Part 18

529 59 6
                                    


រសជាតិស្នេហ៍ព្រាននារី

ភាគទី១៨: ចៃដន្យ

វេលានៃការណាត់ជួបក៏បានមកដល់នៅពេលនេះផងដែរស៊ុងហុនក៏បានមកដល់ទីតាំងរួចរាល់ជាស្រេច

« សុំទោសផង! តើលោកចាំយូរដែរទេ »

សូយ៉ុននិយាយទាំងសម្លេងដឹងកំហុស

« មិនអីទេ! ខ្ញុំទើបតែមកដល់មុននេះដូចគ្នា »

នាយកម្លោះក៏តបទៅវិញទាំងធម្មតា

« លោកបានហៅរបស់ញុំារួចហើយឬនៅ »

« នៅទេ គឺនៅចាំស្រីស្អាតកម្ម៉ង់ឲ្យនិងហើយ »

« ចា៎ស! បើចឹងខ្ញុំកម្ម៉ង់ហើយណា »

សូយ៉ុននាងក៏បានយកមីនុយពីបុគ្គលិកនៅក្បែរនោះព្រមទាំងធ្វើការកម្ម៉ង់ម្ហូបបួន ប្រាំ មុខតែជាអាហារអឺរ៉ុបសុទ្ធតៃថ្លៃៗ

« បិះតែភ្លេចណែនាំខ្លួនទៅហើយ នាងខ្ញុំឈ្មោះ សូយ៉ុន លោកឈ្មោះ ស៊ុងហុនត្រូវទេ ព្រោះខ្ញុំឃើញនៅលើនាមបណ្ណ័ »

« បាទ! ត្រឹមត្រូវហើយ ខ្ញុំឈ្មោះ ស៊ុងហុន »

« រីករាយដែលបានស្គាល់ម្ដងទៀត សង្ឃឹមថាយើងនិងស្គាល់គ្នាឲ្យបានច្រើនជាងនេះ »

សូយ៉ុននិយាយព្រមទាំងធ្វើកែវភ្នែកស្រទន់មកកាន់អ្នកនៅទល់មុខខ្លួនទាំងទាក់ទាញ ឯអ្នកដែលត្រូវបានគេបើកភ្លើងខៀវឲ្យនោះក៏បានដាក់ដៃខ្លួនលើដៃស្រឡូនរបស់សូយ៉ុនព្រមទាំងនិយាយ

« រីករាយដែលបានស្គាល់ ប្រាកដណាស់ថាយើងនិងស្គាល់គេច្បាស់ជាមិនខាន »

មិនប៉ុន្មាននាទីក្រោយមកអាហារក៏បានរៀបចំដាក់ពេញតុ ពួកគេក៏បានសំណេះសំណាលគ្នាពីនេះពីនោះ ញុំាបណ្ដើរជជែកគ្នាបណ្ដើរយ៉ាងសប្បាយរីករាយ ដែលគេចមិនផុតពីកែវភ្នែកមួយគូរកំពុងសម្លឹងមើលមកពួកគេទាំងស្អប់ខ្ពើម

« ប្រសិនបើពួកឯងហ៊ានតែឲ្យគេឈឺចាប់ ជឿចុះថាយើងនេះហើយនិងសងឯងមួយទ្វេជាពីរ »

ហេសុីងនិយាយឲ្យឮតែម្នាក់ឯងតិចៗទាំងដែលពេលនេះគេក៏បានអង្គុយញុំាអីនៅក្បែរនោះដែរ តែទាំងនេះសុទ្ធតែជាការចៃដន្យប៉ុណ្ណោះ ហើយចំពោះរឿងរ៉ាវនៅពីក្រោយខ្នងជេកគេសុទ្ធតែបានដឹងទាំងអស់ នេះក៏ដោយសារគេបានតាមដានជេកមួយរយៈធំទៅហើយ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now