Part 29

1.4K 97 22
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២៩: ផាកស៊ុងហុនខ្ញុំមកវិញហើយ

ពេលមកដល់បន្ទប់ខ្លួនវិញអ្នកកម្លោះបានដាក់ខ្លួនចុះអង្គុយចុះទៅលើសាឡុងព្រមទាំងរហ័សលើកទូរស័ព្ទខលទៅកូនចៅរបស់ខ្លួនទាំងកណ្ដាលយប់

( អាលឡូ!! Mr.ខលមកទាំងយប់ត្រូវការជំនួយអ្វីមែនទេ )

« អេនតូ!! យើងត្រូវការឯងតាមដានមនុស្សម្នាក់ឲ្យយើង ថាតើនៅរយះពេល2ឆ្នាំចុងក្រោយនេះគេមានរឿងអ្វី »

( តើជាអ្នកណាដែរMr? )

« ចាំយើងផ្ញើរូបឲ្យឯង »

ពួកគេទាំងពីរក៏បានកាត់ផ្ដាច់ប្រពន្ធ័ទូរស័ព្ទតែត្រឹមនេះមិនយូរប៉ុន្មានគេក៏បានផ្ញើរូបរបស់យូអុីនទៅដល់អេនតូដែលជាជំនិតរបស់គេ

« សង្ឈឹមថាកុំដូចអ្វីដែលខ្ញុំគិតទុកទៅចុះ យូអុីន?? »

នាព្រឹកបន្ទាប់ក្នុងភោជនីយដ្ឋានទំនើបមួយកន្លែងដែលសម្បូរទៅដោយពួកអភិជន និងតារាល្បីៗជាច្រើនតែងតែចូលចិត្តមកទីនេះ ព្រោះវាអាចបញ្ជាក់បានពីមានមានបានរបស់ខ្លួន ទេគឺគួរតែនិយាយថាពួកគេចង់បង្ហាញអំណាចរបស់ខ្លួនច្រើនជាង

Mr. Robertក្នុងឈុតក្រសេពណ៌ខ្មៅដែលមកព្រមជាមួយនិងភ្នែកតាខ្មៅមួយគូរដែលវារឹតតែបង្ហាញពីភាពកំណាចដល់ម្ចាស់ បានតម្រង់ដើរមកតុវីអាយភីដើម្បីទទួលទានអាហារពេលព្រឹក

ទម្រំតែអាហារដែលខ្លួនកម្ម៉ង់បានមដល់ពីមុខខ្លួនគឺវាចាយពេលយូរគួរសមតែវានិងកាន់តែយូរទៅទៀតព្រោះថាពេលនេះទូរស័ព្ទរបស់ខ្លួនបានលោតនៅសម្លេងរោទិ៍របស់អ្នកដែលខលមកហើយម្នាក់នោះគឺជាជំនិតខ្លួន អេនតូ នេះឯង

( Mr ហេតុអីក៏លោកចេញក្រៅតែម្នាក់ឯងបែបនេះ បើលោកហេសុីងដឹងខ្ញុំច្បាស់ជាស្លាប់មិនខាន )

មែនហើយត្បិតថា អេនតូ ពេលនេះជាចំនិតខ្លួន ប៉ុន្តែអតីតគេគឺជាជំនិតដែលហេសុីងទុកចិត្តជាងគេ បើទោះជាពេលនេះក្លាយជាជំនិតរបស់Mr.Robertក្ដី ប៉ុន្តែគ្រប់សកម្មភាពរបស់គេត្រូវរាយការដល់ហេសុីងឲ្យបានដឹង

You've reached the end of published parts.

⏰ Last updated: Mar 07, 2022 ⏰

Add this story to your Library to get notified about new parts!

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now