់ណ៎ » ស៊ុងហុនក៏ប្ដូរមកបង្អាប់នីគីលេងវិញម្ដង

« ជួយមិនបានទេ! នរណាប្រើឲ្យគេគួរស្រលាញ់ថ្នាក់នេះនោះ »

នីគីក៏ឆ្លើយមកវិញហីៗធ្វើខ្លួនដូចធម្មតា

« អ៎....ចឹង...ហេ៎ស!!!! »

« បានហើយឈប់មកបង្អាប់យើងបានហើយមនុស្សកំពុងតែខ្វល់ចិត្តផង សម្រេចមកឯងស្គាល់គេពិតត្រូវទេ »

ដោយមិនចង់ឲ្យមិត្តបង្អាប់តទៅទៀតនីគីគេក៏សម្រួលទឹកមុខមកនិយាយសាច់ការច្បាស់លាស់វិញម្ដង

« ដូចដែលប្រាប់យើងស្គាល់ ថែមទាំងច្បាស់ទៀតផង »

« ចឹង!! រឿងនេះយើងពឹងលើឯងហើយ »

នីគីយកដៃទះស្មាស៊ុងហុនតិចៗជាការបញ្ជាក់ថាជំនួយនេះគឺត្រូវពឹងលើគេដោះស្រាយហើយ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now